ស្លាក: ហ៊ុនម៉ាណែត

ប្រមុខ​ការទូត​ថៃ​ប្រកាស​បិទ​ការ​ចរចា​ព្រំដែន​គោក ដើម្បី​ឆ្លើយ​តប​ការប្រើ​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ​ពី​សំណាក់​កម្ពុជា

0
ជាមួយ​គ្នា​នេះ ភាគី​ថៃ​បាន​កំណត់​ទុកជាមុន​រួចហើយ​ថា ការចរចា​ដែន​គោក និង​ដែនសមុទ្រ​រវាង​កម្ពុជា និង​ថៃ​នៅពេល​អនាគត​អាច​ធ្វើ​ទៅ​បាន លុះត្រាតែ​កម្ពុជា​ត្រូវ​ធ្វើតាម​លក្ខខណ្ឌ​របស់​ភាគី​ថៃ។

អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត ស្ដារ​ប្រជាធិបតេយ្យ និង​ដោះលែង​អ្នកទោស​មនសិការ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អាមេរិក

0
ការ​អំពាវនាវ​នេះ ធ្វើឡើង​ស្របពេល​សហរដ្ឋអាមេរិក​បង្ហាញ​ជំហរ​ចង់​ស្ដារ និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​កម្ពុជា​ជា​បន្តបន្ទាប់ ជាពិសេស​តាមរយៈ​ផែនការ​រៀបចំ​សមយុទ្ធ​យោធា «​ឆ្មាំ​អង្គរ​» ឡើងវិញ បន្ទាប់ពី​ខកខាន​ចាប់តាំងពី​ឆ្នាំ​២០១៧ មក។

លោក ហ៊ុន ម៉ាណែត ថា រដ្ឋាភិបាល​មិនបាន​បិទ​សិទ្ធិ​សេរីភាព​អង្គការ​សង្គម​ស៊ីវិល​នោះ​ទេ ឱ្យ​តែ​ធ្វើ​រឿង​ដែល​ត្រឹមត្រូវ

0
ទោះជា​យ៉ាងណា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើកកម្ពស់​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិ​ការងារ​ជាដើម លើកឡើង​ស្រដៀងៗ​គ្នា​ថា ពួកគាត់ តែង​រង​នូវ​ការរើសអើង ការ​ធ្វើទុក្ខបុកម្នេញ ការ​ឃ្លាំមើល​និង​ប្រើ​ប្រព័ន្ធ​តុលាការ​គំរាមកំហែង​គ្រប់​រូបភាព​ពី​សំណាក់​រដ្ឋាភិបាល។

យោធា​ថៃ​បដិសេធ​ចំពោះ​កម្ពុជា​លើ​ភាពជា​ម្ចាស់​របស់​ប្រាសាទ​ខ្នារ

0
យោធា​ថៃ​បាន​ប្រកាស​ថា ចាប់​ពី​ពេល​នេះ​ប្រាសាទ​ខ្នារ នឹង​ក្លាយជា​កម្មសិទ្ធិ​របស់​ប្រទេស​ថៃ និង​ហាម​មិន​ឱ្យ​កម្ពុជា​ទាមទារ​ទៀត​នោះ​ឡើយ។

តុលាការ​​ផ្ដន្ទាទោស​បុគ្គលិក​ធនាគារ​ម្នាក់​២​ឆ្នាំ​ពី​បទ​ញុះញង់​ដែល​សន្ទនា​ក្នុង​ក្រុម​តេឡេក្រាម​រិះគន់​ថ្នាក់​ដឹកនាំ

0
សង្គម​ស៊ីវិល​លើកឡើង​ថា បើ​ការ​បញ្ចេញមតិ ដើម្បី​កែ​លម្អ​សង្គម​ត្រូវ​បាន​រឹតត្បិត និង​គំរាមកំហែង នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ប្រជាធិបតេយ្យ របស់​ប្រទេសជាតិ។

យោធា​ថៃ​ដាក់​ច្បាប់អាជ្ញាសឹក និង​បម្រាម​គោចរ​លើ​ទឹកដី​ខ្មែរ​ក្នុងភូមិ​ជោគជ័យ​ខេត្តបន្ទាយមានជ័យ

