ស្លាក: ហ៊ុនម៉ាណែត
កម្ពុជាបង្កកលុយជាង ៣០០លានដុល្លារពាក់ព័ន្ធប្រតិបត្តិការឆបោកអនឡាញតែមិនបង្ហាញមេខ្លោង
ចំណែក អ្នកតាមដានបញ្ហាឧក្រិដ្ឋកម្មវាយតម្លៃថា ឧស្សាហកម្មឆបោកនៅកម្ពុជាកំពុងបន្តរីកសាយភាពទូទាំងប្រទេសនៅឡើយ និងចាត់ទុករបាយការណ៍របស់មន្ត្រីអាជ្ញាធរចុងក្រោយគ្រាន់តែជាការភូតកុហកអន្តរជាតិ ដើម្បីបិទបាំងភាពបរាជ័យរបស់រដ្ឋាភិបាលក្នុងការប្រឆាំងនឹងបណ្ដាញឧក្រិដ្ឋកម្មទាំងនេះ។
យោធាថៃព្រមានកម្ពុជាមិនឱ្យលើកយកវិវាទព្រំដែនមកនិយាយក្នុងកិច្ចប្រជុំហ្វ្រង់កូហ្វូនី
យោធាថៃបានព្រមានថា ការណ៍ដែលកម្ពុជាយកបញ្ហាព្រំដែនទៅនិយាយក្នុងវេទិកាអន្តរជាតិនោះគឺមិនអាចជួយឱ្យកម្ពុជាទារទាមទឹកដីដែលយោធាថៃកំពុងកាន់កាប់តាមព្រំដែនបានមកវិញនោះទេ ប៉ុន្តែផ្ទុយទៅវិញនឹងធ្វើឱ្យស្ថានភាពជម្លោះកាន់តែតានតឹង ខណៈភាគីថៃនឹងវាយបកទៅកាន់កម្ពុជាវិញភ្លាមៗ។
យោធាថៃគ្រោងដំឡើងប្រព័ន្ធឃ្លាំមើលស្វ័យប្រវត្តិនៅតាមព្រំដែនកម្ពុជាបន្ទាប់ពីធ្វើរបងឯកតោភាគី
អ្នកឃ្លាំមើលថា ការដំឡើងប្រព័ន្ធឃ្លាំមើលព្រំដែនស្វ័យប្រវត្តិរបស់យោធាថៃ នៅតំបន់ព្រំដែនកម្ពុជា នឹងក្លាយជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់កម្ពុជា ក្នុងស្ថានភាពដែលភាគីទាំងពីរមានជម្លោះព្រំដែន ខណៈយោធាថៃបានដណ្ដើមកាន់កាប់ទីតាំងខ្ពស់ជាច្រើនកន្លែងតាមបណ្ដោយភ្នំដងរែក។
អ្នកឃ្លាំមើលជំរុញឱ្យកម្ពុជាប្រើភស្តុតាងអន្តរជាតិដើម្បីកំណត់ថាអ្នកណាបើកការប្រយុទ្ធមុនក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ
ការអះអាងនេះបន្ទាប់ពី អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១ ខែកញ្ញា បានបដិសេធការលើកឡើងរបស់ នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់យោធាថៃលោក ប្រាប៉ាស សុនចៃឌី (Prapas Sonjaidee) ដែលបានចោទថាកម្ពុជាជាអ្នកបើកការបាញ់ប្រហារមុននៅក្នុងសង្គ្រាមតាមព្រំដែន។
ចលនាខ្មែរនៅជប៉ុនធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលប្តឹងថៃរឿងឈ្លានពានទៅតុលាការអន្តរជាតិ
សង្គមស៊ីវិល យល់ឃើញថា រដ្ឋាភិបាលគួរទទួលយកនូវការទាមទាររបស់ក្រុមបាតុករទាំងនោះមកដោះស្រាយ និងមិនគួរអូសបន្លាយពេលយូរនោះទេ។
រដ្ឋាភិបាលកម្ពុជាអំពាវនាវឱ្យដោះស្រាយជម្លោះព្រំដែនជាមួយថៃតាមច្បាប់អន្តរជាតិ
មន្ត្រីបក្សប្រឆាំង យល់ថា ការអំពាវនាវដដែលៗរបស់រដ្ឋាភិបាលកម្ពុជា មិនមានប្រយោជន៍ឡើយ ប្រសិនបើគ្មានវិធានការទប់ស្កាត់ជាក់ស្តែងទេនោះ។
ពលរដ្ឋចាញ់បោកក្រុមហ៊ុនអ្នកស្រី ឡេង ចាន់ណា ថា អ្នកដឹកនាំប្រទេសមិនជំរុញជាក់លាក់ទេ ទើបពុំមានដំណោះស្រាយ
សង្គមស៊ីវិលថា តុលាការ គួរកំណត់ពេលឱ្យបានជាក់លាក់ ក្នុងការបញ្ចប់សំណុំរឿង ដើម្បីផ្ដល់ដំណោះស្រាយយុត្តិធម៌ជូនជនរងគ្រោះ។
អតិថិជន ហួយវ័នផេ ចោទរដ្ឋាភិបាលថា ឃុបឃិតជាមួយលោក ហ៊ុន តូ កេងប្រវ័ញ្ចលុយពួកគាត់
ជនរងគ្រោះភាគច្រើនជាជនជាតិចិន និងខ្មែរក៏បានបន្តចេញតវ៉ាដោយសន្តិវិធីនៅខាងមុខស្ថានទូតចិន ដោយនាំគ្នាស្រែកទាមទារឱ្យរដ្ឋាភិបាលគោរពច្បាប់ និងបញ្ឈប់ការគេចវេះដោះស្រាយលុយជនរងគ្រោះដែលលោក ហ៊ុន តូ បានបង្កក។
អ្នកឃ្លាំមើលថា អំពើពុករលួយជាប្រព័ន្ធក្នុងស្ថាប័នរដ្ឋជាហេតុឲ្យមន្ត្រីថ្នាក់ក្រោមហ៊ានបើកដៃឲ្យជនល្មើសរត់គេចខ្លួន
ការលើកឡើងនេះ គឺក្រោយពេលសាលាដំបូងខេត្តកោះកុង សម្រេចឃុំខ្លួននគរបាល៣នាក់ និងអ្នកបកប្រែម្នាក់ ដែលគប់គិតឲ្យជនល្មើសជាជនជាតិចិន២នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ (Online Scams ) លួចរត់ចេញពីស្នងការដ្ឋាននគរបាលខេត្តកោះកុង។
ថៃបន្តធ្វើសមយុទ្ធយោធាជើងគោក ក្រោយបញ្ចប់សមយុទ្ធដែនអាកាសជាមួយចិន ដោយប្រកាសត្រៀមប្រយុទ្ធក្នុងសង្គ្រាមពិត
អ្នកឃ្លាំមើលថា សកម្មភាពសមយុទ្ធរបស់យោធាថៃ អាចជាការពង្រីកឥទ្ធិពលក្នុងតំបន់ ខណៈថៃកំពុងមានជម្លោះព្រំដែនជាមួយកម្ពុជា និងអស្ថិរភាពនៅតំបន់ព្រំដែនភាគខាងជើងជាប់មីយ៉ាន់ម៉ា និងតំបន់ភាគខាងត្បូង។














