ស្លាក: ចេន ហ្ស៊ី
អ្នកឃ្លាំមើលសង្គមថា អន្តរជាតិនឹងចាត់ការបន្ថែមលើរដ្ឋាភិបាលដែលពាក់ព័ន្ធជាមួយបណ្ដាញឧក្រិដ្ឋកម្មអនឡាញ
អ្នកឃ្លាំមើលសង្គម អះអាងថា សហគមន៍អន្តរជាតិ កំពុងត្រៀមចាត់ការបន្ថែមទៀត លើរដ្ឋាភិបាលក្រុមគ្រួសារហ៊ុន ដោយសារគេអាចបារម្ភថារបបផ្ដាច់ការបែបឧក្រិដ្ឋកម្មក្នុងសម័យឌីជីថល
សមត្ថកិច្ចបង្ក្រាបទីតាំងអគារឆបោកអនឡាញរបស់ ចេន ហ្ស៊ី និងឃាត់ខ្លួនជនបរទេសជាច្រើននាក់
អ្នកឃ្លាំមើលលើកឡើងថា អគារពាណិជ្ជកម្មរបស់ឧក្រិដ្ឋជន ចេន ហ្ស៊ី នៅកម្ពុជាកំពុងទទួលបានការកាងការពារពីរដ្ឋាភិបាលត្រកូល «ហ៊ុន» និងមានការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំថ្មី ដើម្បីបន្តគ្រប់គ្រង និងពង្រីកបណ្ដាញឧស្សាហកម្មឆបោកតាមអនឡាញ។
ជប៉ុនរកឃើញក្រុមហ៊ុនឆបោកតាមអនឡាញ ដែលមានមូលដ្ឋាននៅកម្ពុជា កំពុងគ្រប់គ្រងក្រុមហ៊ុនចំនួន៣ នៅជប៉ុន
អាជ្ញាធរជប៉ុនបានរកឃើញក្រុមហ៊ុនពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិត ដែលមានមូលដ្ឋាននៅកម្ពុជា និងស្ថិតក្នុងបញ្ជីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក បានគ្រប់គ្រងក្រុមហ៊ុនចំនួន៣ នៅក្នុងប្រទេសជប៉ុន។ អ្នកឃ្លាំមើលលើកឡើងថា មេខ្លោងឧក្រិដ្ឋជនឆបោកតាមអ៊ីនធឺណិត មានបណ្ដាញច្រើននៅតាមបណ្ដាប្រទេសនានា ដែលករណីនេះ ទាមទារឱ្យប្រទេសដែលពាក់ព័ន្ធ ត្រូវបង្កើតកិច្ចសហប្រតិបត្តិការរដ្ឋនឹងរដ្ឋ ដើម្បីកម្ទេចសម្បុកធំ នៃឧក្រិដ្ឋកម្មឆ្លងដែនមួយនេះ។ក្រុមហ៊ុនចិនមានមូលដ្ឋាននៅប្រទេសកម្ពុជា ដែលមានឈ្មោះនៅក្នុងបញ្ជីដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការក្លែងបន្លំលំដាប់អន្តរជាតិ និងការជួញដូរមនុស្ស គឺក្រុមហ៊ុនព្រីនស៍ គ្រុប (Prince Holding Group) បានបង្កើតក្រុមហ៊ុនពាក់ព័ន្ធយ៉ាងហោចណាស់ចំនួន៣ នៅក្នុងប្រទេសជប៉ុនចាប់តាំងពីឆ្នាំ២០២២។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន...








