ស្លាក: ហ៊ុន តូ

រដ្ឋាភិបាល​ត្រកូល ហ៊ុន នៅតែ​រង​ការ​រិះគន់​ថា គ្មាន​ឆន្ទៈ​នយោបាយ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ

0
ពួកគាត់​ព្រមាន​ថា បើ​រដ្ឋាភិបាល​ត្រកូល ហ៊ុន នៅតែ​បន្ត​ឱបក្រសោប​ការពារ​មន្ត្រី​ឧកញ៉ា​គ្រាក់ៗ​ដែល​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​នោះ​សេដ្ឋកិច្ចជាតិ​នឹង​កាន់តែ​ខ្ទេចខ្ទាំ ហើយ​កេរ្តិ៍ឈ្មោះ​កម្ពុជា​នឹង​កាន់តែ​អាប់ឱន​លើ​ឆាក​អន្តរជាតិ​បន្ថែម​ទៀត។

រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បរាជ័យ​លុប​បំបាត់​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ឱ្យ​អស់​ត្រឹម​ខែ​មេសា

0
ការ​លើក​ឡើង​នេះ បើ​ទោះ​ជា​បី​ជា​ក្រសួង​មហាផ្ទៃ​កម្ពុជា សហការ​ជាមួយ​ស្ថានទូត​ចិន បន្ត​បណ្តេញ​ជនជាតិ​ចិន​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​តាម​អនឡាញ ចេញ​ពី​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់​ក្តី។

រឿងរ៉ាវ​របស់​ហួយ​វ័នផេ (Huione Pay) នឹង​ជះ​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា

0
ការវាយតម្លៃ​នេះ​ធ្វើឡើង​នៅ​ក្រោយ​ពេល​ដែល​អតិថិជន ឬ​អ្នករងគ្រោះ​ពី​ការ​បង្កក​ប្រាក់​ដោយ​គ្រឹះស្ថាន ហួយវ័ន ផេ មិន​អាច​ទារ​ប្រាក់​មក​វិញ​បាន

អ្នកឃ្លាំមើល៖ អាជ្ញាធរ​មិន​ស៊ើបអង្កេត​បទឧក្រិដ្ឋ​លើ លោក លី យ៉ុងផាត់ និង​លោក កុក អាន ព្រោះ​ពួកគេ ជា​ប្រភព​លុយ​ដ៏​ធំ​របស់​បក្ស​កាន់អំណាច

0
ពួកគាត់​ថា បើ​ទោះបីជា​អ្នក​ទាំងនោះ​ត្រូវ​បាន​សហរដ្ឋអាមេរិក និង​សហគមន៍​អន្តរជាតិ​ចោទប្រកាន់​ពាក់ព័ន្ធ ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ និង​ការ​ជួញដូរ​មនុស្ស​លំដាប់​អន្តរជាតិ​ក្ដី ក៏​គ្មាន​ស្ថាប័នរដ្ឋ ណាមួយ ហ៊ាន​បើក​ការស៊ើបអង្កេត​ទៅលើ​បុគ្គល​ទាំងពីរ​នាក់​នេះ នោះ​ដែរ។

ក្រុមហ៊ុន ហួយវ័ន ផេ របស់​លោក ហ៊ុន តូ បាន​ប្លន់​យក​លុយ​អតិថិជន​ដែល​មាន​ក្នុង​គណនី

0
ជនរងគ្រោះ​ដែល​មាន​លុយរាប់​ម៉ឺន​ដុល្លារ​បាន​បញ្ជាក់​ថា មក​ដល់​ពេល​នេះ​លុយ​របស់​ពួកគាត់​បាន​បាត់បង់​ទាំងស្រុង​ចេញពី​គណនី​ដោយសារតែ​ក្រុមហ៊ុន​លោក ហ៊ុន តូ បាន​ប្លន់​យក​ទាំងអស់។

ធនាគារជាតិ​រង​ការ​រិះគន់​ថា កាង​ការពារ​ក្រុមហ៊ុន ហួយវ័ន ផេ របស់​លោក ហ៊ុន តូ ជាង​ការពារ​ជនរងគ្រោះ

