ស្លាក: ហ៊ុនម៉ាណែត

លោក ហ៊ុន ម៉ាណែត ថា​ការ​ផ្ដល់​តួនាទី​ឱ្យកញ្ញា កឹម មនោវិទ្យា ជា​ការ​ផ្សះផ្សា​ជាតិ និង​ជួយ​ជាតិ

0
លោក ហ៊ុន ម៉ាណែ​ត ក៏បាន​ប្រកាស​ស្វាគមន៍​អ្នកនយោបាយ​គ្រប់​និន្នាការ​ឲ្យ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​របស់​លោក ប្រសិនបើ​ចង់​ជួយ​ជាតិ​។ មន្ត្រី​បក្ស​ប្រឆាំង​ចាត់ទុក​ការ​បង្រួបបង្រួម​ជាតិ​របស់​លោក ហ៊ុន ម៉ា​ណែ​ត គឺជា​កលល្បិច​ដ៏​ពិសពុល។

លោក ហ៊ុន ម៉ាណែត តែងតាំងកូនស្រីលោក កឹម សុខា ជាប្រេសិតពិសេសរបស់លោក មានឋានៈស្មើរដ្ឋមន្ត្រី

0
របត់ថ្មីនេះ បានចោទជាសំណួរថា តើការតែងតាំងកញ្ញា កឹម មនោវិទ្យា ជាប្រេសិតពិសេសរបស់លោក ហ៊ុន ម៉ាណែត គឺជាសញ្ញានៃការបង្រួបបង្រួមជាតិ ឬគ្រាន់តែជាល្បែងនយោបាយ ដើម្បីបម្រើប្រយោជន៍បុគ្គល?

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សង្គ្រាម​អាមេរិក​ជួប​លោក ហ៊ុន ម៉ាណែត ដើម្បី​ត្រៀម​រៀបចំ​សមុទ្រ​យោធា​ឆ្នាំ​២០២៧

0
លោក ហ៊ុន ម៉ាណែត ថ្លែង​ថា សមយុទ្ធ​នេះ ដើម្បី​ពង្រឹងសមត្ថភាព​កងទ័ព និង កសាង​ទំនាក់ទំនង​រវាង​កង​ទ័ព​នៃ​ប្រទេស​ទាំងពីរ​។​អ្នកវិភាគ​ថា ការ​ធ្វើ​សមុទ្រ​យោធា​នេះ ជា​រឿង​ល្អ ប៉ុន្តែ​កម្ពុជា​ត្រូវ​ប្រឹង​អភិវឌ្ឍន៍​ខ្លួន​ឱ្យ​ខ្លាំង ទាំង​វិស័យ​យោធា និង​សេដ្ឋកិច្ច ទើប​កម្ពុជា មានមុខមាត់​ល្អ លើ​ឆាក​អន្តរជាតិ។

លោក ហ៊ុន ម៉ាណែត ជួប​កូនស្រី​លោក កឹម សុខា ក្រោយ​លោក ហ៊ុន សែន លើកលែងទោស​ឱ្យ​លោក កឹម សុខា

0
ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទទួល​ជួប​ជជែក​ការងារ​ជាមួយ​កូនស្រី​លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា ក្រោយ​លោក កឹម សុខា ត្រូវ​បាន​លោក ហ៊ុន សែន លើកលែងទោស​កាល​ពី​ពេល​ថ្មីៗ​នេះ។

រាជវង្ស​ថៃ​ផ្ដល់​ជំនួយ​ឱ្យ​យោធា​ថៃ បន្ត​សាងសង់​របង​ជញ្ជាំង​ព្រំដែន​នៅ​ខេត្ត​បាត់ដំបង

0
ព្រះអង្គម្ចាស់​ក្សត្រី​ថៃ​អង្គ​នេះ បាន​លើកឡើង​ថា ការ​ផ្ដល់​ជំនួយ​ឱ្យ​យោធា​ថៃ​សង់​របង​ព្រំដែន​នេះ គឺ​ដើម្បី​ប្រឆាំង​នឹង​កម្ពុជា ដែល​ម្ចាស់​ក្សត្រី​ថៃ​រូប​នេះ​ហៅថា​សត្រូវ។

អ្នកឃ្លាំមើល​ព្រមាន​ពី​ហានិភ័យ​បណ្ដាញ​ឆបោក​អនឡាញ​បន្ទាប់ពី​កម្ពុជា​ឈរ​នៅ​លំដាប់​លេខ​២​ក្នុង​សន្ទស្សន៍​ឧក្រិដ្ឋកម្ម​​នៅ​អាស៊ាន

