ស្លាក: គ្រឿងញៀន
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថាបញ្ហាគ្រឿងញៀនចោរកម្ម និងក្មេងទំនើងកំពុងកើនឡើងខ្លាំងនៅមូលដ្ឋាន
អ្នកឃ្លាំមើលរិះគន់ថា ដរាបណា រដ្ឋាភិបាល មិនចាប់មេខ្លោងជួញដូរគ្រឿងញៀន ដែល ជាប់ព័ន្ធនឹងមន្ត្រីរដ្ឋាភិបាល យកមកផ្ដន្ទាទោសទេ គ្មានថ្ងៃកាត់បន្ថយបញ្ហាគ្រឿងញៀនបាននោះទេ។
អ្នកឃ្លាំមើលបារម្ភថា យុវជនកាន់តែរងគ្រោះធ្ងន់ធ្ងរដោយសារបញ្ហាគ្រឿងញៀន
ខណៈការអនុវត្តច្បាប់ពុំមានប្រសិទ្ធភាពអ្នកឃ្លាំមើលបារម្ភថា បញ្ហាការរីករាលដាលគ្រឿងញៀននៅកម្ពុជា នឹងធ្វើឲ្យយុវជននិងកុមាររងគ្រោះកាន់តែច្រើន ខណៈការបង្ក្រាបរបស់អាជ្ញាធរពុំមានប្រសិទ្ធភាព និងមិនចំគោលដៅ។
អ្នកឃ្លាំមើលថា រដ្ឋាភិបាលបរាជ័យក្នុងការគ្រប់គ្រងអាវុធ និងទប់ស្កាត់គ្រឿងញៀន ក្រោយមានករណីបំផ្ទុះគ្រាប់បែកស្លាប់មនុស្ស៦នាក់
ពួកគាត់ក៏ទទូចឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការក្តៅ វែកមុខអ្នកពាក់ព័ន្ធទាំងអស់ ដែលជួញដូរអាវុធ និងគ្រាប់បែក និងគ្រឿងញៀនឲ្យជនបង្ក ដែលបានបំផ្ទុះបណ្តាលឲ្យមនុស្ស៦នាក់ស្លាប់នៅខេត្តពោធិ៍សាត់។
អ្នកឃ្លាំមើលថា អំពើពុករលួយ និងបក្ខពួកនិយម គឺជាឧបសគ្គកម្ចាត់គ្រឿងញៀន
ការលើកឡើងនេះ គឺបន្ទាប់សមត្ថកិច្ចបង្ហាញរបាយការណ៍ នៃបទល្មើស គ្រឿងញៀន ជាង ៦ពាន់ករណី ក្នុងរយៈពេលប្រមាណ ៦ខែ ឆ្នាំ២០២៦ ហើយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានចេញមុខបំផ្លាញគ្រឿងញៀនរហូតដល់ ជាង ៥តោន។
លោក ហ៊ុន សែន លើកលែងទោសឱ្យជនជាតិបែលហ្ស៊ិក ដែលជាប់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿងគ្រឿងញៀនឆ្លងដែន
ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនរិះគន់ចំពោះការលើកលែងទោសនេះ និងទទូចឱ្យអាជ្ញាធរយកចិត្តទុកដាក់លើករណីអ្នកជាប់ឃុំជនជាតិខ្មែរមួយចំនួន ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធ
តុលាការខេត្តព្រះសីហនុចោទប្រកាន់ជនសង្ស័យ ៣នាក់ករណីដឹកជញ្ជូនគ្រឿងញៀនជាង ១តោន
អ្នកឃ្លាំមើលបញ្ហាសង្គមបារម្ភចំពោះការបន្តហូរចូលគ្រឿងញៀនក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់មកកម្ពុជា និងចាត់ទុកថា ការជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនទ្រង់ទ្រាយធំបែបនេះ ប្រសិនបើគ្មានការឃុបឃិត ឬការបើកដៃពីមន្ត្រីពុករលួយមួយចំនួនទេ បណ្ដាញឧក្រិដ្ឋជនក៏មិនអាចនាំចូលគ្រឿងញៀនចូលកម្ពុជាបានឡើយ។










