រដ្ឋាភិបាល​ក្រៅ​ប្រទេស​គ្រោង​ដាក់​ពាក្យ​ប្ដឹង​មេដឹកនាំ​ថៃ ទៅ​កាន់​តុលាការ​ICCពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម

0
រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា ដឹកនាំ​ដោយ លោក សម រង្សី បាន​ពឹង​ពាក់​មេធាវី​អន្តរជាតិ ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​ប្រព្រឹត្ត​ដោយ​មេដឹកនាំ​និង​យោធា​ថៃ

សាលាឧទ្ធរណ៍​បដិសេធ​ជាថ្មី សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

0
សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស រួមមាន លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និង​លោក សាន សិទ្ធិ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង ការ​បញ្ចេញ​មតិ អំពី​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម។

តុលាការ​លើក​ពេល​សវនាការ​លោក កឹម សុខា ខណៈ​អ្នកវិភាគ​ថា គួរតែ​ដោះលែង​គាត់​ដើម្បី​រួបរួម​ជាតិ

0
មេធាវី​ការពារ​ក្ដី​ឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ផ្ទះ​គឺ លោក កឹម សុខា នៅ​ថ្ងៃទី​១៧ ខែធ្នូ បាន​ឱ្យដឹង​ថា សាលាឧទ្ធរណ៍​ភ្នំពេញ បាន​ជូនដំណឹង​ថា សវនាការ​លើ​សំណុំរឿង​របស់ លោក កឹម សុខា ដែល​នឹង​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១៨ ខែ​ធ្នូ នេះ ត្រូវ​បាន​ពន្យារពេល​ដោយ​គ្មាន​ហេតុផល និង​គ្មាន​កាលកំណត់​ច្បាស់លាស់។

សាលាឧទ្ធរណ៍​ភ្នំពេញ​បដិសេធ​ដោះលែង​សកម្មជន​មាតា​ធម្មជាតិ ៥​នាក់​ឱ្យ​មាន​សេរីភាព

0
សាលាឧទ្ធរណ៍​ភ្នំពេញ នៅ​ថ្ងៃទី​១ ធ្នូ នេះ សម្រេច​មិន​ដោះលែង សកម្មជន​មាតា​ធម្មជាតិ​ទាំង ៥ នាក់​ឱ្យ​មាន​សេរីភាព​នោះ​ឡើយ។ គ្រួសារ​ជនរងគ្រោះ និង​សង្គម​ស៊ីវិល​សម្ដែង​ការ​ខកចិត្ត​ចំពោះ​ការសម្រេច​របស់​សាលាឧទ្ធរណ៍​បែបនេះ។

សាលាឧទ្ធរណ៍​គ្រោង​ជម្រះក្ដី​លោក កឹម សុខា នៅ​ថ្ងៃទី ១៨ ធ្នូ ខាងមុខ

0
សាលាឧទ្ធរណ៍​ភ្នំពេញ​គ្រោង​នឹង​បន្ត​សវនាការ​ជំនុំជម្រះ​ក្តី លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ នៅ​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៥ ខាងមុខនេះ បន្ទាប់ពី​សារ​សាលាឧទ្ធរណ៍​ភ្នំពេញ​បាន​ផ្អឹប​ទុក​សំណុំ​រឿង​នេះ មិន​ដំណើរការ ដោយ​បាន​ពន្យារ​ពេល​ម្តង​ហើយ​ម្តង​ទៀត។

អតិថិជន​ខ្ចី​លុយ​ពី​ធនាគារ​ព្រីនស៍​រង​ការ​គំរាមកំហែង​បង្ខំ​ឱ្យ​លក់​ទ្រព្យសម្បត្តិ​ដើម្បី​សង​បំណុល

0
អតិថិជន​ខ្ចី​លុយ​ពី​ធនាគារ​ព្រីនស៍ (Prince Bank) រង​ការ​គំរាមកំហែង បង្ខំ​ឱ្យ​លក់​ទ្រព្យសម្បត្តិ ដើម្បី​សង​បំណុល បើ​ទោះជា​ពួកគាត់​បាន​សុំ​អង្វរ​សង​តាម​លទ្ធភាព​ក្ដី ក៏​ខាង​ភាគី​ធនាគារ ពុំ​ព្រម​នោះ​ឡើយ ហើយ​ថែមទាំង​គំរាម​ប្ដឹង​ទៅ​តុលាការ ប្រសិនបើ​ពួកគាត់​ពុំ​អាច​សង​បំណុល តាម​ចំនួន​កំណត់។

សាលាឧទ្ធរណ៍​លើក​ពេល​សវនាការ​លោក សុខ ស៊ុនណារ៉េត គ្មាន​ពេល​កំណត់ ដោយសារ​អវត្តមាន​លោក

0
សាលាឧទ្ធរណ៍​ភ្នំពេញ​សម្រេច​លើក​ពេល​សវនាការ​បណ្ដឹងឧទ្ធរណ៍​របស់​ឪពុក​លោក ស៊ន តារា គឺ​លោក សុខ ស៊ុនណារ៉េត ដែល​ប្ដឹង​ជំទាស់​នឹង​សេចក្ដីសម្រេច​របស់​សាលាដំបូង ដោយ​មូលហេតុ​មន្ត្រី​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ មិន​បាន​បញ្ជូន​គាត់​ឱ្យទៅ​ចូលរួម​ក្នុង​សវនាការ។ សង្គម​ស៊ីវិល​ថា កាលណា​ខកខាន​បញ្ជូន​ជនជាប់ចោទ​ទៅ​សវនាការ គួរតែ​មាន​របាយការណ៍​បង្ហាញ​ពី​មូលហេតុ​ពី​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ ទៅ​សាលាឧទ្ធរណ៍។កូនប្រុស​លោក សុខ ស៊ុនណារ៉េត គឺ​លោក ស៊ន សារ៉ាត់ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃ​នេះ​ថា នៅ​មុន​សវនាការ លោក​បាន​ទៅ​ជួប​ឪពុក​នៅ​ពន្ធនាគារ និង​បាន​ប្រាប់​គាត់​អំពី​រឿង​សវនាការ​នៅ​ថ្ងៃទី​២៦ ខែ​វិច្ឆិកា...

