ស្លាក: នយោបាយ
លោក រ៉ុង ឈុន ទទូចឲ្យតុលាការកំពូលផ្ដល់សេរីភាពនយោបាយឲ្យលោក
សង្គមស៊ីវិល អំពាវនាវឱ្យមានការអនុគ្រោះយោគយល់គ្នាខ្ពស់ ក្នុងចំណោមក្រុមមេដឹកនាំនយោបាយកំពូលៗ ហើយគួរនាំគ្នាទៅប្រកួតឈ្នះចាញ់ លើវេទិកាប្រជាធិបតេយ្យសេរីត្រឹមត្រូវ ដោយមានសិទ្ធិនយោបាយពេញលក្ខណៈទាំងអស់គ្នា។
តើលោក ហ៊ុន សែន កំពុងបោះជំហានទៅរកការតែងតាំងចៅៗក្នុងជួររដ្ឋាភិបាលមែនទេ?
https://youtu.be/tILswuoNc50ស្របពេលដែលកម្ពុជាកំពុងជួបប្រទះវិបត្តិធំៗជាច្រើន ដែលមិនទាន់អាចដោះស្រាយបាន មានជាអាទិ ឧក្រិដ្ឋកម្មឆបោកអនឡាញ និងការឈ្លានពានទន្ទ្រានទឹកដីពីសំណាក់យោធាថៃ ជាដើមនោះ ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ហាក់ដូចជាកំពុងរៀបជើងព្រួលដាក់បញ្ចូលចៅៗ របស់លោកក្នុងជួររដ្ឋាភិបាលបន្តទៀតហើយ។ថ្មីៗនេះ លោកបាននាំចៅៗរបស់លោកដែលខ្លះទើបពេញវ័យ ឬដែលទើបបញ្ចប់ការសិក្សាពីក្រៅប្រទេស ឱ្យចុះទៅមូលដ្ឋានជាមួយលោក ដើម្បីជួបជាមួយមន្ត្រីតាមស្ថាប័នមួយចំនួន។តើលោក ហ៊ុន សែន កំពុងបោះជំហានទៅរកការតែងតាំងចៅៗក្នុងជួររដ្ឋាភិបាលមែនទេ?សូមអញ្ជើញលោកអ្នកនាងទស្សនា វេទិកាអ្នកស្ដាប់ អាស៊ីសេរី អំពីប្រធានបទនេះ៖អ្នកសម្របសម្រួល៖ លោក យ៉ង...
លោក កឹម សុខា ចុះទៅគោរពវិញ្ញាណក្ខន្ធដូនតានៅស្រុកកំណើត ខណៈស្ថានទូតបរទេសស្នើ ឱ្យរដ្ឋាភិបាលស្ដារលទ្ធិប្រជាធិបតេយ្យ
ស្ថានទូតប្រទេសប្រជាធិបតេយ្យ ប្រចាំនៅកម្ពុជា ក៏បានសាទរចំពោះការលើកលែងទោសលោក កឹម សុខា និង អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា គោរពសិទ្ធិពលរដ្ឋ និងនយោបាយ ឱ្យបានទូលំទូលាយ។
ការលើកលែងទោសឲ្យលោក កឹម សុខា ដើម្បីបន្លំភ្នែកអន្តរជាតិ
https://youtu.be/tZ0a3rKzecQចលនាខ្មែរដើម្បីប្រជាធិបតេយ្យហៅកាត់ (KMD) របស់អ្នកស្រី មូរ សុខហួរ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ដែលប្រើប្រាស់ការលើកលែងទោសលោក កឹម សុខា ដើម្បីបន្លំភ្នែក និងលាងជម្រះកំហុសរបស់ខ្លួននៅចំពោះមុខអន្តរជាតិ។អង្គការចលនាខ្មែរដើម្បីប្រជាធិបតេយ្យយល់ថា នេះមិនមែនជាការផ្តល់យុត្តិធម៌ ឬការបង្រួបបង្រួមជាតិពិតប្រាកដនោះឡើយ។លោក ថា ថៃ សម្ភាសអ្នកស្រី មូរ សុខហួរ ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យអំពីរឿងនេះ៖
លោក ហ៊ុន សែន លើកលែងទោសជាប់ពន្ធនាគារឲ្យលោក កឹម សុខា ប៉ុន្ដែគ្មានសិទ្ធិធ្វើនយោបាយ
https://youtu.be/QFnYrxraBFUមេបក្សកាន់អំណាច និងជាប្រមុខរដ្ឋស្តីទីលោក ហ៊ុន សែន បានចេញព្រះរាជក្រឹត្យលើកលែងទោសជាប់ពន្ធនាគារឲ្យលោក កឹម សុខា ប៉ុន្តែទោសបន្ថែមនៅតែរក្សាដដែល។អ្នកឃ្លាំមើល យល់ថា លោក ហ៊ុន សែន គ្រាន់តែបើកផ្លូវឲ្យលោក កឹម សុខា មានសេរីភាពទៅមើលម្តាយ និងទៅបួស ប៉ុន្តែគ្មានសិទ្ធិសេរីភាពពេញលេញ ដូចជាការធ្វើនយោបាយនោះទេ។តើការដោះលែងលោក កឹម សុខា នេះ ជាដំណើរឈានទៅរកការផ្សះផ្សាជាតិ ឬយ៉ាងណា?សូមអញ្ជើញលោកអ្នកនាងទស្សនាបទសម្ភាសន៍អំពីរឿងនេះ៖អ្នកសម្របសម្រួល៖...
