លោក ហ៊ុន ម៉ាណែត ព្រមាន​ដក​ក្របខ័ណ្ឌ​សមត្ថកិច្ច​លាក់បាំង​ជនបរទេស​ខុសច្បាប់ នឹង​គ្មាន​ប្រសិទ្ធភាព

0
ពួកគាត់​ថា មិនអាច​ដោះស្រាយ​បាន​ដោយសារតែ បញ្ហា​ទាំងនោះ ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​ចាក់ស្រេះ ហើយ បក្ស​កាន់​អំណាច​សព្វ​ថ្ងៃ​រស់​បាន​ដោយសារតែ បាន​ចំណូល​ពី​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ។

រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​ថ្មី​រឹត​បន្តឹង​ជនបរទេស​ស្នាក់នៅ ខណៈ​ជនជាតិ​ចិន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ច្រើន​នៅ​កម្ពុជា

0
រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​ថ្មី​រឹត​បន្តឹង​ជនបរទេស​ស្នាក់នៅ​កម្ពុជា និង​ពិន័យ​អ្នក​ពាក់ព័ន្ធ​ធ្ងន់ធ្ងរ ស្របពេល​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ជាច្រើន​កំពុង​រស់នៅ ប្រកបមុខរបរ​នៅ​កម្ពុជា​ដោយ​សេរី និង​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​អនឡាញ។

លោក នី ណាក់ មាន​សេរីភាព​ក្រោយ​អនុវត្ត​ទោស​គ្រប់​កាលកំណត់​

0
អ្នកជំនាញ​កសិកម្ម​លោក នី ណាក់ ដែល​តែង​រិះគន់​បញ្ហា​សង្គម​ មាន​សេរីភាព​វិញ​ហើយ​នៅ​ថ្ងៃទី​៥ មករា ក្រោយ​អនុវត្ត​ទោស​ជាប់ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ។

រដ្ឋាភិបាល​ក្រៅ​ប្រទេស​គ្រោង​ដាក់​ពាក្យ​ប្ដឹង​មេដឹកនាំ​ថៃ ទៅ​កាន់​តុលាការ​ICCពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម

0
រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា ដឹកនាំ​ដោយ លោក សម រង្សី បាន​ពឹង​ពាក់​មេធាវី​អន្តរជាតិ ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​ប្រព្រឹត្ត​ដោយ​មេដឹកនាំ​និង​យោធា​ថៃ

សាលាឧទ្ធរណ៍​បដិសេធ​ជាថ្មី សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

0
សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស រួមមាន លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និង​លោក សាន សិទ្ធិ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង ការ​បញ្ចេញ​មតិ អំពី​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម។

តុលាការ​លើក​ពេល​សវនាការ​លោក កឹម សុខា ខណៈ​អ្នកវិភាគ​ថា គួរតែ​ដោះលែង​គាត់​ដើម្បី​រួបរួម​ជាតិ

0
មេធាវី​ការពារ​ក្ដី​ឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ផ្ទះ​គឺ លោក កឹម សុខា នៅ​ថ្ងៃទី​១៧ ខែធ្នូ បាន​ឱ្យដឹង​ថា សាលាឧទ្ធរណ៍​ភ្នំពេញ បាន​ជូនដំណឹង​ថា សវនាការ​លើ​សំណុំរឿង​របស់ លោក កឹម សុខា ដែល​នឹង​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១៨ ខែ​ធ្នូ នេះ ត្រូវ​បាន​ពន្យារពេល​ដោយ​គ្មាន​ហេតុផល និង​គ្មាន​កាលកំណត់​ច្បាស់លាស់។

សាលាឧទ្ធរណ៍​ភ្នំពេញ​បដិសេធ​ដោះលែង​សកម្មជន​មាតា​ធម្មជាតិ ៥​នាក់​ឱ្យ​មាន​សេរីភាព

0
សាលាឧទ្ធរណ៍​ភ្នំពេញ នៅ​ថ្ងៃទី​១ ធ្នូ នេះ សម្រេច​មិន​ដោះលែង សកម្មជន​មាតា​ធម្មជាតិ​ទាំង ៥ នាក់​ឱ្យ​មាន​សេរីភាព​នោះ​ឡើយ។ គ្រួសារ​ជនរងគ្រោះ និង​សង្គម​ស៊ីវិល​សម្ដែង​ការ​ខកចិត្ត​ចំពោះ​ការសម្រេច​របស់​សាលាឧទ្ធរណ៍​បែបនេះ។

