ជនភៀសសឹកជួបទុក្ខលំបាកទ្វេដង ខណៈដំណោះស្រាយពីរដ្ឋាភិបាលបន្តស្ងប់ស្ងាត់
ប្រជាពលរដ្ឋខ្មែររាប់ពាន់គ្រួសារ ដែលកំពុងរងគ្រោះ ដោយសារតែសង្គ្រាមឈ្លានពានរបស់យោធាថៃ នៅតាមព្រំដែន កំពុងជួបទុក្ខលំបាកបន្តកើនឡើងទ្វេដង ជាពិសេស ការរស់នៅពុំសូវមាន ផាសុកភាព ដោយសារតែកង្វះអាហារហូបចុក ទឹកស្អាត អនាម័យ និងទីជម្រកសមរម្យបណ្ដាលឱ្យកើតជំងឺឆ្លងជាបន្តបន្ទាប់ ខណៈដំណោះស្រាយ ពីរដ្ឋាភិបាល ក៏បន្តស្ងាត់សូន្យឈឹង។
ជនបរទេសនៅត្បូងឃ្មុំ និងអូរស្មាច់រាប់សិបនាក់នៅបន្តរងការបង្ខាំងឱ្យធ្វើការឆបោកតាមអនឡាញ
ជនបរទេសរាប់សិបនាក់នៅតែរងការបង្ខាំងក្នុងអគារបង្ខំឱ្យធ្វើការឆបោកតាមអនឡាញស្ថិតនៅក្នុងតំបន់អន្លង់ជ្រៃ ខេត្តត្បូងឃ្មុំ និងតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ ទោះបីជារដ្ឋាភិបាលអះអាងពីការបោសសម្អាតឧក្រិដ្ឋកម្មនេះក្ដី។
ជនបរទេសដែលសម្រុកចេញពីអគារអនឡាញនាំគ្នាទៅស្ថានទូតធ្វើឯកសារទៅប្រទេសកំណើត
អ្នកឃ្លាំមើលយល់ថា ការចាកចេញរបស់ជនបរទេសទាំងនេះដោយសារតែពួកគេភ័យខ្លាចនឹងអំពើឧក្រិដ្ឋកម្ម ប៉ុន្តែវាធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជាជាពិសេសលើវិស័យទេសចរណ៍។
អាជ្ញាធរផ្ដល់ជម្រើសទីតាំងផ្សេងពីផ្សារនៅបឹងតាមោក សម្រាប់អាជីវករផ្សារដើមគលក់លើចិញ្ចើមផ្លូវ
អាជ្ញាធររាជធានីភ្នំពេញចាប់ផ្ដើមរកទីតាំងផ្សារផ្សេងពីតំបន់ផ្សារនៅបឹងតាមោក ខាងជើងរាជធានីភ្នំពេញ បន្ទាប់ពីអាជីវករលក់បន្លែតាមចិញ្ចើមថ្នល់នៅជុំវិញផ្សារដើមគ បដិសេធទៅលក់នៅទីតាំងដែលអាជ្ញាធរសន្យារៀបចំជូន។
អាជីវករលក់ដូរនៅតាមដងផ្លូវក្បែរផ្សារដើមគ មិនព្រមចាកចេញទៅលក់នៅកន្លែងថ្មី
អាជីវករលក់ដូរនៅតាមចិញ្ចើមផ្លូវ នៅជុំវិញផ្សារដើមគ និងផ្សារនាគមាស ក្នុងរាជធានីភ្នំពេញ នាំគ្នាតវ៉ាជាបន្តបន្ទាប់ និងប្រឆាំងដាច់ខាត មិនចាក់ចេញទៅលក់ដូរនៅតំបន់បឹងតាមោក ដែលស្ថិតនៅ ជាយក្រុងភ្នំពេញនោះទេ។
ការបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញរបស់រដ្ឋាភិបាលរងការរិះគន់ថា គ្រាន់តែបញ្ចៀសសម្ពាធអន្តរជាតិ
ទន្ទឹមគ្នានេះ ស្ថានទូតចិនប្រចាំកម្ពុជាក៏បានរិះគន់ពីចំណាត់ការបង្ក្រាបគ្មានប្រសិទ្ធភាពលើឧក្រិដ្ឋកម្មនេះ និងបានលើកឡើងពីក្ដីកង្វល់ពាក់ព័ន្ធជនជាតិចិនជាច្រើនករណី បានបាត់ខ្លួនដោយសារតែរងការបង្ខាំងធ្វើទារុណកម្មក្នុងឧស្សាហកម្មឆបោកតាមអនឡាញ។
អង្គការលើកលែងទោសអន្តរជាតិអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាការពារជនរងគ្រោះដែលរត់ចេញពីអគារឆបោកអនឡាញ
អង្គការលើកលែងទោសអន្តរជាតិ (Anesty international ) ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវតែចាត់វិធានការការពារជនរងគ្រោះរាប់ពាន់នាក់ ដែលកំពុងរត់ចេញពីទីតាំងអគារឆបោកអនឡាញ។
តុលាការសម្រេចឃុំខ្លួនលោក លី គួង ពាក់ព័ន្ធនឹងជំនួញឆបោកតាមអនឡាញ និងលាងលុយកខ្វក់
ទន្ទឹមនឹងការចាប់ខ្លួនមេខ្លោងឆបោកតាមអនឡាញរូបនេះ ជនបរទេសធ្វើការក្នុងអគារអនឡាញនៅតាមបណ្ដាខេត្តមួយចំនួននៅតែបន្តនាំគ្នាសម្រុកចេញពីអគារដើរប្រសាចពេញដងផ្លូវដោយគ្មានអាជ្ញាធររារាំង។
ជនរងគ្រោះទិញផ្ទះដីឡូតិ៍ឧកញ៉ា ឡេង ណាវ៉ាត្រា តវ៉ាបិទផ្លូវនៅមុខក្រសួងដែនដី ដើម្បីទាមទារដំណោះស្រាយ
ពលរដ្ឋជាង១០០នាក់ដែលអះអាងថា ជាជនរងគ្រោះពីការទិញ គម្រោងដីឡូពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅតាមបណ្ដោយជាតិ ផ្លូវ6A និងគម្រោងជ្រែ១០០នៅរាជធានីភ្នំពេញ បាននាំគ្នាតវ៉ា បិទផ្លូវនៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ដើម្បីទាមទារឱ្យក្រសួងជួយអន្តរាគមន៍ រកដំណោះស្រាយ ជូនដល់ពលរដ្ឋ។ ទន្ទឹមគ្នានោះពួកគាត់ស្នើឱ្យក្រុមហ៊ុនត្រូវតែ សងលុយដល់អតិថិជនវិញ ប្រសិនបើក្រុមហ៊ុនពិតជា គ្មានលទ្ធភាពសាងសង់ផ្ទះជូនដល់អតិថិជន។
បរទេសចម្រុះជាតិសាសន៍បន្តរត់ចេញពីអគារដែលសង្ស័យថា ជាកន្លែងឧក្រិដ្ឋកម្មឆបោកអនឡាញ
បរទេសចម្រុះជាតិសាសន៍បន្តរត់ចេញពីអគារកាស៊ីណូមួយកន្លែងទៀត នៅស្រុកកំពង់ត្រាច ខេត្តកំពត កាលពីយប់ថ្ងៃទី១៥ មករា ដែលសង្ស័យថា ជាកន្លែងឧក្រិដ្ឋកម្មឆបោកអនឡាញ បន្ទាប់ពីមានករណីស្រដៀងគ្នានេះ នៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។



