ពលរដ្ឋចង់ឃើញរដ្ឋាភិបាលដោះលែងលោក កឹម សុខា ឱ្យមានសេរីភាពដើម្បីមើលថែម្ដាយចាស់ជរា និងផ្សះផ្សាជាតិ
ពលរដ្ឋខ្មែរទាំងក្នុងស្រុក និងក្រៅស្រុក មានទស្សនៈដូចៗគ្នា ដោយចង់ឃើញរដ្ឋាភិបាលត្រកូល«ហ៊ុន» ដោះលែង មេបក្សប្រឆាំង គឺ លោក កឹម សុខា ដែលកំពុងកើតទុក្ខជាទម្ងន់ដោយសារតែអ្នកម្ដាយ មានជំងឺធ្ងន់ធ្ងរ
លោក កឹម សុខា បានទៅជួបម្ដាយដែលកំពុងដេកឈឺធ្ងន់ធ្ងរដោយផ្ទាល់ ក្រោយពីតុលាការបានអនុញ្ញាត
ការជួបនេះតុលាការបានអនុញ្ញាតឱ្យបានតែរយៈពេល ១ម៉ោងប៉ុណ្ណោះ ដោយមានវត្តមានមន្ត្រីប៉ូលិស និងតុលាការអមដំណើរលោក។
លោក កឹម សុខា សុំតុលាការទៅជួបមុខម្តាយផ្ទាល់នៅដង្ហើមចុងក្រោយ
អ្នកឃ្លាំមើល យល់ថា ទង្វើរបស់តុលាការ និងរដ្ឋាភិបាលក្រុងភ្នំពេញ មិនត្រឹមតែបំបិទសេរីភាពរូបកាយលោក កឹម សុខា នោះទេ ប៉ុន្តែជាការដាក់ទណ្ឌកម្មផ្លូវចិត្តដ៏ឃោរឃៅ ក្រោមលេសនៃការអនុវត្តច្បាប់។
តុលាការបដិសេធមិនដោះលែងលោក ថាច់ សេដ្ឋា ឲ្យមានសេរីភាពវិញក្រោយការស្នើសុំរបស់មេធាវី
អ្នកឃ្លាំមើលសង្គមអះអាងថា ការបន្តឃុំខ្លួនលោក ថាច់ សេដ្ឋា គឺបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា បក្សកាន់អំណាចប្រើប្រាស់ប្រព័ន្ធតុលាការ ធ្វើជាឧបករណ៍នយោបាយដើម្បីគាបសង្កត់ និងបំបាក់ស្មារតី សំឡេងប្រឆាំង។
លោក ជុន ច័ន្ទបុត្រ និងអ្នកស្រី មូរ សុខហួរ ប្រាប់ពីស្ថានភាពកម្ពុជា ទៅសមាជិកសភាសហភាពអឺរ៉ុប
លោក ជុន ច័ន្ទបុត្រ នាយកប្រតិបត្តិនៃទូរទស្សន៍អាស៊ីសេរី និងអ្នកស្រី មូរ សុខហួរ ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ KMD បានជួបពិភាក្សាជាមួយតំណាងសភាអឺរ៉ុប និងមន្ត្រីពាក់ព័ន្ធជាច្រើន ដើម្បីរាយការណ៍ពីស្ថានការណ៍នយោបាយ សិទ្ធិមនុស្ស សេរីភាពសារព័ត៌មាន បញ្ហាឧក្រិដ្ឋកម្មអនឡាញ ឬ Cyberscam និងការរីកធំឡើងនៃប្រព័ន្ធឧក្រិដ្ឋកម្មឌីជីថល ដែលកំពុងបង្កការព្រួយបារម្ភកាន់តែខ្លាំងឡើងដល់សហគមន៍អន្តរជាតិ។