0
ប្រតិកម្ម​នេះ​កើតឡើង​បន្ទាប់ពី​ធនាគារជាតិ​នៃ​កម្ពុជា​ចោទ​ជនរងគ្រោះ​ក្រុមហ៊ុន ហួយ​វ័ន ផេ ដែល​ចេញ​តវ៉ា​ថា ជា​ក្រុម​បង្ក​ហិង្សា​ក្នុង​សង្គម និង​បញ្ជាក់​ឱ្យ​ជនរងគ្រោះ​ស្វែងរក​ដំណោះស្រាយ​ដោយ​ខ្លួនឯង​រឿង​លុយ​ដែល​ក្រុមហ៊ុន​បាន​បង្កក។

ជនរងគ្រោះ​ក្រុមហ៊ុន ហួយវ័ន ផេ លាត​ត្រដាង​ចំពោះ​ទង្វើ​អាជ្ញាធរ​ប្រើ​អំពើ​ហិង្សា និង​ជេរប្រមាថ​លើ​ស្ត្រី​ក្នុង​ពេល​តវ៉ា

0
ជនរងគ្រោះ​បញ្ជា​ក់ថា ទោះបីជា​ប្រឈម​នឹង​ការ​បង្ក្រាប ក៏​ជនរងគ្រោះ​ជា​ពលរដ្ឋ​ខ្មែរ និង​ជនបរទេស​ជាច្រើន​ដែល​មាន​លុយ​ត្រូវ​បាន​ក្រុមហ៊ុន​បង្កក​នោះ​នឹង​មិន​បោះបង់​ការ​តវ៉ា​ដោយ​សន្តិវិធី ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​ទាម​ទារ​លុយ​ដែល​ពួកគាត់​បាន​មក​ដោយ​ការ​ខិតខំ​ប្រឹងប្រែង​រក​ស៊ី​ដោយ​លំបាក​នោះ​ឡើយ។

អាជ្ញាធរ​ក្រុងភ្នំពេញ​បង្ក្រាប​ដោយ​ហិង្សា​លើ​ជនរងគ្រោះ​ក្រុមហ៊ុន ហួយវ័ន ផេ របស់​លោក ហ៊ុន តូ

0
មន្ត្រី​សិទ្ធិមនុស្ស​ចាត់ទុក​ចំណាត់ការ​បង្ក្រាប​របស់​អាជ្ញាធរ​ថា ជា​អំពើ​ខុសច្បាប់ និង​ធ្វើ​ឱ្យ​សាធារណជន​កាន់តែ​អស់ជំនឿ​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា។
សមត្ថកិច្ច​បង្ក្រាប​​ទីតាំង​ឆបោក​តាម​អនឡាញ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ កាល​ពី​ថ្ងៃ​ទី២២ ខែមេសា

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​លើ​ក្រុម​ឧកញ៉ា និង​មន្ត្រី​ដែល​ជួល​អគារ​ឱ្យ​ឧក្រិដ្ឋជន​ធ្វើ​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ

0
មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​អាជ្ញាធរ​ចាប់​ខ្លួន​ក្រុម​ឧកញ៉ា និង​មន្ត្រី​គ្រាក់ៗ​ដែល​ជួល​អគារ​ឱ្យ​បណ្ដាញ​ឧក្រិដ្ឋជន ដើម្បី​បង្ខាំង​ជនបរទេស​បង្ខំ​ឱ្យ​បន្ត​ធ្វើ​ការងារ​ជា​អ្នក​ឆបោក​តាម​អនឡាញ។

អតិថិជន ហួយវ័ន ផេ របស់​លោក ហ៊ុន តូ អស់​សង្ឃឹម​ទទួល​បាន​លុយ​មកវិញ

0
អ្នកឃ្លាំមើល​ថា ជនរងគ្រោះ​មិន​គួរ​នាំគ្នា​សំងំ​មិន​ធ្វើ​អ្វី​សោះ​នោះ​ទេ និង​គួរ​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ដោយ​សន្តិវិធី ដើម្បី​ទាមទារ​ឱ្យ​លោក ហ៊ុន តូ និង​ធនាគារជាតិ​ចេញមុខ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់។

រឿងអាស្រូវ​សន្លឹក​ទិដ្ឋាការ​បង្ហាញ​ពី​ចន្លោះប្រហោង​ក្នុង​ប្រព័ន្ធ​ប្រឆាំង​អំពើពុករលួយ​របស់​កម្ពុជា

0
អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​កម្ពុជា លោក សេង វណ្ណ​លី បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ករណី​អតីតមន្ត្រី​ក្រសួងការបរទេស លោក ថូ សំណាង បាន​បង្ហាញ​ពី​ចន្លោះប្រហោង​សំខាន់ៗ​នៅក្នុង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល និង​ប្រព័ន្ធ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​។