កម្ពុជា​បណ្ដេញ​ជនបរទេស​រាប់ម៉ឺន​នាក់ ប៉ុន្តែ​បណ្ដាញ​ឆបោក​តាម​អនឡាញ​នៅ​តែ​ដំណើរការ

0
អ្នកធ្វើការ​លើ​វិស័យ​ឆបោក​តាម​អន​ឡាញ និង​អ្នកឃ្លាំមើល​ថា ក្រុម​ឧក្រិដ្ឋជន​នៅតែ​អាច​ប្រើប្រាស់​ទីតាំង​អគារ​តូចតាច ឬ​អគារ​ដែល​មាន​លក្ខណៈ​សាមញ្ញៗ​សម្រាប់​ធ្វើជា​មូលដ្ឋាន​អូសទាញ​ជនបរទេស​ឱ្យ​ប្រតិបត្តិការ​ឆបោក​លើ​ជនរងគ្រោះ​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេងៗ។

អ្នកឃ្លាំមើល​ថា លោក ហ៊ុន ម៉ាណែត គួរតែ​ចុះ «ចេញពី​តំណែង​» ដើម្បី​ឱ្យ​អ្នកមាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ

0
ពួកគាត់​ថា ការ​ថ្លែង​របស់​លោក ហ៊ុន ម៉ាណែត ដែល​ថា «​មិនបាន​ដឹង​» ពី​បណ្ដាញ​ឧក្រិដ្ឋកម្ម​ដែល​បាន​ដំណើរការ​ជា​យូរ​ឆ្នាំ​ក្នុង​ប្រទេស​កម្ពុជា និង​ល្បី​កក្រើក​ពេញ​ពិភពលោក​នោះ​គឺជា​ការ​ឆ្លើយតប​គ្មាន​ទំនួល​ខុសត្រូវ និង​ដើម្បី​បិទបាំង​មេខ្លោង​ធំៗ​ឱ្យ​បន្ត​ដំណើរការ​ឧក្រិដ្ឋកម្ម​ខ្មៅ​ងងឹត​នេះ​បន្ត​ទៀត។

កម្មការិនី​ម្នាក់​ស្លាប់​បន្ទាប់ពី​ធ្វើការ​រហូតដល់​ដួលសន្លប់​នៅ​តុ​ដេរ

0
កម្មការិនី​នៅ​រោងចក្រ​កាត់ដេរ Cambo Unisoll ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស 7NG ក្នុងស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល បាន​ធ្វើការ​រហូត​ដួលសន្លប់​រហូត​បាត់បង់​ជីវិត នៅ​ម៉ោង​៨​ព្រឹក ថ្ងៃទី​២៧ ខែកុម្ភៈ​នេះ។

ឡាន​ដឹក​កម្មករ​​៧០​នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាល​ឱ្យ​អ្នក​ខ្លះ​បាក់​ជើង និង​បែក​ក្បាល​ធ្ងន់ធ្ងរ

0
ឡាន​ដឹក កម្មករ​រោងចក្រ​កាត់ដេរ ចំនួន​៧០​នាក់ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៨ ក្នុង​ខេត្ត​កណ្ដាល ដែល​បណ្ដាល​ឱ្យ​អ្នកខ្លះ​បាក់ជើង បែកក្បាល​ធ្ងន់ធ្ងរ និង អ្នក​ខ្លះទៀត របួសស្រាល កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ រាជធានី​ភ្នំពេញ ខ្លះ និង​នៅ​មន្ទីរ ពេទ្យ​បង្អែក​ខេត្ត​កណ្ដាល​ខ្លះ។

អ្នកឃ្លាំមើល​សង្គម​ជំរុញ​ឲ្យ​លោក ហ៊ុន ម៉ាណែត ចាត់វិធានការ​ច្បាប់​លើ​មន្ត្រី​និង​ឧកញ៉ា​ជា​ខ្នងបង្អែក​ឆបោក​អនឡាញ ដើម្បី​កុំ​ឲ្យ​ថៃ​យក​លេស​ឈ្លានពាន​​កម្ពុជា

0
អ្នកឃ្លាំមើល​សង្គម​ជំរុញ​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ចាត់​វិធានការ​ច្បាប់ និង​ដក​តួនាទី​មន្ត្រីជាន់ខ្ពស់ និង​ឧកញ៉ា​ទាំងឡាយ​ណា​ដែល​ត្រូវ​បាន​គេ​ដឹង​ថា ជា​ខ្នងបង្អែក​ឲ្យ​មជ្ឈមណ្ឌល​ឆបោក​អនឡាញ ទោះបី​ជា​បុគ្គល​ទាំងនោះ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​គ្រួសារ​អ្នកដឹកនាំ​យ៉ាងណាក៏ដោយ។

លោក ហ៊ុន ម៉ាណែត ថា ឧក្រិដ្ឋកម្ម​អន​ឡាញ​កំពុង​បំផ្លាញ​កេរ្តិ៍ឈ្មោះ និង​សេដ្ឋកិច្ច​កម្ពុជា

