ស្លាក: គណបក្សកម្លាំងជាតិ

គ្រួសារ​ទាមទារ​ឲ្យ​បង្ហាញ​មូលហេតុ​ច្បាស់លាស់ ករណី​ចាប់ខ្លួន​សមាជិក​​កម្លាំង​ជាតិ​លោក ចក់ សារ៉ាយ

0
សង្គម​ស៊ីវិល​ថា ក្រោយ​ឃាត់​ខ្លួន​បុគ្គល​ណា​មួយ លើស​ពី​២៤​ម៉ោង អាជ្ញាធរ​ត្រូវ​ជូន​ដំណឹង​ទៅ​ក្រុម​គ្រួសារ​ឬ​សាច់ញាតិ​អ្នក​ត្រូវ​បាន​ឃាត់​ខ្លួន។

សមាជិកគណបក្ស កម្លាំងជាតិម្នាក់ទៀត ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន

0
សង្គមស៊ីវិលលើកឡើង​ថា ចំណាត់ការ​របស់អាជ្ញាធរ គឺជាអំពើខុសច្បាប់ និងរំលោភសិទ្ធិនយោបាយរបស់​សមាជិក​គណបក្ស​ប្រឆាំង។

សាលាឧទ្ធរណ៍​ត្បូងឃ្មុំ​កាត់ក្ដី​សំណុំរឿង​សមាជិក​បក្ស​កម្លាំង​ជាតិ​ពី​បទ​ញុះញង់​និង​ប្រមាថ​ព្រះមហាក្សត្រ

0
សាលាដំបូង​ខេត្ត​កំពង់ចាម បាន​ផ្ដន្ទាទោស​សមាជិក​គណបក្ស​កម្លាំងជាតិ​រូប​នេះ ឱ្យ​ជាប់​ពន្ធនាគារ ១៨ ខែ ពី​បទ​«​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​» និង បទ​«​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។

គណបក្ស​កម្លាំងជាតិ​គាំទ្រ​ការ​ទាមទារ​ឱ្យ​ដំឡើង​ប្រាក់​ឈ្នួល​​កម្មករ​ពី​២១០​ដុល្លារ ទៅ​២៥០​ដុល្លារ

0
ការ​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​រោងចក្រ​ពី​សំណាក់​គណបក្ស​កម្លាំង​ជាតិ​នេះ គឺធ្វើ​ឡើង​ក្នុងពេលដែល​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដែលមាន​ភាគី​តំណាង​រដ្ឋាភិបាល តំណាង​និយោជក និង​តំណាង​កម្មករនិយោជិត កំពុង​ចាប់ផ្តើម​ជួប​ចចារ​គ្នា​ជា​បន្តបន្ទាប់​រឿង​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២៧។

គ្រួសារ​ចាត់ទុក​ការ​ចាប់ខ្លួន​មន្ត្រី​គណបក្ស​កម្លាំង​ជាតិ​ពីរ​រូប​បន្ថែម​ទៀត​ជា​រឿង​នយោបាយ

0
គណបក្សប្រឆាំង​និង សង្គម​ស៊ីវិល លើកឡើង​ថា អាជ្ញាធរ​រដ្ឋាភិបាល ធ្វើ​ឱ្យ​បរិយាកាស​ប្រកួតប្រជែង មិន​មាន​ភាពស្មើគ្នា នៅមុន​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់ ឆ្នាំ​២០២៧។

គណបក្ស​កម្លាំង​ជាតិ មិន​គាំទ្រ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់​

0
គណបក្ស​កម្លាំង​ជាតិ យល់​ថា ច្បាប់​ពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ ដែល​មាន​ស្រាប់ កាល​ខែមីនា ឆ្នាំ​២០០១ គឺ​មាន​តម្លាភាព​ជាង​ច្បាប់​ថ្មី​តាមរយៈ​ការបែងចែក​អំណាច​រវាង​ឃុំ និង​ជំទប់ ចៅសង្កាត់ ចៅ​សង្កាត់​រង មកពី​គណបក្ស​ផ្សេងគ្នា​។