សាលាឧទ្ធរណ៍​គ្រោង​ជម្រះក្ដី​លោក កឹម សុខា នៅ​ថ្ងៃទី ១៨ ធ្នូ ខាងមុខ

0
សាលាឧទ្ធរណ៍​ភ្នំពេញ​គ្រោង​នឹង​បន្ត​សវនាការ​ជំនុំជម្រះ​ក្តី លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ នៅ​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៥ ខាងមុខនេះ បន្ទាប់ពី​សារ​សាលាឧទ្ធរណ៍​ភ្នំពេញ​បាន​ផ្អឹប​ទុក​សំណុំ​រឿង​នេះ មិន​ដំណើរការ ដោយ​បាន​ពន្យារ​ពេល​ម្តង​ហើយ​ម្តង​ទៀត។

អតិថិជន​ខ្ចី​លុយ​ពី​ធនាគារ​ព្រីនស៍​រង​ការ​គំរាមកំហែង​បង្ខំ​ឱ្យ​លក់​ទ្រព្យសម្បត្តិ​ដើម្បី​សង​បំណុល

0
អតិថិជន​ខ្ចី​លុយ​ពី​ធនាគារ​ព្រីនស៍ (Prince Bank) រង​ការ​គំរាមកំហែង បង្ខំ​ឱ្យ​លក់​ទ្រព្យសម្បត្តិ ដើម្បី​សង​បំណុល បើ​ទោះជា​ពួកគាត់​បាន​សុំ​អង្វរ​សង​តាម​លទ្ធភាព​ក្ដី ក៏​ខាង​ភាគី​ធនាគារ ពុំ​ព្រម​នោះ​ឡើយ ហើយ​ថែមទាំង​គំរាម​ប្ដឹង​ទៅ​តុលាការ ប្រសិនបើ​ពួកគាត់​ពុំ​អាច​សង​បំណុល តាម​ចំនួន​កំណត់។

សាលាឧទ្ធរណ៍​លើក​ពេល​សវនាការ​លោក សុខ ស៊ុនណារ៉េត គ្មាន​ពេល​កំណត់ ដោយសារ​អវត្តមាន​លោក

0
សាលាឧទ្ធរណ៍​ភ្នំពេញ​សម្រេច​លើក​ពេល​សវនាការ​បណ្ដឹងឧទ្ធរណ៍​របស់​ឪពុក​លោក ស៊ន តារា គឺ​លោក សុខ ស៊ុនណារ៉េត ដែល​ប្ដឹង​ជំទាស់​នឹង​សេចក្ដីសម្រេច​របស់​សាលាដំបូង ដោយ​មូលហេតុ​មន្ត្រី​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ មិន​បាន​បញ្ជូន​គាត់​ឱ្យទៅ​ចូលរួម​ក្នុង​សវនាការ។ សង្គម​ស៊ីវិល​ថា កាលណា​ខកខាន​បញ្ជូន​ជនជាប់ចោទ​ទៅ​សវនាការ គួរតែ​មាន​របាយការណ៍​បង្ហាញ​ពី​មូលហេតុ​ពី​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ ទៅ​សាលាឧទ្ធរណ៍។កូនប្រុស​លោក សុខ ស៊ុនណារ៉េត គឺ​លោក ស៊ន សារ៉ាត់ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃ​នេះ​ថា នៅ​មុន​សវនាការ លោក​បាន​ទៅ​ជួប​ឪពុក​នៅ​ពន្ធនាគារ និង​បាន​ប្រាប់​គាត់​អំពី​រឿង​សវនាការ​នៅ​ថ្ងៃទី​២៦ ខែ​វិច្ឆិកា...

ឧត្តម​ស្នងការ​អ.ស.ប​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​លោក កឹម សុខា និង​អ្នក​ដែល​ត្រូវ​បាន​ឃុំខ្លួន​តាម​ទំនើងចិត្ត

0
UN ចេញ​សេចក្តី​ថ្លែងការណ៍​ព្រួយបារម្ភ​អំពី​ការ​តម្កល់​សេចក្តី​សម្រេច​ផ្តន្ទាទោស​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឲ្យ​ជាប់ពន្ធនាគារ​២៧​ឆ្នាំ និង​បន្ថែម​ទោស​មិន​ឲ្យ​ចេញពី​ប្រទេស​កម្ពុជា​៥​ឆ្នាំ​ទៀត​ពី​បទ​ក្បត់ជាតិ​។