0
លោក​អះអាង​ថា កម្ពុជា​ក៏​ជា​ជនរងគ្រោះ និង​មិនបាន​ដឹង​ថា ឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) ជា​មេខ្លោង​ធំ​នៃ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ឡើយ។ ចំណែកឯ​អ្នកឃ្លាំមើល​ទាមទារ​ឱ្យ​លោក ហ៊ុន ម៉ាណែត ចុះ​ចេញពី​តំណែង​ដោយសារតែ​អសមត្ថភាព និង​គ្មាន​ការទទួលខុសត្រូវ ជុំវិញ​រឿង​ឧក្រិដ្ឋកម្ម​ដែល​កំពុង​រីក​រាលដាល​នៅ​កម្ពុជា។

រដ្ឋមន្ត្រី​មហាផ្ទៃ​ប្ដេជ្ញា​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ឆបោក​តាម​អនឡាញ

0
រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស សុខា ប្រកាស​បន្ត​ពង្រឹង​វិធានការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ឆបោក​តាម​អនឡាញ​ក្នុង​ពេល​កម្ពុជា​បន្ត​រង​ការរិះគន់ និង​សម្ពាធ​កាន់តែ​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​។

មន្ត្រី​សិទ្ធិមនុស្ស​ស្នើ​ឱ្យ​អាជ្ញាធរ​ភ្នំពេញ​ស៊ើបអង្កេត​ករណី​ស្ត្រីជន​ជាតិចិន​ធ្លាក់​ពីលើ​អគារ​ស្លាប់

0
អ្នកជំនាញ​សិទ្ធិមនុស្ស​លើកឡើង​ថា សំណុំរឿង​នៃ​ជនបរទេស​ដែល​ស្លាប់​ដោយសារ​ធ្លាក់​ពីលើ​អគារ​នា​ពេល​កន្លង​មក សមត្ថកិច្ច​ហាក់​មិនបាន​ស្រាវជ្រាវ​ស្វែងរក​ការពិត ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​ឡើយ។

UN លាតត្រដាង​ពី​ការ​រំលោភបំពាន​ធ្ងន់ធ្ងរ​លើ​ជនរងគ្រោះ​រាប់ពាន់​នាក់​ក្នុង​អគារ​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា និង​ប្រទេស​អាស៊ាន​ផ្សេងទៀត

0
អ្នកឃ្លាំមើល​បញ្ហា​ឧក្រិដ្ឋកម្ម​យល់​ថា របាយការណ៍​របស់​អង្គការ​អន្តរជាតិ​នេះ​ឆ្លុះបញ្ចាំង​ពី​ការពិត​ដែល​ឧក្រិដ្ឋជន​បាន​ពង្រីក​បណ្ដាញ​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​យ៉ាង​ឆាប់រហ័ស និង​បង្ខាំង​ជនរងគ្រោះ​ចម្រុះ​ជាតិ​សាសន៍​ឱ្យ​ឆបោក​លុយ​ពលរដ្ឋ​នៃ​បណ្ដា​ប្រទេស​ជុំវិញ​ពិភពលោក។

ទាហាន​ខ្មែរ​ម្នាក់​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​ភ្លើង​ឆេះព្រៃ​នៅ​តំបន់​ប្រាសាទ​តា​មាន់ធំ

0
ប្រភព​បាន​អះអាង​ថា ទាហាន​ខ្មែរ​ដែល​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​នោះ គឺ​លោក រៀម ឃឿន ជា​ទាហាន​ប្រចាំការ​នៅ​តំបន់​ប្រាសាទ​តា​​មាន់ធំដែល​បាន​បាត់​ខ្លួន កាលពី​ថ្ងៃទី​២០ ខែ​កុម្ភៈ បន្ទាប់ពី​លោក​បាន​ទទួល​ភារកិច្ច​ឱ្យ​ទៅ​ពន្លត់ភ្លើង​ឆេះ​ព្រៃ នៅ​តំបន់​នោះ។

ជំនន់​ទឹក​ភ្លៀង​​​បង្ក​ផល​ប៉ះពាល់​ដល់​​​​ផ្ទះ​ពលរដ្ឋ​ជាង៤​ម៉ឺន​គ្រួសារ និង​ផល​ដំណាំ​​​ជិត​៥​ម៉ឺន​ហិតា ​

0
មន្ត្រី​​​​អង្គការ​​​សង្គម​ស៊ីវិល​​​ ស្នើ​ឱ្យ​​​​អាជ្ញាធរ​ពាក់​ព័ន្ធ​ត្រូវ​​យក​ចិត្ត​ទុក​ដាក់​​ជា​មួយ​ពលរដ្ឋ​​​​​​​​តាម​រយៈ​ការ​​​រៀបចំ​ទី​ជម្រក​​​​​​និង​​​​​ផ្ដល់​ស្បៀង​​អាហារ​​ ជា​បណ្ដោះអាសន្ន ​​​សម្រាប់​​​​​​​ ​ពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​​ធ្ងន់ធ្ងរ​​ដោយ​សារ​ទឹក​ជំនន់។​​