អ្នកការពារសិទ្ធិកម្មកររោងចក្រព្រួយបារម្ភពីសុវត្ថិភាពកម្មករ ខណៈបរិយាកាសនៅកន្លែងធ្វើការភាគច្រើនគ្មានស្តង់ដារ និងរំលោភសិទ្ធិការងារ
ទន្ទឹមគ្នានោះ ពួកគាត់ថា នៅពេលកម្មករឈឺស្កាត់ម្ដងៗ ពិបាកសុំច្បាប់សម្រាក ហើយ បើសម្រាក លើសពី៣ថ្ងៃនឹងត្រូវបញ្ឈប់ពីការងារ។
អ្នកឃ្លាំមើលថា ក្មេងទំនើងច្រើនបណ្ដាលមកពីវិស័យអប់រំអន់ថយ និងវិបត្តិសង្គម
អ្នកវិភាគ និងសកម្មជនសិទ្ធិមនុស្សលើកឡើងថា យុវជនក្លាយ ជាក្មេងទំនើងកាន់តែច្រើន ដោយសារតែប្រព័ន្ធអប់រំនៅមានកម្រិតវប្បធម៌នយោបាយហិង្សារបស់ពួកអ្នកកាន់អំណាច និងកត្តាអូសទាញរបស់សង្គម ដូចជា បញ្ហាគ្រឿង ស្រវឹង និងគ្រឿងញៀន ដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បរាជ័យក្នុងការ ទប់ស្កាត់។
លោក ហ៊ុន ម៉ាណែត ថា កម្ពុជាមិនបានព្រងើយកន្តើយប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនឡើយ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទទួលស្គាល់ថា បញ្ហាឧក្រិដ្ឋកម្មឆ្លងដែនដូចជា អំពើឆបោកតាមអនឡាញ ជួញដូរមនុស្ស គ្រឿងញៀន និងការលាងលុយកខ្វក់គឺមានភាពប្រទាក់ក្រឡាគ្នាដែលក្រុមបណ្ដាញឧក្រិដ្ឋជននៅតែបន្តមានប្រតិបត្តិការនៅកម្ពុជា និងបានធ្វើឱ្យខូចប្រយោជន៍សេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះជាតិលើឆាកអន្តរជាតិ។
រដ្ឋអាជ្ញាតៃវ៉ាន់ចោទប្រកាន់មនុស្ស ៦២នាក់ពាក់ព័ន្ធបណ្ដាញឆបោករបស់ឧក្រិដ្ឋជន ចេន ហ្ស៊ី នៅកម្ពុជា
រដ្ឋអាជ្ញាតៃវ៉ាន់ក៏បានរឹបអូសទ្រព្យសម្បត្តិឧក្រិដ្ឋជន ចេន ហ្ស៊ី និងបណ្ដាញទាំងនោះក្នុងទំហំទឹកប្រាក់ជាង ១៧៥លានដុល្លារដែលអាជ្ញាធរជឿថា បានមកពីអំពើឆបោកតាមអនឡាញ និងអំពើឧក្រិដ្ឋកម្មនានា។
ពលរដ្ឋចាញ់បោកក្រុមហ៊ុនភូមិខ្មែរគ្រុបទទូចឲ្យលោក ហ៊ុន ម៉ាណែត ជំរុញអាជ្ញាធរខេត្តស្វាយរៀងពន្លឿនដោះស្រាយ
សង្គមស៊ីវិលលើកឡើងថា ការពន្យារពេលដោះស្រាយរបស់អាជ្ញាធរ និងតុលាការនឹងធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះបាត់បង់ទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ហើយបញ្ហាទាំងអស់ នឹងធ្លាក់ទៅលើរដ្ឋាភិបាល។
ពលរដ្ឋមួយចំនួនរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចក្រោយសមត្ថកិច្ចបង្ក្រាបទីតាំងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ
អ្នកឃ្លាំមើលរិះគន់ថា បញ្ហានេះកើតឡើងដោយសារតែរដ្ឋាភិបាលត្រកូល ហ៊ុន អសមត្ថភាពអភិវឌ្ឍវិស័យសេដ្ឋកិច្ចតាមផ្លូវត្រឹមត្រូវ តែបែរជារៀបចំជាប្រព័ន្ធឱ្យសេដ្ឋកិច្ចជាតិពឹងផ្អែកលើឧក្រិដ្ឋកម្មដែលធ្វើឱ្យពលរដ្ឋជួបវិបត្តិសេដ្ឋកិច្ចនៅពេលនេះ។
អ្នកវិភាគ និងយុវជនរិះគន់លោក ហ៊ុន ម៉ានី រឿងគ្រោងរៀបចំនគរសង្ក្រាន្ត ខណៈទឹកដីកំពុងបាត់បង់
ពួកគាត់ថា លោក ហ៊ុន ម៉ានី ទំនងជាចង់បិទបាំងភាពកម្សោយ របស់មេដឹកនាំ ត្រកូល«ហ៊ុន» ដែលធ្វើឱ្យទឹកដីបាត់បង់ ហើយពលរដ្ឋរាប់ម៉ឺននាក់ កំពុងតែកើតទុក្ខ ព្រោះតែគ្មានដីធ្លី និងផ្ទះសម្បែងត្រឹមត្រូវ។
កម្ពុជាបណ្ដេញជនបរទេសរាប់ម៉ឺននាក់ ប៉ុន្តែបណ្ដាញឆបោកតាមអនឡាញនៅតែដំណើរការ
អ្នកធ្វើការលើវិស័យឆបោកតាមអនឡាញ និងអ្នកឃ្លាំមើលថា ក្រុមឧក្រិដ្ឋជននៅតែអាចប្រើប្រាស់ទីតាំងអគារតូចតាច ឬអគារដែលមានលក្ខណៈសាមញ្ញៗសម្រាប់ធ្វើជាមូលដ្ឋានអូសទាញជនបរទេសឱ្យប្រតិបត្តិការឆបោកលើជនរងគ្រោះនៅតាមបណ្ដាប្រទេសផ្សេងៗ។
អ្នកឃ្លាំមើលថា លោក ហ៊ុន ម៉ាណែត គួរតែចុះ «ចេញពីតំណែង» ដើម្បីឱ្យអ្នកមានសមត្ថភាពដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញ
ពួកគាត់ថា ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត ដែលថា «មិនបានដឹង» ពីបណ្ដាញឧក្រិដ្ឋកម្មដែលបានដំណើរការជាយូរឆ្នាំក្នុងប្រទេសកម្ពុជា និងល្បីកក្រើកពេញពិភពលោកនោះគឺជាការឆ្លើយតបគ្មានទំនួលខុសត្រូវ និងដើម្បីបិទបាំងមេខ្លោងធំៗឱ្យបន្តដំណើរការឧក្រិដ្ឋកម្មខ្មៅងងឹតនេះបន្តទៀត។
កម្មការិនីម្នាក់ស្លាប់បន្ទាប់ពីធ្វើការរហូតដល់ដួលសន្លប់នៅតុដេរ
កម្មការិនីនៅរោងចក្រកាត់ដេរ Cambo Unisoll ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស 7NG ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានធ្វើការរហូតដួលសន្លប់រហូតបាត់បង់ជីវិត នៅម៉ោង៨ព្រឹក ថ្ងៃទី២៧ ខែកុម្ភៈនេះ។


















