សមត្ថកិច្ច​ចុះ​បង្ក្រាប​អគារ​អនឡាញ​នៅ​ខេត្ត​បាត់ដំបង​បណ្ដាល​ឱ្យ​ជនបរទេស​រាប់​រយ​នាក់​សម្រុក​ចេញ​ពី​អគារ

0
ក្នុង​ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរៗ​នេះ​ភ័យខ្លាច ហើយ​ជនបរទេស​ដែល​រង​ការ​បង្ខាំង​ខាងក្នុង​អគារ​រាប់​រយ​នាក់​ក៏​នាំគ្នា​សម្រុក​ចេញ​ទាំង​កណ្ដាល​យប់។

ជនភៀសសឹក​ទទូច​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​នូវ​កញ្ចប់​ថវិកា គាំពារ​សង្គម​ឱ្យ​បាន​សមរម្យ ខណៈ​ពួកគាត់ កំពុង​ជួប​ទុក្ខ​លំបាក

0
ទន្ទឹមគ្នា​នោះ ពួកគាត់​ថា ចាប់តាំង​ពី​មាន​ការ​ភៀស​សឹក ដោយសារ​សង្គ្រាម​ឈ្លានពាន​របស់​ថៃ មក​លើ​កម្ពុជា​ជា​លើក​ទី​២​នេះ​មក អាជ្ញាធរ​បាន​ផ្ដល់​ថវិកា ដល់​ជនភៀសសឹក បាន​ពីរ​លើក​ដោយ​ក្នុង​១​លើក ទឹកប្រាក់​ចំនួន ៦​ម៉ឺន​រៀល សម្រាប់​មួយ​គ្រួសារ។

ពលរដ្ឋ​រិះគន់​មេបញ្ជាការ​ម្នាក់​ចេញ​លិខិត​វាយប្រហារ​កូនទាហាន​ដែល​ឧកញ៉ា ឡេង ណាវ៉ាត្រា មិន​គោរព​កិច្ចសន្យា

0
ការ​រិះគន់​នេះ ធ្វើ​ឡើង​បន្ទាប់ពី​កងអនុសេនាធំ​សុនខ​ហិត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ នៃ​មជ្ឈមណ្ឌល​ជាតិ​រក្សាសន្តិភាព ចេញ​លិខិត​បំភ្លឺ​ថា នាយទាហាន វឹត គឹមសាន មិនមែន​ជា​វីរៈកង​ជួរមុខ ដូច​ការ​លើក​ឡើង​របស់​លោក​ឡើយ។

អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត ចាប់ខ្លួន​លោក ហ៊ុន តូ និង​ឧកញ៉ា​គ្រាក់ៗ​ករណី​ឆបោក​អនឡាញ

0
អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ស៊ើបអង្កេត និង​ឃាត់ខ្លួន​លោក ហ៊ុន តូ និង​ឧកញ៉ា​គ្រាក់ៗ​ផ្សេងទៀត​ដែល​រង​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ។ ពួកគាត់​យល់​ថា ការ​អនុវត្ត​ច្បាប់​តឹងរ៉ឹង និង​ដោយ​គ្មាន​ការរើសអើង​គឺជា​ចំណុច​សំខាន់​ក្នុង​ការ​ស្ដារ​ទំនុកចិត្ត​សាធារណជន និង​កេរ្តិ៍ឈ្មោះ​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ។

អតិថិជន​ធនាគារ​ព្រីនស៍​មួយចំនួន​មាន​វិបត្តិ​ផ្លូវចិត្ត ដោយសារ​រង​ការ​បង្ខំ​ឱ្យ​លក់​ផ្ទះ​តម្លៃថោក​សង​ធនាគារ

0
អតិថិជន​មួយចំនួន​ដែល​ខ្ចី​លុយ​ពី​ធនាគារ​ព្រីនស៍ (Princes)កំពុង​រង​សម្ពាធ​ខ្លាំង និង​មាន​បញ្ហា​ផ្លូវចិត្ត​ក្រោយ​ត្រូវ​មន្ត្រី​ធនាគារ​គំរាមកំហែង​ជា​បន្តបន្ទាប់ បង្ខំ​ឱ្យ​លក់​ផ្ទះសម្បែង​ក្នុង​តម្លៃ​ទាប ដើម្បី​សងបំណុល​ធនាគារ។ មន្ត្រី​សិទ្ធិមនុស្ស​លើកឡើង​ថា ធនាគារ​គ្មាន​សិទ្ធិ​គំរាមកំហែង ឬ​បង្ខិតបង្ខំ​ឱ្យ​កូនបំណុល​លក់​ទ្រព្យសម្បត្តិ​ឡាយឡុង​នោះ​ឡើយ។

ពលរដ្ឋ​ចាញ់បោក​អតីត​ឧកញ៉ា ឡេង ចាន់ណា ស្នើ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ដោះស្រាយ ខណៈ​រឿង​នេះ​អូស​បន្លាយ​ជិត ៣​ឆ្នាំ

