ស្លាក: សិទ្ធិមនុស្ស
អ្នកវិភាគថា រដ្ឋាភិបាលគួរតែដោះលែង កញ្ញា សេង ធារី ខណៈសហគមន៍អន្តរជាតិអំពាវនាវជាថ្មីទៀត
ការលើកឡើងនេះក្រោយពីអង្គការការពារសិទ្ធិមនុស្សអន្តរជាតិ Freedom House អំពាវនាវជាថ្មី ដល់រដ្ឋាភិបាលកម្ពុជាឱ្យដោះលែង កញ្ញា សេង ធារី ព្រោះពួកគេបារម្ភថា ការផ្ដន្ទាទោសកញ្ញា ដាក់ពន្ធនាគារ៦ឆ្នាំ គឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
អ្នកឃ្លាំមើលរិះគន់ លោក ហ៊ុន សែន ដែលមិនកែប្រែកំហុស បែរជាមកជេរប្រមាថអ្នករិះគន់នៅក្រៅប្រទេស
អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំងរិះគន់ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដែលមិនព្រមកែប្រែកំហុសរឿងគេរិះគន់ថា មិនសូវខ្វល់ខ្វាយលើវិស័យកងទ័ព ប៉ុន្តែ បែរជាងាកមក ជេរប្រមាថអ្នករិះគន់ នៅក្រៅប្រទេស ដោយពាក្យអសុរោះ ហាក់មិនសាកសមជាមេដឹកនាំកំពូលរបស់ជាតិនោះឡើយ។
សកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន ត្រូវបានតុលាការកាត់ទោសក្នុងសំណុំរឿងថ្មីមួយទៀត
មន្ត្រីសិទ្ធិមនុស្សកត់សម្គាល់ ថា សំណុំរឿងរបស់លោក ស្រ៊ុន ស្រ៊ន មិនខុសពីសំណុំរឿងអ្នកនយោបាយឡើយ តែនៅពេលអនុវត្តទោសជិតគ្រប់ចំនួនហើយ បែរជាលេចចេញបទល្មើស ថ្មីផ្សេងទៀត។
មន្ត្រីសង្គមស៊ីវិលសោកស្ដាយដែលអាជ្ញាធរហៅមន្ត្រីសហជីពទៅព្រមានរឿងដាក់ញត្តិតាមស្ថានទូត
មន្ត្រីសង្គមស៊ីវិលចាត់ទុកការគំរាមកំហែងរបស់អាជ្ញាធរនេះ ថាជារឿងខ្ជះខ្ជាយពេលឥតប្រយោជន៍ ហើយជារូបភាពនៃការរឹតត្បិតសិទ្ធិសេរីភាពមកលើអង្គការសង្គមស៊ីវិល និងសហជីព។
អាជ្ញាធរថ្នាក់ជាតិកោះហៅពលរដ្ឋរងគ្រោះដីធ្លីនៅខេត្តព្រះវិហារស្វែងរកដំណោះស្រាយ ក្រោយដាក់ញត្តិទៅលោក ហ៊ុន ម៉ាណែត
សង្គមស៊ីវិលសាទរ ប៉ុន្តែត្រូវស្វែងរកដំណោះស្រាយគិតផលប្រយោជន៍ពលរដ្ឋជាធំ។
អង្គការសង្គមស៊ីវិលជុំវិញពិភពលោកជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងសកម្មជនមាតាធម្មជាតិ៥នាក់ឱ្យមានសេរីភាពវិញ
ការទាមទារនេះ ធ្វើឡើងតាម រយៈលិខិតចំហមួយផ្ញើជូនលោក ហ៊ុន ម៉ាណែត ដោយបញ្ជាក់ថា យុវជនបរិស្ថានវ័យក្មេងទាំងនេះ ជាធនធានដ៏សំខាន់ក្នុងកិច្ចការពារបរិស្ថាន និងសហគមន៍ដែលងាយរងគ្រោះ ដែលគួរតែត្រូវបានដោះលែងជាបន្ទាន់។
អង្គការការពារសិទ្ធិមនុស្សអន្តរជាតិចាត់ទុកការដោះលែងលោក កឹម សុខា ធ្វើឡើងដើម្បីល្អមើល ច្រើនជាងការគោរពសិទ្ធិមនុស្ស
ពួកគាត់ថា ប្រសិនបើ រដ្ឋាភិបាលកម្ពុជា ពិតជាគោរពសិទ្ធិមនុស្សមែន ត្រូវទម្លាប់ការចោទប្រកាន់ទាំងអស់លើ លោក កឹម សុខា និង ដោះលែង អ្នកទោសនយោបាយ រួមនឹងសកម្មជនបរិស្ថានចំនួន ៥នាក់ឱ្យមានសេរីភាពវិញ។
សកម្មជនសង្គមលោក ធី ថន និងសកម្មជននយោបាយ ២នាក់ទៀតស្នើឲ្យតុលាការទម្លាក់បទចោទ និងដោះលែងពួកគេ
សង្គមស៊ីវិល សង្ឃឹមថា តុលាការ នឹងដោះលែងពួកគេឲ្យមានសេរីភាព ខណៈគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA ដែលជាដើមចមនាំឱ្យកើតមានបទចោទនោះ រដ្ឋាភិបាលក៏បានលុបចោលរួចហើយដែរ។
គ្រួសារសង្ឃឹមថា លោក ហ៊ុន សែន ដោះលែងអ្នកទោសមនសិការទាំងអស់ឲ្យមានសេរីភាពវិញ
ការលើកឡើងនេះ បន្ទាប់ពីលោក ហ៊ុន សែន បានលើកលែងទោសមេដឹកប្រឆាំងលោក កឹម សុខា ឲ្យមានសេរីភាពខ្លះ បន្ទាប់ពីជាប់ឃុំជិត ១០ ឆ្នាំ។
តុលាការឃុំខ្លួនសកម្មជនសង្គមកញ្ញា ខែម ស្រីមុំ ពីបទញុះញង់ និងប្រមាថ ដែលអាចជាប់ពន្ធនាគារ២ឆ្នាំ
កញ្ញា ខែម ស្រីមុំ ឈ្មោះដើម ហ៊ីម មុំ ត្រូវបានតុលាការសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ននៅមណ្ឌលអប់រំកែប្រែ ម២ ព្រៃស កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦














