តុលាការ​កាត់ទោស​សកម្មជន​នយោបាយ ៦​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ ២​ឆ្នាំ រឿង​បញ្ចេញមតិ​បញ្ហា​ព្រំដែន និង​ច្បាប់​ដក​សញ្ជាតិ

0
សង្គម​ស៊ីវិល លើកឡើង​ថា ការសម្រេច​ដាក់ទោស​ឲ្យ​ជាប់ពន្ធនាគារ​បែបនេះ ធ្វើ​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ។

សាលាឧទ្ធរណ៍​ផ្ដន្ទាទោស​ឪពុក​សកម្មជន​នយោបាយ​លោក ស៊ន តារា ដាក់​ពន្ធនាគារ ៤ឆ្នាំ

0
ចៅក្រម​សាលាឧទ្ធរណ៍​ភ្នំពេញ បាន​តម្កល់​សាលក្រម​ផ្ដន្ទាទោស​សាលាដំបូង​ខេត្ត កំពង់ស្ពឺ​លើ​អតីតមន្ត្រី​យោធា​លោក សុខ ស៊ុនណារ៉េត និង​ជា​ឪពុក​របស់​លោក ស៊ន តារ៉ា ចំនួន ៤​ឆ្នាំ និង​បាន​បន្ថែម​ទោស​ពិន័យ​ប្រាក់ ចំនួន ៥​លាន​រៀល ឬ​ស្មើ ១២៥០​ដុល្លារ។

ម្តាយ​លោក​លោក កើត សារ៉ាយ បន្ត​ទទូច​ឱ្យ​តុលាការ​ដោះលែង​កូន ដែល​ត្រូវ​ជាប់​ពន្ធនាគារ​៤​ឆ្នាំ

0
ម្ដាយ​សកម្មជន​សង្គម​លោក កើត សារ៉ាយ សម្ដែង​ការ​ខកចិត្ត និង​ថា ជា​រឿង​អយុត្តិធម៌ ដែល​សាលាឧទ្ធរណ៍​ភ្នំពេញ សម្រេច​ឲ្យ​កូនប្រុស​ជាប់ពន្ធនាគារ​រយៈពេល ៤​ឆ្នាំ​ដដែល ដូច​អំណាច​សាលក្រម​របស់​តុលាការ​ថ្នាក់ក្រោម។ សង្គម​ស៊ីវិល​សោកស្ដាយ និង​ចាត់ទុក​ករណីនេះ​ថា ជា​ការ​គំរាមកំហែង​សកម្មជន​សង្គម និង​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា។

តុលាការ​ឃុំខ្លួន​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ជិត ២​ឆ្នាំ ទើប​បន្ត​បើក​សវនាការ

0
ការ​ជំរុញ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​សំណុំរឿង​សកម្មជន កញ្ញា ភឹង សោភា លោក សាន សិទ្ធ និង​លោក ស្រ៊ុន ស្រ៊ន នៅ​ថ្ងៃទី​២១ ខែ​មករា ក្រោម​បទ ចោទប្រកាន់​«​ញុះញង់​បង្ក​ឲ្យ​មាន ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។

ឪពុក​លោក សន តារា ថា លោក​គ្មាន​កំហុស​ទេ និង​ស្នើ​ឲ្យ​សាលាឧទ្ធរណ៍​ទម្លាក់​ចោល​បទ​ចោទប្រកាន់

0
ឪពុក​លោក សន តារា គឺ​លោក សុខ ស៊ុនណារ៉េត ទទូច​ឲ្យ​សាលាឧទ្ធរណ៍​ភ្នំពេញ ទម្លាក់​ចោទប្រកាន់ និង​ដោះលែង​លោក​ឲ្យ​មាន​សេរីភាព​វិញ ដោយ​លោក​អះអាង​ថា លោក​ជា​មនុស្ស​ស្អាតស្អំ និង​មិនបាន​រក្សាទុក​គ្រឿងញៀន ដូច​តុលាការ ថ្នាក់​ក្រោម​ចោទប្រកាន់​នោះ​ទេ។ សង្គម​ស៊ីវិល ចាត់ទុក​ករណី​នេះ​ថា ជា​ល្បិច​ធ្វើទុក្ខបុកម្នេញ​សេរីភាព​នយោបាយ។

លោក ហ៊ុន ម៉ាណែត ព្រមាន​ដក​ក្របខ័ណ្ឌ​សមត្ថកិច្ច​លាក់បាំង​ជនបរទេស​ខុសច្បាប់ នឹង​គ្មាន​ប្រសិទ្ធភាព

0
ពួកគាត់​ថា មិនអាច​ដោះស្រាយ​បាន​ដោយសារតែ បញ្ហា​ទាំងនោះ ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​ចាក់ស្រេះ ហើយ បក្ស​កាន់​អំណាច​សព្វ​ថ្ងៃ​រស់​បាន​ដោយសារតែ បាន​ចំណូល​ពី​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ។

រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​ថ្មី​រឹត​បន្តឹង​ជនបរទេស​ស្នាក់នៅ ខណៈ​ជនជាតិ​ចិន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ច្រើន​នៅ​កម្ពុជា

0
រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​ថ្មី​រឹត​បន្តឹង​ជនបរទេស​ស្នាក់នៅ​កម្ពុជា និង​ពិន័យ​អ្នក​ពាក់ព័ន្ធ​ធ្ងន់ធ្ងរ ស្របពេល​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ជាច្រើន​កំពុង​រស់នៅ ប្រកបមុខរបរ​នៅ​កម្ពុជា​ដោយ​សេរី និង​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​អនឡាញ។

លោក នី ណាក់ មាន​សេរីភាព​ក្រោយ​អនុវត្ត​ទោស​គ្រប់​កាលកំណត់​

0
អ្នកជំនាញ​កសិកម្ម​លោក នី ណាក់ ដែល​តែង​រិះគន់​បញ្ហា​សង្គម​ មាន​សេរីភាព​វិញ​ហើយ​នៅ​ថ្ងៃទី​៥ មករា ក្រោយ​អនុវត្ត​ទោស​ជាប់ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ។

រដ្ឋាភិបាល​ក្រៅ​ប្រទេស​គ្រោង​ដាក់​ពាក្យ​ប្ដឹង​មេដឹកនាំ​ថៃ ទៅ​កាន់​តុលាការ​ICCពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម

0
រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា ដឹកនាំ​ដោយ លោក សម រង្សី បាន​ពឹង​ពាក់​មេធាវី​អន្តរជាតិ ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​ប្រព្រឹត្ត​ដោយ​មេដឹកនាំ​និង​យោធា​ថៃ

សាលាឧទ្ធរណ៍​បដិសេធ​ជាថ្មី សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

0
សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស រួមមាន លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និង​លោក សាន សិទ្ធិ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង ការ​បញ្ចេញ​មតិ អំពី​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម។

អ្នកឃ្លាំមើល​រិះគន់​ថា មេដឹកនាំ​កម្ពុជា​ស្វាគមន៍​​មេដឹកនាំ​ភូមា​ព្រោះ​ពួកគេ​ជា​មេដឹកនាំ​ផ្ដាច់ការ​ដូចគ្នា

0
ការ​អះអាង​នេះ​ធ្វើឡើង ខណៈ​លោក មីន អុងឡាំង កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា គឺ​ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១២ ខែកញ្ញា។