0
ពលរដ្ឋ​ដែល​ចាញ់បោក​ក្រុមហ៊ុន ប្រ៊ីលានស៊ីធី របស់​អតីត​ឧកញ៉ា ឡេង ចាន់ណា នៅ​តាម​ខេត្ត​ផ្សេងៗ បាន​នាំ​គ្នា​ឡើង​មក​ភ្នំពេញ តវ៉ា​និង​ដាក់​ញត្តិ​នៅ​ក្រសួង​យុត្តិធម៌ និង​ក្រុម​មេធាវី​រដ្ឋាភិបាល ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​តុលាការ ខេត្តសៀមរាប ឲ្យ​ពន្លឿន​ដំណើរការ​សំណុំ​រឿង​នេះ​ឲ្យ​បាន​ឆាប់ ព្រោះ​ជាប់​គាំង ជិត​៣​ឆ្នាំ​ហើយ។

កងទ័ព​ថៃ​ចាប់ខ្លួន​ពលករ​ខ្មែរ ៧១​នាក់ ដោយ​ចោទ​ថា លួច​ឆ្លងដែន​ខុសច្បាប់

0
កងទ័ពជើងទឹក​ថៃ​បាន​ចាប់ខ្លួន​ក្រុម​ពលករ​ចំណាកស្រុក​កម្ពុជា​ចំនួន ៧១ នាក់​ទៀត ដោយ​ចោទ​ថា បាន​ចូល​ប្រទេស​ថៃ​ដោយ​ខុសច្បាប់។

លោក ហ៊ុន ម៉ាណែត ចង់​ឱ្យ​ពលរដ្ឋ​ចូល​រួម​កម្ចាត់​ឧក្រិដ្ឋកម្ម​អនឡាញ ខណៈ​សិទ្ធិ​អំណាច​នៅ​លើ​រដ្ឋាភិបាល

2
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចង់​ឱ្យ​ពលរដ្ឋ​ចូល​រួម​កម្ចាត់​ឧក្រិដ្ឋកម្ម​អនឡាញ​ជាមួយ​សមត្ថកិច្ច ខណៈ​សិទ្ធិ​អំណាច​ពិត​ប្រាកដ​ស្ថិត​នៅ​លើ​​រដ្ឋាភិបាល ហើយ​ករណី​ជា​ច្រើន​ដូចជា ការ​ចាប់ខ្លួន​អ្នក​រិះគន់​ដែល​ពលរដ្ឋ​ទាមទារ​ដោះលែង ពុំ​ត្រូវ​បាន​រដ្ឋាភិបាល​អើពើ​ឡើយ។

សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ច្បាប់​លើ​ក្រុមហ៊ុន​ដែល​មិន​ដោះស្រាយ​ជូន​អតិថិជន​តាម​កិច្ចសន្យា

2
មន្ត្រី​សិទ្ធិមនុស្ស និង​អ្នកឃ្លាំមើល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ច្បាប់​លើ​ក្រុមហ៊ុន​ឧកញ៉ា ដែល​មិន​សាងសង់​ផ្ទះ និង​ដោះស្រាយ​បញ្ហា​ជូន​អតិថិជន ដោយ​គ្មាន​ការយោគយល់ ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​បន្ត​រងគ្រោះ។ ការ​លើកឡើង​នេះ​បន្ទាប់​ពី​នាយទាហាន​កម្ពុជា​ម្នាក់​បាន​ទាមទារ​ឲ្យ​ឧកញ៉ា ឡេង ណាវ៉ាត្រា ពន្លឿន ដំណោះស្រាយ​សង់ផ្ទះ​ឲ្យ​គាត់​តាម​កិច្ចសន្យា​ទិញ​-​លក់។

លោក ហ៊ុន ម៉ាណែត ព្រមាន​ដក​ក្របខ័ណ្ឌ​សមត្ថកិច្ច​លាក់បាំង​ជនបរទេស​ខុសច្បាប់ នឹង​គ្មាន​ប្រសិទ្ធភាព

0
ពួកគាត់​ថា មិនអាច​ដោះស្រាយ​បាន​ដោយសារតែ បញ្ហា​ទាំងនោះ ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​ចាក់ស្រេះ ហើយ បក្ស​កាន់​អំណាច​សព្វ​ថ្ងៃ​រស់​បាន​ដោយសារតែ បាន​ចំណូល​ពី​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ។

លោក ហ៊ុន ម៉ាណែត រង​ការរិះគន់​ករណី​លើកលែងទោស​ឱ្យ​ឧក្រិដ្ឋជន​ពុករលួយ ថា ការពារមន្ត្រី​ខិលខូច

0
ការ​លើក​ឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន ម៉ា​ណែ​ត ស្នើ​ឱ្យ​ព្រះមហាក្សត្រ លើកលែងទោស​ដល់​ឧក្រិដ្ឋជន​ប្រព្រឹត្ត​អំពើពុករលួយ​កិបកេង​លុយ​រដ្ឋ និង អ្នកទោស​ជួញដូរ​គ្រឿងញៀន​ធំៗ ជា​បន្ដ​បន្ទាប់ ហើយ​នៅតែ​បន្ត​ដាក់​ពន្ធនាគារ លើ​អ្នកទោស​មនសិការ និង​អ្នក​ទោស​នយោបាយ។