ស្លាក: ហ៊ុនម៉ាណែត
អាជ្ញាធរបន្តបង្ក្រាបពលរដ្ឋខ្មែរ និងជនបរទេសដែលលួចប្រតិបត្តិការឆបោកតាមអនឡាញនៅតាមផ្ទះ
អ្នកឃ្លាំមើលរិះគន់ថា ប្រសិនបើរដ្ឋាភិបាលកម្ពុជានៅតែផ្ដោតលើការបង្ក្រាបតែជនល្មើសតូចតាច ហើយកាងការពារឱ្យមេខ្លោងធំៗឱ្យរួចផុតពីសំណាញ់ច្បាប់ នោះក្រុមឧក្រិដ្ឋជននឹងពង្រីកបណ្ដាញឆបោកតាមអនឡាញកាន់តែធំ និងបង្កផលប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសេដ្ឋកិច្ច។
យុវជនខ្មែរនៅជប៉ុនគ្រោងបាតុកម្មទាមទារឱ្យកម្ពុជាប្តឹងថៃទៅ ICJ និងឱ្យដោះលែងអ្នកទោសមនសិការ
អ្នកវិភាគយល់ថា នេះជារឿងសមស្របនៅក្នុងកាលៈទេសៈនេះ ដើម្បីផ្សព្វផ្សាយឲ្យអន្តរជាតិបានដឹងពីការឈ្លានពានរបស់ថៃមកលើកម្ពុជា។
អ្នកឃ្លាំមើលរិះគន់លោក ហ៊ុន ម៉ាណែត រឿងមិនបង្រួមក្រសួងគឺដើម្បីការពារអំណាច
ការលើកឡើងនេះ ក្រោយពីលោក ហ៊ុន ម៉ាណែត បានថ្លែងសារយ៉ាងវែងអន្លាយ រកហេតុផលការពារខ្លួន ក្នុងការប្រកាសមិនបង្រួមក្រសួង បើទោះបីជា មហាជន និងក្រុមបញ្ញវន្ត ទទូចឱ្យរដ្ឋាភិបាលបង្រួមក្រសួងក្ដី។
មេដឹកនាំថៃប្រកាសពង្រឹងកម្លាំងទ័ពមុនការបោះឆ្នោតនៅកម្ពុជាដោយយកលេសបារម្ភរឿងផ្ទុះសង្គ្រាមតាមព្រំដែន
អ្នកឃ្លាំមើលថា ការលើកឡើងរបស់មេដឹកនាំថៃ គឺគ្រាន់តែដើម្បីការពារប្រជាប្រិយភាពនយោបាយ និងបង្ខូចឈ្មោះកម្ពុជា ទាំងដែលភាគីកម្ពុជាគ្មានសមត្ថភាពខាងផ្នែកយោធា ដើម្បីបង្កសង្គ្រាមជាមួយភាគីថៃបាននោះឡើយ។
អ្នកឃ្លាំមើលទទូចឱ្យបារាំងលុបកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី បើលោក ហ៊ុន ម៉ាណែត មិនអើពើករណីលោក លិម គិមយ៉ា
ពួកគេក៏ទាមទារឱ្យបារាំងដាក់សម្ពាធលើកម្ពុជាឱ្យដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិការផងដែរ។
អាជ្ញាធរបន្តបង្ក្រាបទីតាំងឆបោកតាមអនឡាញដោយឃាត់ខ្លួនមនុស្សជាង១០០នាក់
អ្នកឃ្លាំមើលយល់ឃើញថា ឧក្រិដ្ឋកម្មឆបោកតាមអនឡាញមិនអាចលុបបំបាត់នោះទេ ប្រសិនបើអាជ្ញាធរបង្ក្រាបមិនចំគោលដៅ។
ពលរដ្ឋរិះគន់រដ្ឋាភិបាលត្រកូលហ៊ុនដែលខ្វល់តែរឿងបំបែកសំឡេងប្រឆាំងតាមរយៈការផ្តល់តួនាទីឱ្យចុះចូល ខណៈថៃបន្តឈ្លានពានទឹកដីខ្មែរ
ការរិះគន់នេះធ្វើឡើងបន្ទាប់នាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត បានផ្តល់តួនាទីដល់កូនស្រីលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា មានឋានៈស្មើរដ្ឋមន្ត្រីដើម្បីជួយការងាររដ្ឋាភិបាលទាំងដែលតុលាការនៅតែបន្តរឹតត្បិតសេរីភាពនយោបាយរបស់លោក កឹម សុខា។ ពលរដ្ឋ ចាត់ទុកទង្វើមេដឹកនាំកម្ពុជា ជារឿងអត់បានការ និងជាការបំផ្លាញជាតិឯង។
កម្ពុជា-អាមេរិកបង្កើនកិច្ចសហប្រតិបត្តិការបង្ក្រាបគ្រឿងញៀន និងបណ្ដាញលាងលុយតាមគ្រីបតូ
អ្នកវិភាគថា ការចែករំលែកព័ត៌មានស៊ើបការណ៍ និងការអនុវត្តច្បាប់ដោយមិនរើសអើង គឺជាកត្តាសំខាន់សម្រាប់ធានាថា ការបង្ក្រាបមិនត្រឹមតែចាប់បានអ្នកប្រព្រឹត្តកម្រិតក្រោមប៉ុណ្ណោះទេ ថែមទាំងអាចឈានដល់មេខ្លោងនៅពីក្រោយបណ្ដាញឧក្រិដ្ឋកម្ម។
គណៈរដ្ឋមន្ត្រីថៃអនុម័តថវិកាជាង១៣លានដុល្លារឱ្យយោធាពង្រឹងប្រព័ន្ធការពារតាមបណ្ដោយព្រំដែនកម្ពុជា
គណៈរដ្ឋមន្ត្រីថៃអនុម័តថវិកាជាង១៣លានដុល្លារឱ្យយោធាពង្រឹងប្រព័ន្ធការពារតាមបណ្ដោយព្រំដែនកម្ពុជា
លោក ហ៊ុន ម៉ាណែត ថាការផ្ដល់តួនាទីឱ្យកញ្ញា កឹម មនោវិទ្យា ជាការផ្សះផ្សាជាតិ និងជួយជាតិ
លោក ហ៊ុន ម៉ាណែត ក៏បានប្រកាសស្វាគមន៍អ្នកនយោបាយគ្រប់និន្នាការឲ្យចូលរួមជាមួយរដ្ឋាភិបាលរបស់លោក ប្រសិនបើចង់ជួយជាតិ។ មន្ត្រីបក្សប្រឆាំងចាត់ទុកការបង្រួបបង្រួមជាតិរបស់លោក ហ៊ុន ម៉ាណែត គឺជាកលល្បិចដ៏ពិសពុល។















