ស្លាក: FBI
ស្ថានទូតអាមេរិករម្លឹកឱ្យកម្ពុជាស៊ើបអង្កេត និងកាត់ទោសមេខ្លោងឆបោកតាមអនឡាញ
អ្នកឃ្លាំមើលលើកឡើងថា ការដាស់តឿនរបស់សហរដ្ឋអាមេរិកជាបន្តបន្ទាប់នេះ បង្ហាញថា អាមេរិកនៅតែព្រួយបារម្ភចំពោះប្រសិទ្ធភាពនៃចំណាត់ការបង្ក្រាបរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត តែទៅលើជនល្មើសតូចតាច ប៉ុន្តែមិនអើពើចាត់វិធានការឱ្យចំមេខ្លោងធំៗ ដែលពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ។
មេ FBI លាតត្រដាងថា មជ្ឈមណ្ឌលឆបោកនៅតំបន់ព្រំដែនកម្ពុជា-ភូមា-ថៃ គឺជាបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនទ្រង់ទ្រាយធំ
នាយក FBI បញ្ជាក់ថា បណ្ដាញឧក្រិដ្ឋជនមិនត្រឹមតែបង្កើតជាមជ្ឈមណ្ឌលសម្រាប់ការឆបោកប៉ុណ្ណោះទេ ប៉ុន្តែក៏មានជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងពលកម្មដោយបង្ខំផងដែរ។
FBI ប្ដេជ្ញាតាមចាប់ខ្លួនមេខ្លោងឆបោកអនឡាញនៅគ្រប់ទីកន្លែងយកមកផ្ដន្ទាទោសនៅអាមេរិក
ការប្រកាសនេះធ្វើឡើង បន្ទាប់ពីលោកបានបំពេញទស្សនកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍កាលពីចុងខែកក្កដា ដើម្បីជួបពិភាក្សាជាមួយមេដឹកនាំប្រទេសមួយចំនួន រួមទាំងថ្នាក់ដឹកនាំកម្ពុជា ស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងជំរុញការបង្ក្រាប ព្រមទាំងចាប់ខ្លួនមេខ្លោងសំខាន់ៗដែលពាក់ព័ន្ធនឹងបណ្ដាញឆបោកតាមអនឡាញ។
លោក ហ៊ុន ម៉ាណែត រងការរិះគន់ថា គេចវេះពីការទទួលខុសត្រូវរឿងមន្ត្រីពាក់ព័ន្ធការឆបោកអនឡាញ
ប៉ុន្តែ អ្នកឃ្លាំមើលយល់ថា ការអះអាងរបស់ លោក ហ៊ុន ម៉ាណែត នេះ ធ្វើឱ្យសហគមន៍អន្តរជាតិមើលឃើញកាន់តែច្បាស់ថា រដ្ឋាភិបាលកម្ពុជា កំពុងព្យាយាមលាក់បាំង និងការពារឧក្រិដ្ឋជនឆបោកតាមអនឡាញ។
លោក ហ៊ុន ម៉ាណែត និងមេ FBI អាមេរិកពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងអំពើឆបោកអនឡាញ
អ្នកតាមដានបញ្ហាឧក្រិដ្ឋកម្មវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់នាយក (FBI) អាមេរិកមកកម្ពុជានេះ គឺជាសារដាក់សម្ពាធដល់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ឱ្យបង្ហាញឆន្ទៈនយោបាយពិតប្រាកដស៊ើបអង្កេត និងចាត់វិធានការលើមេខ្លោងធំៗដែលកាងឧស្សាហកម្មឆបោកតាមអនឡាញ ដែលឆបោកលុយពលរដ្ឋអាមេរិក និងជនរងគ្រោះជុំវិញពិភពលោកក្នុងទំហំទឹកប្រាក់រាប់សិបពាន់លានដុល្លារក្នុងមួយឆ្នាំៗ។