0
ការ​អះអាង​នេះ​បន្ទាប់ពី​ទិន្នន័យ​របស់​បណ្ដាញ​មូលដ្ឋាន​ទិន្នន័យ​កម្រិត​ពិភពលោក​ឈ្មោះ ណាំប៊ីអូ (Numbeo) បង្ហាញថា ប្រទេស​កម្ពុជា​ឈរ​នៅ​លំដាប់​លេខ​២​ក្នុង​តំបន់​អាស៊ាន ដែល​មាន​សកម្មភាព​ឧក្រិដ្ឋកម្ម​ច្រើន ខណៈ​ប្រទេស​ភូមា ឈរ​នៅ​លំដាប់​កំពូល។

ស្ថានទូត​អាមេរិក​រម្លឹក​ឱ្យ​កម្ពុជា​ស៊ើបអង្កេត និង​កាត់ទោស​មេខ្លោង​ឆបោក​តាម​អនឡាញ

0
អ្នកឃ្លាំមើល​លើកឡើង​ថា ការ​ដាស់តឿន​របស់​សហរដ្ឋ​អាមេរិក​ជា​បន្តបន្ទាប់​នេះ បង្ហាញថា អាមេរិក​នៅតែ​ព្រួយបារម្ភ​ចំពោះ​ប្រសិទ្ធភាព​នៃ​ចំណាត់ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត តែ​ទៅលើ​ជនល្មើស​តូចតាច ប៉ុន្តែ​មិន​អើពើ​ចាត់វិធានការ​ឱ្យ​ចំ​មេខ្លោង​ធំៗ ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ។

អ្នកឃ្លាំមើល​ព្រួយ​បារម្ភ​ពី​ការអនុវត្ត​ច្បាប់​ធូររលុង និង​ពុករលួយ​ជាហេតុ​ធ្វើ​ឲ្យ​អំពើ​ឧក្រិដ្ឋកម្ម​បន្ត​កើត​មាន

0
ពួកគាត់​ទទូច​ឲ្យ​រដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ​គួរ​ពង្រឹង​ច្បាប់​ឡើងវិញ​ឲ្យ​បាន​តឹងរ៉ឹង ដើម្បី​បោសសម្អាត​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ​ឲ្យ​អស់ពី​កម្ពុជា​ពិតប្រាកដ។

លោក ហ៊ុន ម៉ាណែត ណែនាំ​ដល់​អភិបាលខេត្ត​ភាគ​ឦសាន​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន

0
ទោះជា​យ៉ាងណា អ្នកឃ្លាំមើល​រិះគន់​ថា ការ​លើកឡើង​នេះ​គ្រាន់តែ​ជា​សារ​នយោបាយ​ប្រជាភិថុតិ ដើម្បី​បិទបាំង​ភាព​បរាជ័យ​របស់​រដ្ឋាភិបាល​ក្នុង​ការ​លុបបំបាត់​អំពើ​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​វិធានការ​ផ្លូវច្បាប់​លើ​មេខ្លោង​សំខាន់ៗ​ដែល​ពាក់ព័ន្ធ​អំពើ​ឧក្រិដ្ឋកម្ម​ឆបោក។

អ្នកឃ្លាំមើល​សង្គម​ជំរុញ​កម្ពុជា​ប្រើ​យន្តការ​អន្តរជាតិ ដើម្បី​ឆ្លើយតប​ជម្លោះព្រំដែន​ជាមួយ​ថៃ

0
ការ​អះអាង​នេះ បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ទាមទារ​ឱ្យ​ភាគី​ថៃ​បញ្ឈប់​ជាបន្ទាន់​នូវ​ការសាងសង់​លេណដ្ឋាន​យោធា​ថ្មី​នៅ​តំបន់​ច្រក​ទ្វារ​អន្តរជាតិ​ថ្មដា និង​ផែនការ​ពង្រីក​បណ្ដាញ​អគ្គិសនី​របស់​ថៃ​ទៅកាន់​តំបន់​ប្រាសាទ​តា​ក្របី និង​ភ្នំ ៣៥០ ព្រមទាំង​ឱ្យ​ភាគី​ថៃ​ដក​កងកម្លាំង​ចេញពី​តំបន់​ដែល​បាន​កាន់កាប់​ដោយ​ខុសច្បាប់ ដែល​ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា។

អង្គការ​អន្តរជាតិ​និង​ម្ចាស់​ពាន់រង្វាន់ណូបែលពិភពលោក ទាមទារ​ឲ្យ​ដោះលែង​​សកម្មជន​បរិស្ថាន​៥រូប ដោយ​គ្មាន​លក្ខខណ្ឌ

0
មន្ត្រីសិទ្ធិមនុស្សយល់​ថា រដ្ឋាភិបាលគួរពិចារណាឡើងវិញចំពោះការដោះលែងសកម្មជនទាំងនោះ ដើម្បីកុំឲ្យកម្ពុជារងភាពអាម៉ាស់កាន់តែខ្លាំងលើឆាកអន្តរជាតិ ដោយសារ​ការឃុំខ្លួន​ពលរដ្ឋ​ទាំង​អយុត្តិធម៌។