ស្លាក: ហ៊ុន តូ
អ្នកឃ្លាំមើលថា សារព្រមានរបស់ធនាគារជាតិជាការគំរាមកំហែងដល់សិទ្ធិសេរីភាពបញ្ចេញមតិ
ប្រតិកម្មនេះធ្វើឡើង បន្ទាប់ពីធនាគារជាតិនៃកម្ពុជាប្រកាសថា នឹងចាត់វិធានការតាមច្បាប់លើបុគ្គលទាំងឡាយណាដែលផ្សព្វផ្សាយ ឬរិះគន់ពាក់ព័ន្ធនឹងវិបត្តិរបស់គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដែលកំពុងប្រឈមបញ្ហានៅកម្ពុជា។
សមត្ថកិច្ចចាប់ខ្លួនស្ត្រីខ្មែរអាយុ ២៣ឆ្នាំម្នាក់ពាក់ព័ន្ធករណីឆបោកតាមអនឡាញ
មន្ត្រីគណបក្សប្រឆាំងលើកឡើងថា ពលរដ្ឋខ្មែរដែលត្រូវបានបណ្ដាញឧក្រិដ្ឋជនបណ្ដុះបណ្ដាលឱ្យចេះឆបោកកំពុងក្លាយជាគោលដៅនៃការបង្ក្រាប ជាងមេខ្លោងកំពូលៗដែលនៅពីក្រោយ ឬមេខ្លោងដែលបង្កើតមជ្ឈមណ្ឌលឧស្សាហកម្មឆបោកតាមអនឡាញនៅកម្ពុជា។
អ្នកឃ្លាំមើលបន្តស្នើដល់អាជ្ញាធរចាប់ខ្លួនម្ចាស់អាគារដែលជួលឱ្យក្រុមឆបោកអនឡាញ
ការលើកឡើងនេះ កើតឡើងបន្ទាប់ពីសមត្ថកិច្ចបង្ក្រាបទីតាំងវិឡាស្កឹមស្កៃមួយកន្លែងទៀតក្នុងខេត្តព្រះសីហនុ និងឃាត់ខ្លួនមនុស្សយ៉ាងហោចណាស់ ៣៤នាក់ពាក់ព័ន្ធប្រតិបត្តិការឆបោកតាមអនឡាញ។
រដ្ឋាភិបាលបន្តមិនដោះស្រាយរឿងលុយអតិថិជន ហួយវ័ន ខណៈលោក ហ៊ុន តូ ប្រឈមទណ្ឌកម្មអាមេរិក
ជនរងគ្រោះព្រមានថា កេរ្តិ៍ឈ្មោះកម្ពុជានឹងកាន់តែរងភាពអាម៉ាស់លើឆាកអន្តរជាតិ ហើយអ្នកវិនិយោគក៏បាត់បង់ទំនុកចិត្តមិនហ៊ានដាក់ទុនរកស៊ីនៅកម្ពុជាឡើយ បើរដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូលនៅតែ អនុញ្ញាតឱ្យក្រុមហ៊ុនសាច់ញាតិ និងបក្ខពួកខ្លួនបន្តប្លន់យកលុយពលរដ្ឋតាមទំនើងចិត្តដោយគ្មានច្បាប់ការពារ។
NDI «មុខរបរបោកប្រាស់ដែលជាស្ថាបត្យកម្មគាំទ្រដោយរដ្ឋអំណាច» ជុំវិញការឆបោកអនឡាញនៅកម្ពុជា
របាយការណ៍ដែលសរសេរដោយអ្នកស្រាវជ្រាវលោក ចាខុប ស៊ីម (Jacob Sims) មិនត្រឹមតែពិនិត្យមើលទីតាំងឆបោក ឬជនបរទេសដែលធ្វើការនៅក្នុងទីតាំងទាំងនោះទេ តែក៏ពិនិត្យប្រព័ន្ធទាំងមូល ដែលរួមមានដើមទុនបរទេស ម្ចាស់ដី កាស៊ីណូ ប្រព័ន្ធហិរញ្ញវត្ថុ មន្ត្រីមានអំណាច និងអ្នកសម្របសម្រួលដែលអាចជួយការពារបណ្តាញទាំងនេះពីការស៊ើបអង្កេត។
