សង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលផ្ដល់ប័ណ្ណក្រីក្រជូនដល់ជនភៀសសឹក ខណៈពួកគាត់កំពុងខ្វះខាតជីវភាព
ពួកគាត់ថា ការផ្ដល់នូវប័ណ្ណសមធម៌ អាចកាត់បន្ថយ លើការចំណាយថ្លៃព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យរដ្ឋ និងអាចបានប្រាក់ឧបត្ថម្ភ ប្រចាំខែ គ្រាន់ទុកចំណាយលើការហូបចុកប្រចាំថ្ងៃ របស់ជនភៀសសឹក។
អាដហុកដាក់លិខិតស្នើតុលាការខេត្តបន្ទាយមានជ័យដោះលែងអ្នកកាសែតផ្សាយរឿងឆបោកអនឡាញ
សមាគមការពារសិទិ្ធមនុស្សអាដហុក លើកឡើងក្នុងលិខិតដែលបានដាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពី ថ្ងៃទី១១ ខែកុម្ភៈថា លោក ហែម វណ្ណា ជាចាងហ្វាងការផ្សាយព័ត៌មាន HVNN TV online ដែលចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាលក្នុងការកម្ចាត់អំពើឆបោកតាមអនឡាញចេញពីកម្ពុជា។
អាជ្ញាធរកម្ពុជាអះអាងថា បិទមជ្ឈមណ្ឌលឆបោកតាមអនឡាញជិត ២រយទីតាំង
មន្ត្រីជាន់ខ្ពស់កម្ពុជាអះអាងថា សមត្ថកិច្ចបានបិទមជ្ឈមណ្ឌលឆបោកតាមអនឡាញជិត ២រយទីតាំង និងឃាត់ខ្លួនជនសង្ស័យយ៉ាងហោច ១៧៣នាក់នៅក្នុងយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។
អំពើពុករលួយកើនឡើង ក្រោមការដឹកនាំរបស់ លោក ហ៊ុន ម៉ាណែត
អង្គការតម្លាភាពអន្តរជាតិរកឃើញថា អំពើពុករលួយ បានកើនឡើង ក្នុងអាណត្តិដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រាប់ឆ្នាំ២០២៥ ដោយសារតែ ការធ្លាក់ចុះប្រព័ន្ធប្រជាធិបតេយ្យ ការរឹតត្បិតសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ និងកង្វះប្រព័ន្ធតុលាការឯករាជ្យ។
អ្នកឃ្លាំមើលថា ការបង្ក្រាបទីតាំងអនឡាញតូចតាច ដូចលាក់បាំងឱ្យឧក្រិដ្ឋជនធំៗបន្តនៅតំបន់ផ្សេងៗ
ពួកគាត់ថា ការបង្ក្រាបទីតាំងអគារអនឡាញដោយចាប់តែជនល្មើសតូចតាច និងមិនចាប់មេខ្លោងធំៗនោះគឺជាការ បើកឱកាសឱ្យក្រុមឧក្រិដ្ឋជនធំៗទាំងនោះបើកមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅតំបន់ផ្សេងៗ ដើម្បីធានាប្រភពលុយចិញ្ចឹមគណបក្សកាន់អំណាច។
លោក ស ថេត ប្ដេជ្ញាថា នឹងកម្ចាត់ឧក្រិដ្ឋកម្មឆបោកតាមអនឡាញដល់ទីបញ្ចប់ តែពលរដ្ឋគ្មានទំនុកចិត្ត
អគ្គស្នងការនគរបាលជាតិលោក ស ថេត ប្ដេជ្ញាបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញ បន្ទាប់ពីក្រុមគ្រួសារត្រកូល ហ៊ុន បានការពារឧក្រិដ្ឋជន និងព្យាយាមបំបិទព័ត៌មានឧក្រិដ្ឋកម្មនេះអស់រយៈពេលជាច្រើនឆ្នាំ។ អ្នកឃ្លាំមើលមិនរំពឹងថា មេខ្លោងធំៗនឹងត្រូវបានចាប់ខ្លួន និងយល់ថា យុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញគ្រាន់តែជាយុទ្ធសាស្ត្ររបស់ត្រកូល ហ៊ុន ដើម្បីគេចចេញពីការរិះគន់ និងសម្ពាធអន្តរជាតិដែលអាចធ្វើឱ្យប៉ះពាល់ដល់ការក្រាញអំណាចរបស់ខ្លួន។
អ្នកចាញ់បោកអតីតឧកញ៉ា ហ៊ី គឹមហុង ឈឺស្លាប់កាន់តែច្រើន ដោយសារវិបត្តិផ្លូវចិត្ត
ពលរដ្ឋរងគ្រោះ ដោយការចាញ់បោកប្រាក់ក្រុមហ៊ុនពិភពដីមាសរបស់អតីតឧកញ៉ា ហ៊ី គឹមហុង ថា ពលរដ្ឋនឹងរងទុក្ខវេទនាកាន់តែខ្លាំង បើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនជំរុញឲ្យតុលាការពន្លឿន ដំណោះស្រាយជូនពលរដ្ឋ ឲ្យបានឆាប់រហ័សនោះទេ។
យោធាថៃបង្ហាញភស្តុតាងឧក្រិដ្ឋកម្មអនឡាញនៅអូរស្មាច់បន្ទាប់ពីបានឈ្លានពានចូលគ្រប់គ្រង
ភាគីថៃបានបង្ហាញភស្តុតាងជាច្រើនដែលប្រមូលបានពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅតំបន់រមណីយដ្ឋានអូរស្មាច់របស់លោក លី យ៉ុងផាត់ ក្រោយយោធាថៃបានឈ្លានពានកម្ពុជា និងកំពុងកាន់កាប់តំបន់នេះ។
អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាលគិតគូរពីជីវភាពកងទ័ពឱ្យបានសមរម្យមិនមែនខ្វល់ខ្វាយតែពេលមានសង្គ្រាម
ពួកគាត់ថា ការធ្វើទំនើបកម្មយោធាក៏ជារឿងចាំបាច់ តាមរយៈការ លុបបំបាត់អំពើពុករលួយ បណ្ដុះសមត្ថភាពកងទ័ពជាប្រចាំ និងបង្កើនការទិញសព្វាវុធទំនើបៗ ដើម្បីទុកប្រើប្រាស់នៅពេលមាន សត្រូវឈ្លានពាន ដូចករណីយោធាថៃ ឈ្លានពាន។
«ជាការបិទបាំងការស៊ើបអង្កេតលើគ្រួសារត្រកូល ហ៊ុន» ករណីបញ្ជូនខ្លួនលោក ចេន ហ្ស៊ី ទៅចិនដោយប្រញាប់
ក្រុមអ្នកតស៊ូមតិកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ បានធ្វើសេចក្តីវិភាគផ្លូវច្បាប់ចេញពីទីក្រុងម៉ែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី (Australia) ដោយអះអាងថា ការបំភ្លឺរបស់រដ្ឋាភិបាលកម្ពុជាក្នុងករណីបញ្ជូនខ្លួនលោក ចេន ហ្ស៊ី ទៅប្រទេសចិន ជាការរំលោភរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។




















