ស្លាក: ហ៊ុនម៉ាណែត

កម្ពុជា​ប្រកាស​ថា បាន​បិទ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ជិត​៨០០​ទីតាំង​និង​លែង​មាន​នៅ​កម្ពុជា

0
កម្ពុជា​បាន​ឈាន​ទៅ​បង្ក្រាប​ជាក់ស្តែង​ចំនួន ៦២៤ ទីតាំង និង​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​សរុប​ជិត ៣​ម៉ឺន​នាក់ មាន ៣៩​សញ្ជាតិ​។ លោក​ថា​បច្ចុប្បន្ន មជ្ឈមណ្ឌល​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ( Online Scams Compounds) គឺ​គ្មាន​វត្ត​មាននៅ​កម្ពុជា​ទៀត​ទេ។

លោក ហ៊ុន សែន ថា​ថៃ​បង្ក​សង្គ្រាម​ឈ្លានពាន​លើ​កម្ពុជា ដោយ​ប្រើ​លេស​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ

0
អ្នកឃ្លាំមើល​យល់ថា ការ​ថ្លែង​របស់​លោក ហ៊ុន សែន គឺជា​រឿង​ល្អ ប៉ុន្តែ​មិនអាច​ដាក់​សម្ពាធ​ឱ្យ​ភាគី​ថៃ​ដកទ័ព​ចេញពី​ទឹកដី​កម្ពុជា​វិញ​នោះ​ទេ ប្រសិនបើ​កម្ពុជា មិន​ប្ដឹង​ថៃ​ទៅ​កាន់​​តុលាការអន្តរជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ។

ពលរដ្ឋ​អស់​សង្ឃឹមលើ​រដ្ឋាភិបាល​ថា នឹង​អាច​យក​ទឹកដី​ខ្មែរ​ដែល​ថៃ​គ្រប់គ្រង​មកវិញ​បាន

0
ពួកគាត់ លើកឡើង​បែបនេះ គឺ​ដោយសារ​យោធា​ថៃ និង​រដ្ឋាភិបាល​ថៃ បាន​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​កាន់កាប់​ទឹកដី​ជា​អចិន្ត្រៃយ៍ ខណៈ​រដ្ឋាភិបាល​ឪពុក​កូន​គឺ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ា​ណែ​ត​វិញ ហាក់​បាន​ត្រឹមតែ​ចេញ​លិខិតតវ៉ា​ដដែលៗ ដោយ​មិន​មាន​ចំណាត់ការ​នានា​ដើម្បី​ឲ្យ​ថៃ​ដកទ័ព​ចេញ​វិញ​នោះ​ទេ។

យោធា​ថៃ​បបួល​កម្ពុជា​ចរចា​ជម្លោះព្រំដែន ក្រោយ​កម្ពុជា​តវ៉ា​រឿង​មេដឹកនាំ​ថៃ​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់

0
អ្នកឃ្លាំមើល​លើកឡើង​ថា ការ​ការ​បបួល​ចរចា​របស់​យោធា​ថៃ គឺ​គ្រាន់តែ​ជា​វោហារសាស្ត្រ​ដើម្បី​សម្ដែង​ឱ្យ​អន្តរជាតិ​មើល ខណៈ​ភាគី​ថៃ​ខ្លួនឯង​ក៏​មិនបាន​គោរព​តាម​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​ទៅ​ហើយ។

រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា រំពឹង​ថា ICC នឹង​ស៊ើបអង្កេត​មេដឹកនាំ​ថៃ​ជុំវិញ​ជម្លោះព្រំដែន

0
ការ​លើកឡើង​នេះ បន្ទាប់ពី​ពួកគេ​បាន​ជួប​ជាមួយ​ការិយាល័យ​រដ្ឋអាជ្ញា​របស់ ICC នៅ​ទី​ក្រុង​ឡាអេ ប្រទេស​ហូឡង់ កាលពី​ថ្ងៃទី​២៤ ខែសីហា ដើម្បី​ដាក់​ជូន​ព័ត៌មាន និង​ភស្តុតាង​បន្ថែម​ក្រោម​មាត្រា ១៥ នៃ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម។

រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ២៣តុលា អំពាវនាវ​ឱ្យ​កម្ពុជា​ប្រើ​យន្តការ​អន្តរជាតិ​ដោះស្រាយ​ជាជាង​សុំ​អង្វរ​ថៃ​ចរចា

0
ការ​អំពាវនាវ​នេះ​បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុ​ជា បាន​ធ្វើ​ការ​តវ៉ា​ជា​ផ្លូវការ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ថៃ ចូល​តំបន់​អានសេះ ក្នុងស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​២៣ ខែសីហា។

រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​ចុះទៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ និង​ទទូច​ឱ្យ​មាន​កិច្ច​សន្ទនា​ដោយ​សន្តិវិធី

0
អ្នកឃ្លាំមើល​លើកឡើង​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​ត្រូវ​រង់ចាំ​ការចរចា​តែមួយ​មុខ​ទេ ប៉ុន្តែ ត្រូវ​ជំរុញ​ភាព​សកម្ម​ការទូត ដែល​ហ៊ាន​លាតត្រដាង​ការពិត អំពី​ការឈ្លានពាន​របស់​កង​ទ័ព​ថៃ​លើ​ទឹកដី​កម្ពុជា និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​ឡើងវិញ ទើប​អាច​ទទួល​បាន​ទំនុកចិត្ត​ពី​ចក្រភព​អង់គ្លេស និង​បស្ចិមប្រទេស ឱ្យ​ចេញ​មុខ​ជួយ​កម្ពុជា។

យោធា​ថៃ​បន្ត​សាងសង់​របង​ព្រំដែន​ជាប់​ខេត្តបាត់ដំបង​បង្ក​ឱ្យ​មាន​ភាព​តានតឹង​រវាង​ទាហាន​ខ្មែរ និង​ថៃ

0
ទោះជា​យ៉ាងណា ការសាងសង់​ព្រំដែន​ដំណាក់កាល​ទី​ពីរ​របស់​យោធា​ថៃ​នេះ បាន​បង្ក​ឱ្យ​មាន​ភាព​ចម្រូងចម្រាស​បន្ទាប់ពី​ទាហាន​ខ្មែរ​បាន​ចុះ​ល្បាត ដែល​ធ្វើ​ឱ្យ​ទាហាន​ថៃ​បញ្ជូន​កម្លាំង​ទ័ព​មក​កាន់តែ​ច្រើន ធ្វើ​ឱ្យ​ជម្លោះព្រំដែន​រីក​រាលដាល​កាន់តែ​ខ្លាំង។

អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្រមូល​ភស្តុតាង​ថៃ​ឈ្លានពាន​ប្តឹង​ថៃ​តាម​យន្តការ​អន្តរជាតិ​ជាជាង​សុំ​ថៃ​ចរចា

0
កម្ពុជា​នៅតែ​អះអាង​ថា ការប្រើ​កម្លាំងយោធា និង​ការបង្កើត​ស្ថានភាព​ថ្មី «fait accompli» មិនអាច​បង្កើត​សិទ្ធិ​ស្របច្បាប់​លើទឹក​ដី​ឈ្លានពាន​បាន​ឡើយ។
មន្ត្រីយោធាផ្កាយមួយនៅខេត្តបាត់ដំបង រងការចោទជួលវីឡាឱ្យបណ្ដាញឆបោកអនឡាញ

អាជ្ញាធរ​បន្ត​បង្ក្រាប​ពលរដ្ឋ​ខ្មែរ និង​ជនបរទេស​ដែល​លួច​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ​នៅ​តាម​ផ្ទះ

0
អ្នកឃ្លាំមើល​រិះគន់​ថា ប្រសិនបើ​រដ្ឋាភិបាល​ក​ម្ពុជា​នៅតែ​ផ្ដោត​លើ​ការ​បង្ក្រាប​តែ​ជនល្មើស​តូចតាច ហើយ​កាង​ការពារ​ឱ្យ​មេខ្លោង​ធំៗ​ឱ្យ​រួច​ផុត​ពី​សំណាញ់​ច្បាប់ នោះ​ក្រុម​ឧក្រិដ្ឋជន​នឹង​ពង្រីក​បណ្ដាញ​ឆបោក​តាម​អនឡាញ​កាន់តែ​ធំ និង​បង្ក​ផល​ប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​សេដ្ឋកិច្ច។

សង្គមស៊ីវិល​ថា ការ​ផ្ដល់​កម្ចី​ដែល​មិន​គោរព​សិទ្ធិមនុស្ស ធ្វើ​ឲ្យ​កូន​បំណុល​ជិត ១៧ម៉ឺនគ្រួសារ លក់ទ្រព្យ​ដោះបំណុល

0
សង្គមស៊ីវិល ដែលតាមដានលក្ខខណ្ឌវិនិយោគ និង​បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា​ទទូចឲ្យ​ធនាគារ​ជាតិ និង អ្នកវិនិយោគដែលផ្ដល់ប្រាក់កម្ចី ទាំងខ្មែរ ទាំងបរទេស ធានាកុំឲ្យមានការរំលោភសិទ្ធិ​កូនបំណុល។