អាជ្ញាធររារាំងនិងស្រែកសម្លុតមិនឱ្យអតិថិជនក្រុមហ៊ុន ហួយ វ័ន តវ៉ានៅមុខស្ថានទូតចិន
មន្ត្រីសិទ្ធិមនុស្សស្នើដល់កម្លាំងអាជ្ញាធរឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញ និងតាមយាយីជនរងគ្រោះ ព្រមទាំងទាមទារឱ្យស្ថាប័នពាក់ព័ន្ធចេញមុខដោះស្រាយដោយសន្តិវិធី ដើម្បីកុំឱ្យកម្ពុជាកាន់តែរងភាពអាម៉ាស់លើឆាកអន្តរជាតិបន្ថែមទៀត។
អតិថិជនហួយវ័ន ផេ មួយចំនួនធ្លាក់ខ្លួនសុំទាន និងបង្ខំចិត្តបិទអាជីវកម្ម
ទន្ទឹមគ្នា នេះ អតិថិជនខ្មែរដែលត្រូវបានក្រុមហ៊ុនលោក ហ៊ុន តូ បង្កកលុយបញ្ជាក់ថា ពួកគាត់បារម្ភអំពីសុវត្ថិភាពផ្ទាល់យ៉ាងខ្លាំង និងភ័យខ្លាចមិនហ៊ានចេញតវ៉ាការពារសិទ្ធិទៀតឡើយ ដោយសារតែអាជ្ញាធរគំរាមកំហែងចាប់ដាក់គុក។
អតិថិជន ហួយវ័នផេ ចោទរដ្ឋាភិបាលថា ឃុបឃិតជាមួយលោក ហ៊ុន តូ កេងប្រវ័ញ្ចលុយពួកគាត់
ជនរងគ្រោះភាគច្រើនជាជនជាតិចិន និងខ្មែរក៏បានបន្តចេញតវ៉ាដោយសន្តិវិធីនៅខាងមុខស្ថានទូតចិន ដោយនាំគ្នាស្រែកទាមទារឱ្យរដ្ឋាភិបាលគោរពច្បាប់ និងបញ្ឈប់ការគេចវេះដោះស្រាយលុយជនរងគ្រោះដែលលោក ហ៊ុន តូ បានបង្កក។
កម្ពុជា-អាមេរិកបង្កើនកិច្ចសហប្រតិបត្តិការបង្ក្រាបគ្រឿងញៀន និងបណ្ដាញលាងលុយតាមគ្រីបតូ
អ្នកវិភាគថា ការចែករំលែកព័ត៌មានស៊ើបការណ៍ និងការអនុវត្តច្បាប់ដោយមិនរើសអើង គឺជាកត្តាសំខាន់សម្រាប់ធានាថា ការបង្ក្រាបមិនត្រឹមតែចាប់បានអ្នកប្រព្រឹត្តកម្រិតក្រោមប៉ុណ្ណោះទេ ថែមទាំងអាចឈានដល់មេខ្លោងនៅពីក្រោយបណ្ដាញឧក្រិដ្ឋកម្ម។
អ្នកឃ្លាំមើលព្រួយបារម្ភពីការអនុវត្តច្បាប់ធូររលុង និងពុករលួយជាហេតុធ្វើឲ្យអំពើឧក្រិដ្ឋកម្មបន្តកើតមាន
ពួកគាត់ទទូចឲ្យរដ្ឋាភិបាល និងក្រសួងមហាផ្ទៃគួរពង្រឹងច្បាប់ឡើងវិញឲ្យបានតឹងរ៉ឹង ដើម្បីបោសសម្អាតក្រុមឧក្រិដ្ឋជនទាំងនោះឲ្យអស់ពីកម្ពុជាពិតប្រាកដ។














