ស្លាក: ចេន ហ្ស៊ី
អ្នកឃ្លាំមើលជំរុញឱ្យកម្ពុជាដេញថ្លៃលក់ទ្រព្យសម្បត្តិលោក ចេន ហ្ស៊ី ជាសាធារណៈដើម្បីយកលុយសងជនរងគ្រោះ
ពួកគាត់ជំរុញឱ្យកម្ពុជាសហការជាមួយស្ថាប័នអន្តរជាតិ និងប្រទេសពាក់ព័ន្ធដើម្បីបង្កើតមូលនិធិសម្រាប់ផ្ដល់សំណងដល់ជនរងគ្រោះដែលខាតបង់ប្រាក់ដោយសារការឆបោកតាមអនឡាញ។
កម្ពុជាបង្កកទ្រព្យសម្បត្តិពាក់ព័ន្ធក្រុមហ៊ុនព្រីនស៍ ជិត ១ពាន់លានដុល្លារ និងតាមចាប់ខ្លួនជនសង្ស័យ ៣២នាក់
អ្នកឃ្លាំមើលយល់ថា ការប្រកាសតួលេខទាំងនេះមិនទាន់អាចបង្កើតទំនុកចិត្តដល់សហគមន៍អន្តរជាតិបាននៅឡើយទេ ដរាបណាប្រព័ន្ធដឹកនាំនៅកម្ពុជាខ្វះតម្លាភាព និងមិនមានការអនុញ្ញាតឱ្យស្ថាប័នអន្តរជាតិជំនាញចូលរួមពិនិត្យភស្តុតាងដោយឯករាជ្យ ដើម្បីផ្ទៀងផ្ទាត់ការអះអាងរបស់អាជ្ញាធរ។
អាមេរិកដាក់ទណ្ឌកម្មបុគ្គលសំខាន់ ៩ នាក់ទៀតនៃ Prince Group រឿងឆបោកអនឡាញ
ក្រសួងរតនាគារសហរដ្ឋអាមេរិក បានសម្រេចដាក់ចេញចំណាត់ការថ្មីបន្ថែមទៀតប្រឆាំងនឹងអង្គការឧក្រិដ្ឋកម្មឆ្លងដែន ព្រីនស៍ គ្រុប (Prince Group TCO) របស់មេក្លោងឧក្រិដ្ឋកម្ម ចេន ហ្ស៊ី (Chen Zi) ដែលធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ហ៊ុន សែន។
កូនចៅជំនិតឧក្រិដ្ឋជន ចេន ហ្ស៊ី ម្នាក់ទៀតត្រូវបានបញ្ជូនដល់ចិនពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកអនឡាញ
កូនចៅជំនិតរបស់ឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) ម្នាក់ទៀត គឺលោក លីវ រ៉េន (Liu Ren) ត្រូវបានធ្វើបត្យាប័នបញ្ជូនទៅដល់ចិនហើយ បន្ទាប់ពីអាជ្ញាធរកម្ពុជាបានឃាត់ខ្លួនពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។
អ្នកឃ្លាំមើលសង្គមថា អន្តរជាតិនឹងចាត់ការបន្ថែមលើរដ្ឋាភិបាលដែលពាក់ព័ន្ធជាមួយបណ្ដាញឧក្រិដ្ឋកម្មអនឡាញ
អ្នកឃ្លាំមើលសង្គម អះអាងថា សហគមន៍អន្តរជាតិ កំពុងត្រៀមចាត់ការបន្ថែមទៀត លើរដ្ឋាភិបាលក្រុមគ្រួសារហ៊ុន ដោយសារគេអាចបារម្ភថារបបផ្ដាច់ការបែបឧក្រិដ្ឋកម្មក្នុងសម័យឌីជីថល
សមត្ថកិច្ចបង្ក្រាបទីតាំងអគារឆបោកអនឡាញរបស់ ចេន ហ្ស៊ី និងឃាត់ខ្លួនជនបរទេសជាច្រើននាក់
អ្នកឃ្លាំមើលលើកឡើងថា អគារពាណិជ្ជកម្មរបស់ឧក្រិដ្ឋជន ចេន ហ្ស៊ី នៅកម្ពុជាកំពុងទទួលបានការកាងការពារពីរដ្ឋាភិបាលត្រកូល «ហ៊ុន» និងមានការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំថ្មី ដើម្បីបន្តគ្រប់គ្រង និងពង្រីកបណ្ដាញឧស្សាហកម្មឆបោកតាមអនឡាញ។
ជប៉ុនរកឃើញក្រុមហ៊ុនឆបោកតាមអនឡាញ ដែលមានមូលដ្ឋាននៅកម្ពុជា កំពុងគ្រប់គ្រងក្រុមហ៊ុនចំនួន៣ នៅជប៉ុន
អាជ្ញាធរជប៉ុនបានរកឃើញក្រុមហ៊ុនពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិត ដែលមានមូលដ្ឋាននៅកម្ពុជា និងស្ថិតក្នុងបញ្ជីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក បានគ្រប់គ្រងក្រុមហ៊ុនចំនួន៣ នៅក្នុងប្រទេសជប៉ុន។ អ្នកឃ្លាំមើលលើកឡើងថា មេខ្លោងឧក្រិដ្ឋជនឆបោកតាមអ៊ីនធឺណិត មានបណ្ដាញច្រើននៅតាមបណ្ដាប្រទេសនានា ដែលករណីនេះ ទាមទារឱ្យប្រទេសដែលពាក់ព័ន្ធ ត្រូវបង្កើតកិច្ចសហប្រតិបត្តិការរដ្ឋនឹងរដ្ឋ ដើម្បីកម្ទេចសម្បុកធំ នៃឧក្រិដ្ឋកម្មឆ្លងដែនមួយនេះ។ក្រុមហ៊ុនចិនមានមូលដ្ឋាននៅប្រទេសកម្ពុជា ដែលមានឈ្មោះនៅក្នុងបញ្ជីដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការក្លែងបន្លំលំដាប់អន្តរជាតិ និងការជួញដូរមនុស្ស គឺក្រុមហ៊ុនព្រីនស៍ គ្រុប (Prince Holding Group) បានបង្កើតក្រុមហ៊ុនពាក់ព័ន្ធយ៉ាងហោចណាស់ចំនួន៣ នៅក្នុងប្រទេសជប៉ុនចាប់តាំងពីឆ្នាំ២០២២។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន...