0
ប្រជាពលរដ្ឋ​ដែល​មាន​ដីធ្លី​អាស្រ័យ​ផល អនុញ្ញាត​ឱ្យ​ចូល​ទៅ​ធ្វើ​កសិកម្ម​បានតែ​នៅ​ចន្លោះ​ម៉ោង ៦:០០ ព្រឹក ដល់​ម៉ោង ៦:០០ ល្ងាច ដោយ​ភ្ជាប់​មក​ជា​មួយ​នូវ អត្តសញ្ញាណប័ណ្ណ ដើម្បី​ចុះឈ្មោះ​ជាមួយ​មន្ត្រី​យាមល្បាត។

អ្នកឃ្លាំមើល​រិះគន់ លោក ហ៊ុន ម៉ាណែត រឿង​អួត​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ «ជោគជ័យ»

0
ការ​លើកឡើង​នេះ ក្រោយពី​លោក ហ៊ុន ម៉ាណែត បាន​អះអាង កាល​ពី​ពេល​ថ្មីៗ​នេះ​ថា កម្ពុជា​ទទួល​បាន​ជោគជ័យ លើ​ការ បោសសម្អាត ឧក្រិដ្ឋជន ឆបោក​តាម​អនឡាញ ហើយ​មាន​បណ្ដា​ប្រទេស​មួយចំនួន​ចង់​ឱ្យ​កម្ពុជា​ចែករំលែក​បទពិសោធន៍ ពី​ភាព​ជោគជ័យ​មួយ​នេះ។

អ្នកឃ្លាំមើល​សង្គម​ថា ពាក្យ «​រួបរួម​» ដើម្បី​ការពារ​ជាតិ​របស់​លោក ហ៊ុន សែន គឺ​និយាយ​ឱ្យ​តែ​ល្អ​ស្តាប់

0
ការ​លើកឡើង​នេះ បន្ទាប់ពី​លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​សារលិខិត នៅ​ថ្ងៃទី​២៨ ខែមិថុនា ដែល​ជា​ខួប​៧៥​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​អំពាវនាវ​ឲ្យ​មានការ​រួបរួម​គ្នា ទើប​អាច​ការពារ​បូរណភាព​ទឹកដី និង​អត្តសញ្ញាណ​ជាតិខ្មែរ​បាន។

អ្នកជំនាញ​បារម្ភ​ថា កម្ពុជា​ពឹងផ្អែក​លើ​ចិន​កាន់​តែ​ខ្លាំង​ក្រោយ​ជំនួប​រវាង​លោក ហ៊ុន សែន និង​លោក ស៊ី ជីនពីង

0
អ្នកឃ្លាំមើល​ព្រមាន​ថា ការ​លម្អៀង​ទៅ​រក​ចិន​កុម្មុយនិស្ត​កាន់តែ​ខ្លាំង នឹង​រឹតត្បិត​ឱកាស​របស់​កម្ពុជា​ក្នុង​ការ​ស្ដារ និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​សហ​រដ្ឋ​អាមេរិក និង​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ផ្សេងទៀត។

ថៃ​នៅតែ​បន្ត​សាងសង់​សំណង់​នៅ​តាម​ព្រំដែន ដោយ​មិន​ខ្វល់​ពី​ការ​តវ៉ា​របស់​កម្ពុជា

0
អ្នកឃ្លាំមើល​ចាត់ទុក​ការ​តវ៉ា​របស់​កម្ពុជា និង​ថៃ​នេះ​ថា​ជា​អា​យ៉ៃ​ឆ្លើយឆ្លង​គ្នា ដើម្បី​ទិញ​ពេល និង​លួង​ចិត្ត​ពលរដ្ឋ។

រឿងអាស្រូវ​សន្លឹក​ទិដ្ឋាការ​បង្ហាញ​ពី​ចន្លោះប្រហោង​ក្នុង​ប្រព័ន្ធ​ប្រឆាំង​អំពើពុករលួយ​របស់​កម្ពុជា

0
អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​កម្ពុជា លោក សេង វណ្ណ​លី បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ករណី​អតីតមន្ត្រី​ក្រសួងការបរទេស លោក ថូ សំណាង បាន​បង្ហាញ​ពី​ចន្លោះប្រហោង​សំខាន់ៗ​នៅក្នុង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល និង​ប្រព័ន្ធ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​។