ស្លាក: ហ៊ុនម៉ាណែត
អ្នកឃ្លាំមើលមិនសង្ឃឹមថា ថៃធ្វើតាមការទាមទាររបស់សភាប្រើភាសាបារាំង ឱ្យថៃបញ្ឈប់ការឈ្លានពានកម្ពុជា
ការលើកឡើងនេះ ក្រោយពីព្រឹទ្ធសភាកម្ពុជា បានបង្ហាញ អំពីលទ្ធផល ប្រជុំប្រចាំឆ្នាំលើកទី៥១ នៃសភាប្រើភាសាបារាំង ដែលបានអនុម័តសេចក្ដីសម្រេចចិត្តស្ដីពី បូរណភាពទឹកដីកម្ពុជា និងបារម្ភពីបញ្ហាព្រំដែនកម្ពុជា-ថៃ។
អ្នកឃ្លាំមើលសង្គមថា អាមេរិកគ្រាន់តែបង្ហាញវត្តមានការទូតលើជម្លោះព្រំដែនកម្ពុជា-ថៃ គ្មានចេតនាលូកដៃឲ្យស៊ីជម្រៅ
ការអះអាងនេះបន្ទាប់ពី ក្រសួងការបរទេសកម្ពុជា អះអាងថា សហរដ្ឋអាមេរិកកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែន និងគាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយតាមរយៈការសន្ទនា និងការទូត។
អ្នកឃ្លាំមើលថា អំពើពុករលួយកំពុងសម្អុយកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ
ការលើកឡើងនេះស្របពេលក្រសួងពាណិជ្ជកម្មអះអាងថា កំពុងបើកការស៊ើបអង្កេតផ្ទៃក្នុងលើមន្ត្រីដែលទទួលសំណូកពីក្រុមហ៊ុនសំណង់ជប៉ុន ហ្វូជីផាស (Fujipass) ជាថ្នូរនឹងការពន្លឿននីតិវិធីលក់បុត្រសម្ពន្ធរបស់ក្រុមហ៊ុននៅកម្ពុជា។
យោធាថៃចោទមេដឹកនាំកម្ពុជាថា យកជម្លោះព្រំដែនធ្វើជាឧបករណ៍នយោបាយ ក្រោយកម្ពុជាប្ដឹងUN ករណីថៃឈ្លានពានកម្ពុជា
ការចោទប្រកាន់របស់យោធាថៃនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រាប់ទៅកាន់អង្គការសហប្រជាជាតិ អំពីសកម្មភាពរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងររបស់យោធាថៃ មកលើប្រជាពលរដ្ឋកម្ពុជា ក្នុងអំឡុងធ្វើសង្គ្រាមឈ្លានពានទឹកដីកម្ពុជា។ ក៏ប៉ុន្តែ យោធាថៃបានចាត់ទុកការលើកឡើងរបស់កម្ពុជា គឺជាការបំផ្លាញសន្តិភាពដែលមានភាពផុយស្រួយរវាងប្រទេសទាំងពីរ។
យោធាថៃពង្រីកកម្លាំងទ័ពនៅតំបន់ព្រំដែន ក្រោយកម្ពុជាចោទរឿងគប់គ្រាប់បែកដៃមកលើទាហានខ្មែរ
ក្រោយការអះអាងរបស់កម្ពុជានេះ យោធាថៃបានចេញមកបដិសេធ និងប្រតិកម្មទៅវិញ ដោយព្រមានពីការប្រឈមមុខដាក់គ្នាសាជាថ្មី និងបានចោទត្រឡប់មកភាគីកម្ពុជាវិញថា បានប្រឌិតករណីនេះដើម្បីយកលេសចល័តទ័ពមកកាន់តំបន់ព្រំដែន។
ហ្វីលីពីនថា ក្រុមAOT នឹងបន្តបេសកកម្មដោយតម្លាភាពខណៈកម្ពុជាតវ៉ាករណីចូលតំបន់ប្រាសាទខ្នារ
រណីក្រុមសង្កេតការណ៍ AOT ប្រចាំនៅប្រទេសថៃ ដែលដឹកនាំដោយកងទ័ពហ្វីលីពីន បានចូលមកក្នុងទឹកដីកម្ពុជាត្រង់តំបន់ប្រាសាទខ្នារ ដែលស្ថិតក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ មិនបានជូនដំណឹងជាមុនមកកាន់ភាគីកម្ពុជា។
អ្នកឃ្លាំមើលថា អ្នករងការធ្វើទុក្ខបុកម្នេញជាអ្នកឈឺឆ្អាលបញ្ហាសង្គម មិនមែនអ្នកប៉ុនប៉ងផ្ដួលរំលំត្រកូល «ហ៊ុន» ទេ
ការលើកឡើងនេះ ក្រោយពីអាជ្ញាធរក្រុងភ្នំពេញបន្តចាប់ខ្លួនអ្នកនយោបាយបក្សប្រឆាំង និងពលរដ្ឋ ដាក់ពន្ធនាគារ តាមទំនើងចិត្តផ្ទុយទៅនឹងច្បាប់ និងសិទ្ធិមនុស្សជាសកល។
ទាហានខ្មែរអះអាងថា ទាហានថៃបានលួចបោកគ្រាប់បែកដៃមកលើទាហានខ្មែរនៅព្រំដែនខេត្តឧត្តរមានជ័យ
ការអះអាងរបស់ទាហានខ្មែរនេះ គឺជាការឆ្លើយតបទៅនឹងការលើកឡើងរបស់យោធាថៃ ដែលបានបដិសេធថា ទាហានថៃមិនបានគប់គ្រាប់បែកដៃវាយវាយប្រហារមកលើក្រុមទាហានខ្មែរនោះឡើយ និងចោទថាគឺបណ្ដាលមកពីទាហានខ្មែរដើរជាន់មីនដោយខ្លួនឯង។
ថៃសាងសង់របងបេតុងនៅបង្គោលព្រំដែនលេខ៥២ ដល់៥៤ ជាប់ខេត្តបាត់ដំបង សម្រេចបានពាក់កណ្ដាល
ក្រៅពីនេះ ភាគីថៃក៏បានលើកឡើងពីគម្រោងសាងសង់របងព្រំដែនអចិន្ត្រៃយ៍នៅតាមបង្គោលព្រំដែនកម្ពុជា ជាបន្តបន្ទាប់ទៀត ដោយភាគីថៃបានអះអាងថា ដើម្បីពង្រឹងសន្តិសុខនៅតាមព្រំដែន។
តុលាការICC កោះហៅតំណាងរដ្ឋាភិបាលក្រៅប្រទេស ទៅបំភ្លឺពាក់ព័ន្ធនឹងការប្តឹងថៃ ពីឧក្រិដ្ឋកម្មសង្គ្រាម
តំណាងរដ្ឋាភិបាល ឯករាជ្យ២៣តុលា ចាត់ទុកថា នេះជាដំណឹងល្អសម្រាប់ពលរដ្ឋខ្មែរដែលរងគ្រោះពីសង្គ្រាមឈ្លានពានកន្លងទៅ។អ្នកឃ្លាំមើលកម្ពុជាថា ពលរដ្ឋខ្មែរគួរសាទរនូវដំណឹងនេះ ហើយត្រូវរួមគ្នាដើម្បីទឹកដីកម្ពុជា មិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ។
















