ស្លាក: ព្រំដែនខ្មែរថៃ
ព្រឹទ្ធសភាថៃឯកភាពឱ្យរដ្ឋាភិបាលថៃលុបចោល MOU43 ស្ដីពីការបោះបង្គោលព្រំដែនគោកជាមួយកម្ពុជា
ស្ថាប័នព្រឹទ្ធសភាថៃ កាលពីថ្ងៃទី២៤ ខែមីនា បានឯកភាពឱ្យរដ្ឋាភិបាលថ្មីរបស់ថៃដែលគ្រោងនឹងចូលកាន់តំណែងខាងមុខនេះ លុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ឬ MOU 43 ជាមួយកម្ពុជា។
ទាហានខ្មែរអះអាងថា មានករណីផ្ទុះអាវុធតាមបណ្ដោយព្រំដែនជាច្រើនទីតាំង ក្រោយភាគីថៃដកកម្លាំងទ័ពមួយចំនួន
យោធាថៃបានចោទថា ករណីនេះបង្កឡើងពីភាពគ្មានវិន័យរបស់ទាហានខ្មែរ ក៏ប៉ុន្តែទាហានខ្មែរបានច្រានចោល និងអះអាងថា ពួកគាត់តែងតែគោរពបទបញ្ជាពីថ្នាក់លើ ដោយមិនបានផ្ទុះអាវុធស្រេចតែចិត្តនោះឡើយ។
យុវជនកម្ពុជាក្នុងនិងក្រៅស្រុកធ្វើសកម្មភាពផ្លូវច្បាប់អន្តរជាតិ និងទាមទារឱ្យអាមេរិកទប់ស្កាត់ F-16
យុវជនកម្ពុជាមួយរូបគឺលោក មូន ពេជ្រ ដែលតែងតែធ្វើសកម្មភាពផ្លូវច្បាប់នៅលើឆាកអន្តរជាតិ បានរាយការណ៍បន្ថែមពីលើបណ្ដឹងចាស់របស់លោក ប្រឆាំងនឹងពួកមេដឹកនាំយោធា និងអ្នកដឹកនាំនយោបាយថៃ ទៅកាន់ការិយាល័យរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ស្របពេលដែលយុវជនមួយក្រុមនៅក្នុងប្រទេសកម្ពុជា ក៏បានដាក់ញត្តិទៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា









