ស្លាក: ហ៊ុនម៉ាណែត
អ្នកឃ្លាំមើលជំរុញឱ្យកម្ពុជាប្ដឹងថៃទៅតុលាការអន្តរជាតិ ខណៈលោក ហ៊ុន ម៉ាណែត ប្ដេជ្ញាបន្តដោះស្រាយជម្លោះតាមការទូត
អ្នកឃ្លាំមើលសង្គមជំរុញឲ្យរដ្ឋាភិបាលកម្ពុជាប្តឹងថៃទៅតុលាការអន្តរជាតិឱ្យបានឆាប់រហ័ស ប្រសិនបើលោក ហ៊ុន ម៉ាណែត ពិតជាចង់ដោះស្រាយជម្លោះដោយសន្តិវិធីមែននោះ គឺមិនត្រូវអូសបន្លាយពេលវេលាឱ្យយោធាថៃបន្តឈ្លានពានទឹកដីកម្ពុជាតាមតែអំពើចិត្តដូចរាល់ថ្ងៃនោះឡើយ។
មន្ត្រីបក្សប្រឆាំងជំរុញឱ្យរដ្ឋាភិបាលស៊ើបអង្កេតក្រុមហ៊ុនមន្ត្រីនគរបាល និងយោធាដែលការពារទីតាំងឆបោក
ប្រតិកម្មនេះធ្វើឡើងក្រោយអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ចេញផ្សាយរបាយការណ៍ស៊ើបអង្កេតស៊ីជម្រៅចុងក្រោយមួយ ដោយរកឃើញថា ក្រុមហ៊ុនសន្តិសុខយ៉ាងហោចណាស់ ៥ ដែលជាប់ពាក់ព័ន្ធនឹងមន្ត្រីយោធា និងមន្ត្រីនគរបាលក្នុងជួររដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ដើម្បីយាមកាមមជ្ឈមណ្ឌលឆបោកតាមអនឡាញ។
រដ្ឋសភាបក្សកាន់អំណាចរងការរិះគន់ថា បានគំរាមកំហែងឆ្លងដែនចំពោះសភាពលរដ្ឋខ្មែរនៅក្រៅប្រទេស
ការលើកឡើងនេះ គឺក្រោយពេលដែលការបោះឆ្នោត«សភាពលរដ្ឋខ្មែរនៅក្រៅប្រទេស»បានបញ្ចប់ទៅដោយរលូន និងបានប្រកាសលទ្ធផលអ្នកជាប់ឆ្នោតចំនួន ៤៧រូប ជាតំណាងរបស់ខ្លួន កាលពីថ្ងៃទី២៥ ខែតុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង។
លោក ហ៊ុន ម៉ាណែត បន្តវាយប្រហារលើបក្សប្រឆាំងដែលរិះគន់រឿងបាត់ដីទៅថៃ
មន្ត្រីបក្សប្រឆាំងថា ការយកព័ត៌មានថៃ ដែលគ្មានមូលដ្ឋាន ដើម្បីវាយប្រហារអ្នករិះគន់ គឺជាគ្រោះថ្នាក់សម្រាប់ជាតិ ព្រោះជាការការពារសត្រូវឈ្លានពានទឹកដីកាន់តែស្របច្បាប់។
កម្ពុជាទទួលបានចំណាត់ថ្នាក់ទាបខ្លាំងលើសន្ទស្សន៍នីតិរដ្ឋក្នុងរបាយការណ៍គម្រោងយុត្តិធម៌ពិភពលោកឆ្នាំ២០២៦
អ្នកឃ្លាំមើលសង្គម បានលើកឡើងថា ការដែលកម្ពុជាជាប់ចំណាត់ថ្នាក់ទី១៤០ ក្នុងចំណោម ១៤៣ ប្រទេសលើសន្ទស្សន៍នីតិរដ្ឋឆ្នាំ២០២៦ បង្ហាញពីបញ្ហាប្រឈមជាបន្តបន្ទាប់ពាក់ព័ន្ធនឹងឯករាជ្យភាពរបស់តុលាការ ការគោរពសិទ្ធិមនុស្ស និងសេរីភាពនយោបាយ។ ចំណែករដ្ឋាភិបាលកម្ពុជានៅតែបន្តបដិសេធការរកឃើញនៅក្នុងរបាយការណ៍នេះ។
លោក ហ៊ុន ម៉ាណែត រងការចោទថា ជាអ្នកនៅពីក្រោយខ្នងក្រុមហ៊ុនរបស់អ្នកស្រី ឡេង ចាន់ណា បោកពលរដ្ឋ
ពួកគាត់មានភស្ដុតាងបង្ហាញថាក្រុមហ៊ុននេះរកស៊ីដើម្បីចិញ្ចឹមគណបក្សប្រជាជនកម្ពុជា និងមានការពាក់ព័ន្ធរបស់លោក ហ៊ុន ម៉ាណែត ដែលឈរនៅពីក្រោយខ្នងដើម្បីង្កើតក្រុមហ៊ុនឆបោកមួយនេះ។
អ្នកឃ្លាំមើលថា កម្ពុជានៅតែអាចទាមទារប្រាសាទតាក្របីនិងប្រាសាទខ្នារមកវិញបាន បើកម្ពុជាប្ដឹងថៃទៅតុលាការអន្តរជាតិ
ការលើកឡើងនេះ ក្រោយពីក្រសួងវប្បធម៌ថៃប្រកាសថា ប្រាសាទតាក្របី និងប្រាសាទខ្នារគឺជារបស់ថៃដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌជាតិ។
អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាព្រំដែនឱ្យបានឆាប់ដើម្បីឱ្យជនភៀសសឹកបានវិលត្រឡប់ទៅផ្ទះវិញ
ការលើកឡើងនេះ ក្រោយពី លោក ហ៊ុន ម៉ាណែត បានទៅជួបជនភៀសសឹកនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដោយស្ងាត់ៗ រួមនឹង ពន្យល់ឱ្យពលរដ្ឋអត់ធ្ងត់ និងជឿជាក់លើរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែនដោយគ្មានកំណត់ពេលវេលាច្បាស់លាស់។
អ្នកឃ្លាំមើលរិះគន់ថា ការបង្ក្រាបឆបោកអនឡាញមិនទាន់អាចកំណត់គោលដៅអ្នកមានអំណាច
យុទ្ធនាការបង្ក្រាបប្រតិបត្តិការឆបោកតាមអនឡាញនៅកម្ពុជា កំពុងរងការចោទសួរថា តើអាជ្ញាធរកំពុងផ្តោតលើអ្នកនៅពីក្រោយបណ្តាញឧក្រិដ្ឋកម្ម ឬគ្រាន់តែចាត់វិធានការលើបុគ្គលិកថ្នាក់ទាប និងជនបរទេសប៉ុណ្ណោះ។
លោក ហ៊ុន ម៉ាណែត លាតត្រដាងពីល្បិចកលរបស់លោករឿងឱ្យលោក អ៊ុំ សំអាន វិលចូលស្រុក
អ្នកឃ្លាំមើលយល់ថា ការអះអាងរបស់ លោក ហ៊ុន ម៉ាណែតនេះ គឺជាគ្រោះថ្នាក់សម្រាប់ជាតិ ហើយបញ្ហាទឹកដីមិនមែនជាកម្មសិទ្ធិរបស់បក្សកាន់អំណាចផ្ដាច់មុខនោះទេ។














