ស្លាក: ថៃ
យោធាថៃបញ្ចេញអាវុធធ្វើសមយុទ្ធទ្រង់ទ្រាយធំ ក្រោយចោទកម្ពុជារឿងចល័តទ័ព និងទិញអាវុធបន្ថែម
ការធ្វើសមយុទ្ធរបស់យោធាថៃនេះ បានធ្វើឡើងនៅចំពេលដែលស្ថានការណ៍ព្រំដែននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ កំពុងតែឡើងកម្ដៅ។
ជនភៀសខ្លួនប្រឈមការលំបាក បន្ទាប់ពីអាជ្ញាធរថៃរឹតបន្តឹងជនបរទេសខុសច្បាប់ ក្រោយជម្លោះព្រំដែន
មន្ត្រីសង្គមស៊ីវិល អំពាវនាវឲ្យអាជ្ញាធរថៃគួរមានការយោគយល់ និងអត់ឱនឲ្យជនភៀសខ្លួនខ្មែរ ដែលមានការទទួលស្គាល់ពីអង្គការសហប្រជាជាតិ។
អាជ្ញាធរថៃបន្តចាប់ខ្លួនអ្នកបើកល្បែងអនឡាញដែលលួចឆ្លងដែនខុសច្បាប់
អ្នកឃ្លាំមើលអះអាងថា ករណីមានប្រតិបត្តិករល្បែងអនឡាញលបលួចឆ្លងដែនបាន ដោយសារមន្ត្រីរដ្ឋាភិបាលគ្មានឆន្ទៈក្នុងការបង្ក្រាបក្រុមល្បែងអនឡាញនៅកម្ពុជាពិតប្រាកដ និងដោយសារជំងឺពុករលួយចាក់ស្រេះនៅកម្ពុជា។
សង្គមស៊ីវិលរិះគន់រដ្ឋាភិបាលថា មិនសូវអើពើពីជីវភាពពលរដ្ឋ ទើបពួកគាត់បង្ខំចិត្តទៅរកការងារធ្វើនៅប្រទេសថៃទាំងប្រថុយប្រថាន
ការលើកឡើងនេះ ក្រោយពីពលករខ្មែរជាច្រើននាក់បាននាំគ្នាសម្រុកទៅរកការងារធ្វើនៅប្រទេសថៃបន្ទាប់ពីបុណ្យុចូលឆ្នាំ ព្រោះតែ ជីវភាពខ្វះខាត និងពិបាករកការងារធ្វើនៅក្នុងស្រុក។
កម្ពុជាអំពាវនាវឱ្យថៃវិវត្តពីកិច្ចសន្ទនាការទូតទៅជាការអនុវត្តជាក់ស្ដែងដើម្បីកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរឱ្យបានឆាប់
អ្នកឃ្លាំមើលសង្គមអះអាងថា រដ្ឋាភិបាលកម្ពុជាខ្លួនឯងខ្សោយក្នុងការដឹកនាំប្រទេសធ្វើឲ្យភាគីថៃមើលងាយកម្ពុជា និងរំលាយកិច្ចព្រមព្រៀងនានាជាឯកតោភាគី។










