អ្នកនយោបាយបក្សប្រឆាំង និងអ្នកឃ្លាំមើលថា ខ្មែរគ្រប់និន្នាការ ទាំងអ្នកនយោបាយ និងប្រជាពលរដ្ឋ ត្រៀមខ្លួនផ្សះផ្សាគ្នាឲ្យមានការបង្រួបបង្រួមសាមគ្គីជាតិជានិច្ច ប៉ុន្តែ រដ្ឋាភិបាលគ្រួសារត្រកូលហ៊ុន ជាអ្នកបិទផ្លូវ និងបន្ដធ្វើបាបខ្មែរ ដូច្នេះរដ្ឋាភិបាលគ្រួសារត្រកូលហ៊ុន ជាអ្នកទទួលខុសត្រូវចំពោះការបែកបាក់ជាតិ និងវិនាសកម្មរបស់ជាតិ។
ពួកគាត់ថា ការជូនដំណឹងនេះ គឺជារឿងល្អ ដើម្បីកុំឱ្យគ្រួសារ មានការព្រួយបារម្ភខ្លាំងពេក ខណៈដែលកងទ័ពជួរមុខមួយចំនួន ដែលគ្រួសារនៅពុំអាច ទាក់ទងបាននៅឡើយមកទល់ពេលនេះ។
លោកបានបញ្ជាក់ថា ចំពោះយោធាថៃចំនួន ១៨នាក់ ដែលថៃកំពុងឃុំខ្លួនវិញ លោកមិនដឹងទេ ព្រោះវាជាការសម្រេចរបស់ស្ថាប័ន ដែលទទួលខុសត្រូវនៅក្នុងរឿងនេះ។
បទឈប់បាញ់បណ្ដោះអាសន្ន ៧២ម៉ោង ដែលភាគីកម្ពុជា និងថៃបានព្រមព្រៀងគ្នា បានបញ្ចប់ហើយ គិតត្រឹមម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី៣០ ធ្នូ ខណៈយោធាថៃនៅមិនទាន់ដោះលែងយោធិនកម្ពុជា ១៨នាក់ ដូចការសន្យានៅឡើយ។
រដ្ឋាភិបាលក្រៅប្រទេសគ្រោងដាក់ពាក្យប្ដឹងមេដឹកនាំថៃ ទៅកាន់តុលាការICCពីបទឧក្រិដ្ឋកម្មសង្គ្រាម
0
រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា ដឹកនាំដោយ លោក សម រង្សី បានពឹងពាក់មេធាវីអន្តរជាតិ ដាក់ពាក្យបណ្ដឹងទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពីបទឧក្រិដ្ឋកម្មសង្គ្រាម ដែលប្រព្រឹត្តដោយមេដឹកនាំនិងយោធាថៃ
មន្ត្រីបក្សប្រឆាំងថា មេដឹកនាំកម្ពុជាកំពុងស្អំចិត្តពលរដ្ឋ ក្រោយទឹកដីមួយចំនួននៅតាមព្រំដែន ត្រូវយោធាថៃកាន់កាប់
0
ការរិះគន់នេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានអះអាងថា រដ្ឋាភិបាលរបស់លោក មិនបានចុះចាញ់ ឬកាត់ដីឱ្យប្រទេសថៃនោះទេ ទោះបីជាកម្ពុជាកំពុងអនុវត្តបទឈប់បាញ់ ដោយមានការឃ្លាំមើលពីយោធាថៃ ក្នុងរយៈពេល៧២ម៉ោងក៏ដោយ។
ប្រមុខការទូតកម្ពុជាថា ភាគីថៃនឹងដោះលែងទាហានកម្ពុជា ១៨នាក់ក្រោយអនុវត្តបទឈប់បាញ់ ៧២ម៉ោង
0
ប្រមុខការបរទេសកម្ពុជារូបនេះបញ្ជាក់ថា ការព្រមព្រៀងនេះកើតឡើងក្នុងកិច្ចប្រជុំត្រីភាគីដែលមានចិនជាសាក្សី និងជួយសម្របសម្រួល។
យោធាថៃម្នាក់ទៀតជាន់មីននៅថ្ងៃទី២៩ ធ្នូ ខណៈកម្ពុជា-ថៃបានឯកភាពអនុវត្តបទឈប់បាញ់បណ្ដោះអាសន្នរយៈពេល ៧២ម៉ោង ដើម្បីឈានទៅបញ្ចប់ការវាយប្រហារឈ្លានពានរបស់យោធាថៃលើកម្ពុជា។
គណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា (JBC) ប្រកាសមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយកើតចេញពីការប្រើប្រាស់កម្លាំង។ ការអះអាងដូច្នេះ ធ្វើឡើងបន្ទាប់ពីយោធាថៃបានព័ទ្ធបន្លាលួស ក្រោយវាយកាន់កាប់ទឹកដីកម្ពុជា ក្នុងសង្គ្រាមឈ្លានពាន២លើកមកនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា រដ្ឋាភិបាលរបស់លោកមិនបានចុះចាញ់ ឬកាត់ដីឱ្យប្រទេសថៃទេ ទោះកម្ពុជាព្រមទទួលបទឈប់បាញ់បណ្ដោះអាសន្ន ៧២ម៉ោងនេះ យ៉ាងណាក្ដី។
អ្នកឃ្លាំមើលសិទ្ធិមនុស្សព្រមានថា ការផ្ដន្ទាទោសយុវតីពីបទរិះគន់តាមអនឡាញ អាចប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតីអាយុ១៩ឆ្នាំម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការបង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។






