ស្លាក: កម្មកររោងចក្រ
សហជីពនិងសង្គមស៊ីវិល ៧៣ស្ថាប័នស្នើឱ្យពិចារណាដំឡើងប្រាក់ឈ្នួលកម្មករឱ្យបានជាង២៥០ដុល្លារ
ពួកគេខកចិត្តចំពោះលទ្ធផលនៃការបោះឆ្នោតផ្ទៃក្នុងរបស់ក្រុមប្រឹក្សាជាតិពិគ្រោះយោបល់លើប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ ដោយមិនបានដំឡើងប្រាក់ឈ្នួលអប្បបរមា ជូនដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ សម្រាប់ឆ្នាំ២០២៧។
សហជីពដាក់ញត្តិសុំដំឡើងប្រាក់ឧបត្ថម្ភការធ្វើដំណើរ៨ដុល្លារបន្ថែមដល់កម្មករវិស័យកាត់ដេរ
ការស្នើសុំនេះ គឺស្របពេលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាលើកទី០៤ របស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧។
សហជីពដាក់ញត្តិដើម្បីស្នើសុំរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលដល់កម្មករកាត់ដេរ២៥០ដុល្លារ១ខែ
ការស្នើនេះ ក្រោយពីពួកគាត់ឃើញថា កម្មករនិយោជិត កំពុងប្រឈមបញ្ហា ជីវភាពខ្វះខាត ដោយសារតែប្រាក់ឈ្នួលតិចពេក ខណៈតម្លៃទំនិញឡើងថ្លៃខ្ពស់ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅប្រកបដោយជីវភាព សមរម្យនិងប្រកបដោយភាពថ្លៃថ្នូរ។
កម្មកររោងចក្រ ឈី ហេងស៊ីន តវ៉ាទាមទារឲ្យក្រុមហ៊ុនទទួលយកពួកគេចូលធ្វើការវិញ
មន្ត្រីសិទ្ធិកម្មករទទូចឲ្យក្រសួងការងារតាមដាន និងចុះដោះស្រាយករណីនេះ ជាបន្ទាន់ ដើម្បីធានាថា កម្មករអាចប្រើប្រាស់សិទ្ធិរបស់ខ្លួនបានដោយគ្មានការរើសអើង។
សហជីពដាក់ញត្តិស្នើក្រសួងការងារដំឡើងប្រាក់ឧបត្ថម្ភការធ្វើដំណើរដល់កម្មករឱ្យដល់ ១៥ដុល្លារក្នុងមួយខែ
ការប្រមូលផ្តុំគ្នាដាក់ញត្តិនេះ គឺដើម្បីឲ្យក្រសួង លើកយកសំណើរបស់សហជីពតំណាងឲ្យកម្មករទាំងនេះ បញ្ចូលក្នុងរបៀបវារៈកិច្ចប្រជុំពិភាក្សាការចរចាកំណត់ប្រាក់ឈ្នួលកម្មករ ជាមួយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលធ្វើឡើងនាថ្ងៃទី១៤ កញ្ញា ខាងមុខនេះ។
រោងចក្រផលិតគ្រឿងអេឡិចត្រូនិករបស់ជប៉ុននៅក្រុងប៉ោយប៉ែត ប្រកាសបិទទ្វារខែតុលាខាងមុខ
មន្ត្រីសិទ្ធិការងារយល់ថា ក្រសួងការងារ និងរដ្ឋាភិបាលគួរអនុវត្តវិធានការបន្ទាន់ក្នុងការស្វែងរកការងារជូនដល់កម្មករដែលកំពុងប្រឈមការបាត់បង់ការងារ ដើម្បីស្តារស្ថានភាពសេដ្ឋកិច្ចរបស់កម្មករទាំងនោះ។
កម្មកររោងចក្រមួយនៅខេត្តកំពង់ស្ពឺដាក់ញត្តិសុំឲ្យក្រសួងការងារដោះស្រាយលក្ខខណ្ឌការងារ
មន្ត្រីផ្នែកសិទ្ធិកម្មករ និងការងារ ទទូចឲ្យក្រសួង គួរដោះស្រាយបញ្ហានេះឲ្យបានឆាប់រហ័ស ដើម្បីឲ្យកម្មករ អាចចូលធ្វើការវិញបានឆាប់រហ័ស និងមិនមានភាពភ័យខ្លាចនៅកន្លែងការងារ។
កម្មកររោងចក្រមួយនៅក្រុងប៉ោយប៉ែតបារម្ភពីបញ្ហាជីវភាព ក្រោយក្រុមហ៊ុនប្រកាសបិទទ្វារ
ក្រុមហ៊ុនហាយថេក អឹភែរឺល បានប្រកាសជូនដំណឹងដល់សហជីព បុគ្គលិក កម្មករ កម្មការិនីទាំងអស់ កាលពីថ្ងៃទី២១ កក្កដា អំពីការផ្អាកដំណើរការសកម្មភាពអាជីវកម្មទាំងស្រុង និងការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ។
សង្គមស៊ីវិលព្រួយបារម្ភពីសុវត្ថិភាពកម្មករ ខណៈករណីគ្រោះថ្នាក់ចរាចរណ៍បន្តកើនឡើង
ការលើកឡើងនេះ បន្ទាប់ពីមាន ឡានដឹកកម្មករ១គ្រឿងទៀតនៅថ្ងៃទី៤មិថុនា ជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡាន នៅខេត្តស្វាយរៀង បណ្ដាលឱ្យកម្មករ ជាច្រើននាក់ រងបួសធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍២កន្លែងសម្លាប់កម្មកររោងចក្រជាង១០នាក់ក្នុងថ្ងៃតែមួយ
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់២កន្លែងផ្សេងគ្នា បានសម្លាប់កម្មកររោងចក្រចំនួន ១៤នាក់ គិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី២៣ ឧសភា។