តុលាការ​បើក​សវនាការ​សំណុំរឿង​អ្នក​បញ្ចេញមតិ​អំពី​បញ្ហា​ជម្លោះព្រំដែន

0
តុលាការក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​២១ វិច្ឆិកា បាន​បើកសវនាការ​លើ​សំណុំរឿង​របស់​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​សំណុំរឿង​របស់​មេដឹកនាំ​គណបក្ស​ដំណើរ​ឆ្ពោះ​ទៅ​មុខ លោក ឃុន ថងឌី ដែល​បាន​បញ្ចេញមតិ​អំពី​រឿង​ជម្លោះ​ខ្មែរ​-​ថៃ។ សកម្មជន​ដែល​កំពុង​ជាប់ឃុំ​ទាំងនេះ ទាមទារ​ឲ្យ​តុលាការ​ដោះលែង​ពួកគាត់​ឲ្យ​មាន​សេរីភាព​វិញ។

ជន​រងគ្រោះ​ និង​សង្គម​ស៊ីវិល​ទទូច​ឱ្យ​អាជ្ញាធរ​ខ្មែរ​ពន្លឿន​ការ​ប្ដឹង​ទាហាន​ថៃ​ករណី​រំលោភ​ផ្លូវ​ភេទ​លើ​នារី​ខ្មែរ

0
ជន​រងគ្រោះ​ និង​សង្គម​ស៊ីវិល​ទទូច​ឱ្យ​អាជ្ញាធរ​​ខ្មែរ​ ​ពន្លឿន​ការ​ប្ដឹង​ទាហាន​ថៃ​ករណី​​ដែល​ ​ចាប់​ពលករ​ខ្មែរ​​ចំនួន​​ ១២​​នាក់ ​យក​មក​​​ធ្វើ​ទារុណកម្ម ​​និង​ ​​​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​នារី​ខ្មែរ​ម្នាក់​​​ អាយុ​១៨​ឆ្នាំ អំឡុង​​ពេល​ ​​ដែល​ពលករ​ខ្មែរ​​​​ទាំង​នោះ កំពុងតែ​ធ្វើ​​​​​ដំណើរ​​​លើ​​​ឡាន​ចេញ​ពី​ប្រទេស​ថៃ​​​ ត្រឡប់​មក​ស្រុក​កំណើត​​វិញ កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា។

រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា​ត្រៀម​យក​សំណុំរឿង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ប្ដឹង​ទៅ​កាន់​តុលាការ ICJ

0
រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា ដឹកនាំ​ដោយ លោក សម រង្សី កំពុង​រៀបចំ​សំណុំរឿង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​ប្ដឹង​ទៅកាន់​តុលាការ​យុត្តិធម៌ អន្តរជាតិ ICJ ខណៈ​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ លោក ហ៊ុន ម៉ាណែត ពុំបាន​យក​ករណី​ព្រំដែន​កម្ពុជា​-​ថៃ​ទាំងមូល​ប្ដឹង​ទៅកាន់​ស្ថាប័ន​អន្តរជាតិ​នេះ​នៅឡើយ ដែល​ធ្វើឱ្យ​ភាគី​ថៃ ហាក់​គឃ្លើន​បន្ត​រំលោភបំពាន​ចូល​ទឹកដី​កម្ពុជា។គម្រោង​លើកយក​សំណុំរឿង​ព្រំដែន​កម្ពុជា​-​ថៃ​ប្ដឹង​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​អាច​ចាត់ទុកថា ជា​បេសកកម្ម​ជាតិ​ដំបូង និង​ធំ​បំផុត​របស់​រដ្ឋាភិបាល​ស្រមោល​នៅក្រៅ​ប្រទេសមួយ​នេះ​ចាប់តាំងពី​ត្រូវបាន​បង្កើតឡើង​កាលពី​ថ្ងៃទី​២៣ តុលា។សេចក្ដីថ្លែងការណ៍​រប​ស់​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣ តុលា ចុះ​ថ្ងៃទី​១៩ ខែវិច្ឆិកា បាន​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ...

អ្នក​ឃ្លាំមើល​ជំរុញ​​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ព្រំដែន​ឱ្យ​បាន​ឆាប់​ដើម្បី​ឱ្យ​ជនភៀសសឹក​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ

0
ការ​​​លើក​ឡើង​​នេះ​ ​ក្រោយ​ពី​ លោក ហ៊ុន ម៉ាណែត បាន​​​ទៅ​ជួប​​ជន​ភៀស​សឹក​​​​​​នៅ​ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ ដោយ​ស្ងាត់​ៗ​​ រួម​នឹង​ ​​ពន្យល់​ឱ្យ​ពលរដ្ឋ​​អត់​​​ធ្ងត់ និង​​ជឿ​ជាក់​លើ​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​​ព្រំដែន​ដោយ​គ្មាន​​កំណត់​ពេល​វេលា​ច្បាស់លាស់។