ស្លាក: នយោបាយ
មេធាវីស្នើតុលាការដោះលែងលោក ថាច់ សេដ្ឋា ពីព្រោះលោកបានអនុវត្តទោសគ្រប់ចំនួនតាំងពីថ្ងៃទី២០ ខែមេសា
សង្គមស៊ីវិល ចាត់ទុកការបន្តឃុំខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងរូបនេះ គឺជាការ បំពានគោលការណ៍ច្បាប់ និងរំលោភសិទ្ធិរបស់គាត់ធ្ងន់ធ្ងរ។
សហគមន៍អន្តរជាតិប្រតិកម្មយ៉ាងខ្លាំងចំពោះការបន្តផ្ដន្ទាទោសលោក កឹម សុខា
សាលាឧទ្ធរណ៍នៅថ្ងៃទី៣០មេសានេះ បានសម្រេចតម្កល់សាលក្រមសាលាដំបូងលើលោក កឹម សុខា ដដែល ដោយរក្សាទោសជាប់ពន្ធនាគារ ២៧ឆ្នាំដដែល ក្រោមបទចោទប្រកាន់ពីបទ «ក្បត់ជាតិ»។
សាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់សាលក្រមសាលាដំបូង និងហាមលោក កឹម សុខា ចេញក្រៅប្រទេស ៥ឆ្នាំ
សាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល និងហាមលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ មិនឱ្យចាកចេញទៅក្រៅប្រទេស ៥ឆ្នាំ បន្ថែមទៀត។
អ្នកឃ្លាំមើលសង្គមថា សាលក្រមលោក កឹម សុខា នឹងឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយពិតប្រាកដរបស់រដ្ឋាភិបាល
លោក សឹង សែនករុណា ថា ការដោះលែង លោក កឹម សុខា នឹងក្លាយជាស្ពានក្នុងការស្តារទំនាក់ទំនងជាមួយប្រទេសលោកសេរី និងបង្ហាញអំពីការកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ហើយក៏បង្ហាញអំពីការផ្សះផ្សាជាតិពិតប្រាកដ ដើម្បីធានានូវអធិបតេយ្យភាពរបស់កម្ពុជាផងដែរ។
លោក រ៉ុង ឈុន សម្រេចប្ដឹងទៅតុលាការកំពូលដើម្បីរកយុត្តិធម៌ពាក់ព័ន្ធបទញុះញង់ក្រោយបរាជ័យនៅសាលាឧទ្ធរណ៍
សង្គមស៊ីវិលថា រដ្ឋាភិបាលត្រកូលហ៊ុនគួរក្លាហាន បើកសិទ្ធិឲ្យគូប្រជែង ចូលរួមប្រកួតការបោះឆ្នោតដោយត្រឹមត្រូវ និងយុត្តិធម៌។
គណៈកម្មការបោះឆ្នោត និងពលរដ្ឋខ្មែរនៅអូស្ត្រាលីចាប់ផ្ដើមចុះឈ្មោះបោះឆ្នោតដើម្បីជ្រើសរើសតំណាងរាស្ត្រក្រៅប្រទេស
ពួកគាត់រំពឹងថា នឹងមានពលរដ្ឋខ្មែរ នៅប្រទេសអូស្ត្រាលី ចូលរួមចុះឈ្មោះបោះឆ្នោតដើម្បីស្វែងរកតំណាងរបស់ខ្លួន។
អ្នកឃ្លាំមើលបារម្ភកម្ពុជាបាត់ដីកាន់តែច្រើនដោយសារទំនាក់ទំនងកាន់តែរឹងមាំរវាងលោក ហ៊ុន សែន ជាមួយវៀតណាម
លោក សឹង សែនករុណា បារម្ភថា ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមដែលឈានទៅរកកម្រិតកាន់តែខ្ពស់អាចនឹងធ្វើឲ្យកម្ពុជាបាត់ទឹកដីបន្តទៀត
មេធាវីសង្ឃឹមថា តុលាការនឹងលើកលែងការចោទប្រកាន់លើលោក កឹម សុខា និងផ្សះផ្សាជាតិដូចការប្រកាសរបស់រដ្ឋាភិបាល
សង្គមស៊ីវិលយល់ ថា លោក កឹម សុខា ពិបាកនឹងទទួលបានសិទ្ធិសេរីភាពធ្វើនយោបាយវិញ ខណៈគណបក្សកាន់អំណាច មិនមានឆន្ទៈផ្សះផ្សាជាតិពិតប្រាកដ។
លោក រ៉ុង ឈុន ដាក់ពាក្យពន្យារពេលចូលសវនាការលើសំណុំរឿង “ញុះញង់”
ទោះជាយ៉ាងណា លោកសង្ឃឹមថា តុលាការនឹងផ្តល់យុត្តិធម៌ដល់លោកប្រសិនបើតុលាការគិតគួរដល់ផលប្រយោជន៍ជាតិជាធំ។
អាដហុកថា ការប្រើច្បាប់ព្រហ្មទណ្ឌដើម្បីគ្រប់គ្រងមតិរិះគន់ ប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា
អាដហុកថា ការរឹតត្បិតសេរីភាព បញ្ចេញមតិ ធ្វើឱ្យប៉ះពាល់ដល់ដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។















