យុវជនដាក់ញត្តិទៅស្ថានទូតបារាំង ដើម្បីស្នើឲ្យជួយដោះស្រាយជម្លោះព្រំដែនកម្ពុជានិងថៃ

0
12
តំណាងយុវជននៃសកម្មជនប្រឆាំងការឈ្លានពានរបស់ថៃ លោក អ៊ុង សេរីវុទ្ធ (ស្ដាំ) ប្រគល់ញត្តិទាមទារដល់មន្ត្រីតំណាងស្ថានទូតបារាំងប្រចាំកម្ពុជា នៅមុខស្ថានទូត កាលពីថ្ងៃទី១៣ ខែ​វិច្ឆិកា ឆ្នាំ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ក្រុមយុវជន និងព្រះសង្ឃ នៅថ្ងៃទី១៣ វិច្ឆិកានេះ បាននាំគ្នាទៅដាក់ញត្តិនៅស្ថានទូតបារាំងប្រចាំកម្ពុជា ដើម្បីស្នើទៅប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ឲ្យជួយដាក់សម្ពាធទៅរដ្ឋាភិបាលថៃ បញ្ឈប់ការឈ្លានពាន និងគ្រប់គ្រងដីខ្មែរតាមព្រំដែន។ ពួកគេចង់ឲ្យមេដឹកនាំបារាំង ជំរុញថៃងាកមកដោះស្រាយបញ្ហាព្រំដែន ដោយច្បាប់អន្តរជាតិ រួមទាំងកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ដែលថៃក៏ជាប្រទេសម្ចាស់ហត្ថលេខី និងសិទ្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ស្ដីពីការកំណត់ព្រំដែនរវាងប្រទេសទាំងពីរ។

ការដាក់ញត្តិរបស់ក្រុមយុវជន និងព្រះសង្ឃនេះ បានធ្វើឡើងស្របពេលប្រធានាធិបតីបារាំង នឹងមកចូលរួមកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកានេះ។

ទស្សនាវីដេអូលម្អិត

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