លោក រ៉ុង ឈុន ចាត់ទុក​ការ​ឆ្លើយ​តប​របស់​ក្រសួងយុត្តិធម៌​ផ្ទុយ​ទៅ​នឹង​គោលបំណង​ដែល​លោក​ស្នើ

0
អ្នកឃ្លាំមើល​យល់ថា ការ​ឆ្លើយ​តប​របស់​ក្រសួង ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់ ពី​ការ​គេចវេះ និង​ការ​ប្រកាន់​យក ទម្រង់​រដ្ឋបាល​តឹងរ៉ឹង ដើម្បី​រុញច្រាន​សំណុំរឿង នេះ​ឱ្យ​ដើរ​ដល់​ផ្លូវ​ទល់​ច្រក។

ប្រពន្ធ​លោក ថាច់ សេដ្ឋា និង សាច់ញាតិ​អ្នកទោស​មនសិការ​ទទូច​ឱ្យ​រដ្ឋាភិបាល​ដោះលែង​គ្រួសារ មុន​ការបោះឆ្នោត

0
សង្គម​ស៊ីវិល​លើកឡើង​ថា កាលៈទេសៈ​នេះ គួរតែ​ដល់ពេល​ហើយ ដែល​រដ្ឋាភិបាល​ត្រូវ​បង្ហាញ​ការប្រតិបត្តិ​ឆន្ទៈ​កែ​លម្អ​ឱ្យ​មាន​ដំណោះស្រាយ​សមស្រប ដើម្បី​ទទួល​បាន​ការ​ជឿ​ទុកចិត្ត ពី​ដៃគូ​អន្តរជាតិ។

គណបក្ស​ក្រៅ​រដ្ឋាភិបាល​បន្ត​រង​ការ​គាប​សង្កត់​សិទ្ធិ​សេរីភាព​នយោបាយ

0
អ្នកឃ្លាំមើល​ការបោះឆ្នោត​លើកឡើង​ថា កាលណា​រដ្ឋាភិបាល​ធ្វើទុក្ខបុកម្នេញ​សេរីភាព​គណបក្ស​ក្រៅ រដ្ឋាភិបាល​នោះ លទ្ធផល​បោះឆ្នោត​ខាងមុខ មិនអាច​ទទួល​យក​បាន​ទេ ហើយនឹង​ប៉ះពាល់​ដល់​ដំណើរការ ជាតិ​ទាំងមូល។

គណបក្ស​កម្លាំង​ជាតិ​បារម្ភ​ពី​ការ​រឹតត្បិត​សេរីភាព ក្រោយ​អាជ្ញាធរ​បាន​ចាប់ខ្លួន​អ្នក​គាំទ្រ​​ម្នាក់​ទៀត​នៅ​ស្វាយរៀង

0
មន្ត្រី​គណបក្សជំទាស់ និង​មន្ត្រី​សិទ្ធិមនុស្ស​យល់ថា រដ្ឋាភិបាល​គួរ​បើក​លំហ​សេរី​ភាពជា​មូលដ្ឋាន​របស់​ពលរដ្ឋ ដើម្បី​បញ្ចៀស​ការរិះគន់​ពី​អន្តរជាតិ។

សង្គមស៊ីវិល​ថា ការ​ផ្ដល់​កម្ចី​ដែល​មិន​គោរព​សិទ្ធិមនុស្ស ធ្វើ​ឲ្យ​កូន​បំណុល​ជិត ១៧ម៉ឺនគ្រួសារ លក់ទ្រព្យ​ដោះបំណុល

0
សង្គមស៊ីវិល ដែលតាមដានលក្ខខណ្ឌវិនិយោគ និង​បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា​ទទូចឲ្យ​ធនាគារ​ជាតិ និង អ្នកវិនិយោគដែលផ្ដល់ប្រាក់កម្ចី ទាំងខ្មែរ ទាំងបរទេស ធានាកុំឲ្យមានការរំលោភសិទ្ធិ​កូនបំណុល។