ស្លាក: សិទ្ធិមនុស្ស

អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌​មាន កាល​ពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

អ្នករាយការណ៍​ពិសេស​UN ជំរុញឱ្យ​កម្ពុជា​គោរព​សិទ្ធិមនុស្ស ខណៈ​កម្ពុជា​ប្រឈម​វិបត្តិ​ព្រំដែន ឆបោក​អន​ឡាញ និង​ការបោះឆ្នោត​

0
លោកថា បញ្ហា​ប្រឈម​បច្ចុប្បន្ន​របស់​កម្ពុជា ក៏​ជា​ឱកាស​មួយ​សម្រាប់​ប្រទេស​នេះ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​លើ​ការគោរព​សិទ្ធិមនុស្ស​តាមរយៈ​សកម្មភាព​ជាក់ស្តែង​ផង​ដែរ។

អង្គការ​សង្គម​ស៊ីវិល ថា​អ្នកសារព័ត៌មាន និង​អ្នក​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​បន្ត​ប្រឈម​ការ​យាយី​ផ្លូវច្បាប់

0
ការ​រឹតត្បិត​ទាំងនេះ​ភាគច្រើន​កើតឡើង​តាមរយៈ​ការអនុវត្ត​ក្រមព្រហ្មទណ្ឌ​លើ​អ្នក​បញ្ចេញមតិ​តាម​បណ្ដាញ​សង្គម សកម្មជន​នយោបាយ និង​អ្នកសារព័ត៌មាន ដែល​រាយការណ៍ ឬ​បញ្ចេញ​ទស្សនៈ​អំពី​បញ្ហា​សង្គម។

អ្នកឃ្លាំមើល​ថា លោក ហ៊ុន ម៉ាណែត មិនក្លាហានបង្ហាញលទ្ធផល​ជំនួប​ជាមួយ​អ្នករាយការណ៍​ពិសេស​អ.ស.បរឿង​សិទ្ធិមនុស្ស​

0
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ជួបពិភាក្សា​ជាមួយ​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា របស់​អង្គការសហប្រជាជាតិ គឺ លោក ថម អេនឌ្រូ (Thom Andrews) ប៉ុន្តែ​មិនបាន​បញ្ចេញ​ខ្លឹមសារ នៅក្នុង​ជំនួប​នោះ​ឡើយ​

លោក ហ៊ុន ម៉ាណែត លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម ប៉ុន្តែ​ហាម​ប្រើ​ភាសា អសុរោះ

0
ទោះជា​យ៉ាងណា អ្នកឃ្លាំមើល​យល់ថា ការអនុវត្ត​ជាក់ស្ដែង ហាក់​ដើរ​ផ្ទុយ​នឹង​ការ​អះអាង​របស់​លោក ហ៊ុន ម៉ា​ណែ​ត ពីព្រោះ ពលរដ្ឋ​នៅតែ​បន្ត​រង​ការ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ និង​គំរាមកំហែង នៅពេល​ហ៊ាន​បញ្ចេញមតិ រឿង​អយុត្តិធម៌​សង្គម ដើម្បី​ឱ្យ​មាន​ដំណោះស្រាយ​សមរម្យ។

តុលាការ​ផ្ដន្ទាទោស​​អ្នកកាសែត​អនឡាញ លោក ហែម វណ្ណា ដាក់​ពន្ធនាគារ ៦​ខែ ដោយ​ព្យួរ​ទោស

0
ចាងហ្វាង​កាសែត​អន​ឡាញ លោក ហែម វណ្ណា បាន​អនុវត្ត​ទោស​រួចរាល់​ចំនួន ២​ខែ ៣​ថ្ងៃ ហើយ​ទោស​ដែល​នៅសល់​ទាំងអស់​តុលាការ​សម្រេច​ឲ្យ​ព្យួរ។

បណ្តាញ​យុវជន​កម្ពុជា​សកល​ថ្កោលទោស​​ករណី​បន្ត​ចាប់ខ្លួន​អ្នក​បញ្ចេញមតិ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ

