តុលាការកំពូលបន្តឃុំសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសផ្ទុយពីការប្រកាសរួបរួមជាតិ
តុលាការកំពូលសម្រេចបន្តឃុំខ្លួនសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្នុងពន្ធនាគារដដែល។ គ្រួសារ និងសង្គមស៊ីវិលសោកស្ដាយ និងរិះគន់ចំពោះការបន្តឃុំខ្លួនសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីសទាំងបីនាក់ជិត២ឆ្នាំ បើទោះជាតុលាការថ្នាក់ក្រោមមិនទាន់សម្រេចសេចក្ដីថា ពួកគេមានទោស។
មេខ្លោងធំៗដែលកាងឧក្រិដ្ឋកម្មអនឡាញមិនត្រូវបានចាប់ខ្លួននៅក្នុងយុទ្ធនាការបង្ក្រាបរបស់សមត្ថកិច្ច
ទន្ទឹមគ្នានេះ ទិដ្ឋភាពនៃជនបរទេសរាប់សិបនាក់រត់ចេញពីទីតាំងអគារឆបោកអនឡាញនានានៅកម្ពុជាបន្តកើតឡើងជាបន្តបន្ទាប់ដែលបានក្លាយជារឿងធម្មតា និងរងការរិះគន់ថា ការបង្ក្រាបរបៀបនេះគ្មានតម្លាភាព និងគ្រាន់ជាឆាកល្ខោនសម្ដែងបន្លំភ្នែកអន្តរជាតិ។
លោក ហ៊ុន សែន បន្តជាប់ឈ្មោះជាមេដឹកនាំពូកែរំលោភច្បាប់ និងលក់សញ្ជាតិខ្មែរឱ្យឧក្រិដ្ឋជន
កេរ្តិ៍ឈ្មោះអាស្រូវចុងក្រោយរបស់លោក ហ៊ុន សែន កំពុងល្បីល្បាញចុងក្រោយពាសពេញពិភពលោកនោះគឺលោកបានស្នើឱ្យព្រះមហាក្សត្រលក់សញ្ជាតិខ្មែរឱ្យឧក្រិដ្ឋជន និងការឃុបឃិតជាមួយបណ្ដាញឧក្រិដ្ឋកម្មតាមអនឡាញនៅកម្ពុជា។
អង្គការបណ្ដាញពលករចំណាកស្រុករបស់ថៃ រកឃើញពលករខ្មែរឆ្លងដែនខុសច្បាប់ ត្រូវអាជ្ញាធរថៃជំរិតទារប្រាក់
អង្គការបណ្ដាញពលករចំណាកស្រុក(MWG) របស់ប្រទេសថៃ បានរកឃើញថា ពលករខ្មែរជាច្រើននាក់ ត្រូវអាជ្ញាធរថៃប្រមូលទារប្រាក់ ខណៈពួកគេលួចឆ្លងដែនចូលក្នុងប្រទេសថៃដោយខុសច្បាប់។
លោក សាយ សំអាល់ សន្យាដោះស្រាយបញ្ហាដោយផ្ទាល់ជូនអតិថិជនចាញ់បោកលោក ឡេង ណាវ៉ាត្រា
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សាយ សំអាល់ បានសន្យានៅចំពោះមុខ អតិថិជនរាប់សិបនាក់ថា លោកនឹងចេញមុខដោះស្រាយបញ្ហាពលរដ្ឋទិញដីឡូតិ៍ និងផ្ទះល្វែងពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដោយផ្ទាល់ ។
តុលាការអាមេរិកកាត់ទោសឧក្រិដ្ឋជនចិនម្នាក់ករណីឆបោកអនឡាញនៅកម្ពុជាឱ្យជាប់គុកជិត ៤ឆ្នាំ
តុលាការអាមេរិករកឃើញថា ឧក្រិដ្ឋជន ជីនលៀង ស៊ូ និងបក្ខពួកយ៉ាងហោច ៨នាក់ទៀតបានប្រើប្រាស់កម្ពុជាធ្វើជាមូលដ្ឋានសម្រាប់លាងលុយកខ្វក់ និងបានដាក់គោលដៅលើជនរងគ្រោះជាជនជាតិអាមេរិកសម្រាប់ប្រតិបត្តិការឆបោកតាមអនឡាញ និងការក្លែងបន្លំតាមរយៈវិស័យរូបិយប័ណ្ណគ្រីបតូ (Crypto)។
រដ្ឋាភិបាលគួរបន្តសហការជាមួយចិន «ករណីលោក ចេន ហ្ស៊ី» ដើម្បីបង្ហាញតម្លាភាពដល់សហគមន៍អន្តរជាតិ
ការលើកឡើងនេះ គឺបន្ទាប់ពីក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីបំភ្លឺថា ការដកហូតសញ្ជាតិខ្មែរ និងការបញ្ជូនមេឧក្រិដ្ឋជនលំដាប់ពិភពលោកលោក ចេន ហ្ស៊ី ទៅកាន់ប្រទេសចិនវិញ គឺជាវិធានការច្បាប់ស្របតាមអធិបតេយ្យភាពរបស់កម្ពុជា និងបន្ទាប់ពីរកឃើញភាពមិនប្រក្រតីក្នុងដំណើរការទទួលបានសញ្ជាតិខ្មែររបស់បុគ្គលរូបនេះ។
អង្គការលើកលែងទោសអន្តរជាតិលាតត្រដាងថា រដ្ឋាភិបាលកាងការពារឧក្រិដ្ឋកម្មឆបោកតាមអនឡាញ
អង្គការលើកលែងទោសអន្តរជាតិនៅថ្ងៃទី២៧ ខែមករា បានចេញសេចក្ដីថ្លែងការណ៍រិះគន់ចំណាត់ការបង្ក្រាបរបស់រដ្ឋាភិបាលកម្ពុជាថ្មីៗនេះ ទៅលើទីតាំងអគារឆបោកតាមអនឡាញថា បង្កឱ្យមានវិបត្តិមនុស្សធម៌កាន់តែកើនឡើងលើជនរងគ្រោះដែលបានរត់គេចពីទីតាំងអគារឆបោកតាមអនឡាញ។
កម្មកររោងចក្រមួយកន្លែងមានកម្មករជាង២ពាន់នាក់ តវ៉ាបិទផ្លូវជាតិលេខ៣ ទាមទារបើកប្រាក់ប្រចាំឆ្នាំ
នៅថ្ងៃទី២៦ ខែមករា កម្មកររោងចក្រ ត្រាយអាំហ្វិន ដ្រេហ្គន ស្ថិតនៅឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងស្រុកបាទី ខេត្តតាកែវ ប្រមាណជាង ២ពាន់នាក់ បានប្រមូលនាំគ្នាតវ៉ាបិទកំណាត់ផ្លូវជាតិលេខ៣ ដើម្បីទាមទារឱ្យម្ចាស់រោងចក្រ ទូទាត់ប្រាក់ប្រចាំឆ្នាំឲ្យពួកគាត់។
សង្គមស៊ីវិលរិះគន់ក្រសួងការងារថា មិនបានផ្តល់ការងារគ្រប់គ្រាន់ដល់ពលករទើបមកពីថៃ
មន្ត្រីអង្គការសង្គមស៊ីវិល ដែលធ្វើការលើវិស័យការងារ និងសិទ្ធិមនុស្ស ស្នើឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបញ្ឈប់ការភូតកុហកទាក់ទងទៅនឹងការផ្តល់ការងាររ៉ាប់ម៉ឺនកន្លែងទៅដល់អតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ។


















