សហមេធាវីស្នើសុំឲ្យសាលាឧទ្ធរណ៍ពន្លឿននីតិវិធីកាត់ក្តីករណីលោក កឹម សុខា ឲ្យបានឆាប់
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិតាមរយៈសហមេធាវីរបស់លោកស្នើសុំឲ្យសាលាឧទ្ធរណ៍ភ្នំពេញពន្លឿននីតិវិធីក្នុងការកាត់ក្តីករណីចោទប្រកាន់លោកពីបទសន្ទិដ្ឋិភាពនោះឲ្យបានឆាប់ ខណៈលោករង់ចាំយុត្តិធម៌ក្នុង សំណុំរឿងនេះជាង៨ឆ្នាំមកហើយ។អ្នកសិក្សាច្បាប់ថា សំណុំរឿងលោក កឹម សុខា នឹងមិនអាចបិទបញ្ចប់តាម ផ្លូវ ច្បាប់ ឬ ផ្លូវតុលាការបានឡើយ បើគ្មានកិច្ចចរចានយោបាយរវាងបក្សប្រឆាំង ឬបក្សកាន់អំណាច។សហមេធាវី ការពារក្តីឲ្យលោក កឹម សុខា ថា ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា...