0
អង្គការ​សង្គម​ស៊ីវិល​ក្រៅប្រទេស​មើល​ឃើញ​ថា ការ​ចាប់​ខ្លួន​កន្លងមក​នេះ គឺជា​ការរំលោភ​សិទ្ធិមនុស្ស។

គណបក្ស​ក្រៅ​រដ្ឋាភិបាល​បន្ត​រង​ការ​គាប​សង្កត់​សិទ្ធិ​សេរីភាព​នយោបាយ

0
អ្នកឃ្លាំមើល​ការបោះឆ្នោត​លើកឡើង​ថា កាលណា​រដ្ឋាភិបាល​ធ្វើទុក្ខបុកម្នេញ​សេរីភាព​គណបក្ស​ក្រៅ រដ្ឋាភិបាល​នោះ លទ្ធផល​បោះឆ្នោត​ខាងមុខ មិនអាច​ទទួល​យក​បាន​ទេ ហើយនឹង​ប៉ះពាល់​ដល់​ដំណើរការ ជាតិ​ទាំងមូល។

យុវជន​វ័យក្មេង​មួយ​រូប​ទៀត ត្រូវ​ជាប់ពន្ធនាគារ​៤​ឆ្នាំ ដោយសារ​រិះគន់​រដ្ឋាភិបាល និង​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ

0
មន្ត្រី​សិទ្ធិមនុស្ស​បារម្ភ​ថា សេរី​ភាពជា​មូលដ្ឋាន​របស់​ពលរដ្ឋ​បន្ត​រឹតត្បិត ដោយសារ​ការអនុវត្ត​ច្បាប់​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ។

អាជ្ញាធរ​ថៃ​បាន​បញ្ឈប់​ការរុករក ពលករ​ខ្មែរ​ចំនួន​២​នាក់​ដែល​បាត់បង់​ខ្លួន ក្នុង​ហេតុការណ៍​លិច​ទូក​នេសាទ ក្នុង​ដែន​សមុទ្រ​ថៃ

0
ពលករ​ខ្មែរ ចំនួន​ចំនួន​៤​នាក់ រួម​នឹង​ជនជាតិ​ថៃ​ម្នាក់ បាន​ស្លាប់ និង​បាត់​ខ្លួន អស់​រយៈពេល​ជាង​១០​ថ្ងៃ​មក​ហើយ ខណៈ​អាជ្ញាធរ បាន​រក​ឃើញ​សាកសព​មនុស្ស​៣​នាក់ និង​មនុស្ស​ពីរ​នាក់​ទៀត ដែល​ជា​ជនជាតិ​ខ្មែរ រក​ពុំ​ទាន់​ឃើញ​នោះ​ឡើយ។

គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​បង្ហាញ​ក្តី​បារម្ភ​ពី​សិទ្ធិមនុស្ស​ជូន​អ្នក​រាយការណ៍​ពិសេស UN

0
គណបក្ស​ក៏បាន​លើកឡើង​ពី​ការ​លំបាក​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​អនុវត្ត​សកម្មភាព និង​ការ​ថយចុះ​នៃ​សេរីភាព​សារព័ត៌មាន ដោយ​អះអាង​ថា ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ដែល​អាច​ផ្តល់​ព័ត៌មាន​ដោយ​សុក្រឹត និង​អាច​ទុក​ចិត្ត​បាន មាន​ចំនួន​កាន់តែ​តិច។

មន្ត្រី​សង្គមស៊ីវិល​ជំរុញ​ឱ្យរដ្ឋាភិបាល​បើក​លំហ​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​បញ្ឈប់​​ធ្វើ​ទុក្ខបុកម្នេញ​សង្គមស៊ីវិល

0
ការជំរុញនេះធ្វើឡើង បន្ទាប់ពីគណៈកម្មាធិការសិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ចេញ​គោលការណ៍​ណែនាំថ្មី ស្ដីពីសេរីភាពក្នុងការបង្កើតសមាគម និងព្រមានប្រឆាំងនឹងការប្រើប្រាស់ច្បាប់​ដើម្បីបំបិទ​សំឡេងសង្គមស៊ីវិល អ្នកនយោបាយ និងសកម្មជនសិទ្ធិមនុស្ស។