ស្លាក: រដ្ឋាភិបាលឯករាជ្យ២៣តុលា
រដ្ឋាភិបាល២៣តុលា គ្រោងធ្វើបាតុកម្មជំរុញឲ្យបារាំងជួយរកដំណោះស្រាយរួមនៃវិបត្តិនៅកម្ពុជា
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល២៣ តុលាថា បាតុកម្មនេះ នឹងមានការចូលរួមពីប្រជាពលរដ្ឋ អ្នកគាំទ្រ និងសមាជិកជាច្រើននៅជុំវិញពិភពលោក ដើម្បីទាមទារឲ្យប្រទេសហត្ថលេខីទាំងអស់ចូលរួមទទួលខុសត្រូវ ដោះស្រាយវិបត្តិនៅកម្ពុជា រួមទាំងបញ្ហានយោបាយ និងបញ្ហាបូរណភាពទឹកដីកម្ពុជា។
រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា រំពឹងថា ICC នឹងស៊ើបអង្កេតមេដឹកនាំថៃជុំវិញជម្លោះព្រំដែន
ការលើកឡើងនេះ បន្ទាប់ពីពួកគេបានជួបជាមួយការិយាល័យរដ្ឋអាជ្ញារបស់ ICC នៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃទី២៤ ខែសីហា ដើម្បីដាក់ជូនព័ត៌មាន និងភស្តុតាងបន្ថែមក្រោមមាត្រា ១៥ នៃលក្ខន្តិកៈទីក្រុងរ៉ូម។
រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា អំពាវនាវឱ្យកម្ពុជាប្រើយន្តការអន្តរជាតិដោះស្រាយជាជាងសុំអង្វរថៃចរចា
ការអំពាវនាវនេះបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ ចូលតំបន់អានសេះ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែសីហា។
តំណាងរដ្ឋាភិបាលកម្ពុជាឯករាជ្យគ្រោងជួបរដ្ឋអាជ្ញា ICC នៅឡាអេ ដើម្បីដាក់ភស្តុតាងបន្ថែមពាក់ព័ន្ធជម្លោះកម្ពុជា-ថៃ
លោកមិនចង់បង្ហាញកាលបរិច្ឆេទជាក់លាក់នៃការជួបជាមួយរដ្ឋអាជ្ញា ICC ទេ ដោយសារបារម្ភថា អាចមានការព្យាយាមរារាំងដំណើរការក្រុមការងាររបស់លោក ពីសំណាក់មន្ត្រីរបស់លោក ហ៊ុន ម៉ាណែត។
អ្នកឃ្លាំមើលសង្គមថា ថៃអុកឡុកតាមព្រំដែនគឺដើម្បីបង្ខំឲ្យរដ្ឋាភិបាលគ្រួសារហ៊ុនចុះកិច្ចព្រមព្រៀងថ្មីជាមួយថៃ
ការអះអាងនេះ គឺបន្ទាប់ពីក្រសួងការពារជាតិកម្ពុជា ច្រានចោលការចោទប្រកាន់របស់ថៃជុំវិញការបាញ់ ១១គ្រាប់នៅព្រំដែនអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ ថា ជាព័ត៌មានមិនពិត និងជាការមួលបង្កាច់យ៉ាងធ្ងន់ធ្ងរ។











