ស្លាក: ហ៊ុនម៉ាណែត

ទាហាន​ខ្មែរ​អះអាង​ថា មាន​ករណី​ទាហាន​ខ្មែរ​នៅ​តំបន់​មុំ​បី កើត​វិបល្លាស​ផ្លូវ​ចិត្ត​បាន​បំផ្ទុះ​គ្រាប់​បែក​ដៃ បណ្ដាល​ឱ្យ​ស្លាប់​៣​នាក់

0
ប្រភព​បញ្ជាក់​ថា ករណី​កើតឡើង​ដោយសារ​ទាហាន​ខ្មែរ​មាន​វិបល្លាស ឬ​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ ដែល​បណ្ដាលមកពី​អាកាសធាតុ កង្វះ​អាហារ បញ្ហា​សុខភាព ភាព​ឯកោ និង​ខ្វះ​ការ​យកចិត្តទុកដាក់​ពី​មេបញ្ជាការ​ជាដើម។ ទោះជា​យ៉ាងណា ទាហាន​បាន​អះអាង​ថា ករណីនេះ​ត្រូវ​បាន​ថ្នាក់​លើ​លាក់បាំង ឬ​បំភ្លៃ​អង្គហេតុ ដើម្បី​គេចវេះ​ពី​ការទទួលខុសត្រូវ។

អ្នកឃ្លាំមើល​រិះគន់​រដ្ឋាភិបាល​ដែល​បណ្ដោយ​ឱ្យ​ថៃ​បើក​យន្តហោះ​​​យោធា​រំលោភ​ដី​ខ្មែរ​តាម​អំពើចិត្ត

0
ការ​លើកឡើង​នេះ ក្រោយពី​ក្រសួងការបរទេស​កម្ពុជា បាន​ចេញ​លិខិត​តវ៉ា ទៅ​កាន់ យោធា​ថៃ ដែល​បាន​បើក​ឧទ្ធម្ភាគចក្រ​ស៊ើបការណ៍ ចូលក្នុង​ដែនអាកាស​កម្ពុជា​យ៉ាង​ជ្រៅ ក្នុងភូមិ​សាស្ត្រ ស្រុក​កំរៀង ខេត្ត​បាត់ដំបង ដោយ​ខុសច្បាប់។

កម្ពុជា​បង្កក​លុយ​ជាង ៣០០​លាន​ដុល្លារ​ពាក់ព័ន្ធ​ប្រតិបត្តិការ​ឆបោក​អនឡាញ​តែ​មិន​បង្ហាញ​មេខ្លោង

0
ចំណែក អ្នក​តាមដាន​បញ្ហា​ឧក្រិដ្ឋកម្ម​វាយតម្លៃ​ថា ឧស្សាហកម្ម​ឆបោក​នៅ​កម្ពុជា​កំពុង​បន្ត​រីកសាយ​ភាព​ទូទាំង​ប្រទេស​នៅឡើយ និង​ចាត់ទុក​របាយការណ៍​របស់​មន្ត្រី​អាជ្ញាធរ​ចុងក្រោយ​គ្រាន់តែ​ជា​ការ​ភូត​កុហក​អន្តរជាតិ ដើម្បី​បិទបាំង​ភាព​បរាជ័យ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រឆាំង​នឹង​បណ្ដាញ​ឧក្រិដ្ឋកម្ម​ទាំងនេះ។

យោធា​ថៃ​ព្រមាន​កម្ពុជា​មិន​ឱ្យ​លើកយក​វិវាទ​ព្រំដែន​មក​និយាយ​ក្នុង​កិច្ចប្រជុំ​ហ្វ្រង់កូហ្វូនី

0
យោធា​ថៃ​បាន​ព្រមាន​ថា ការណ៍​ដែល​កម្ពុជា​យក​បញ្ហា​ព្រំដែន​ទៅ​និយាយ​ក្នុង​វេទិកា​អន្តរជាតិ​នោះ​គឺ​មិនអាច​ជួយ​ឱ្យ​កម្ពុជា​ទារ​ទាម​ទឹកដី​ដែល​យោធា​ថៃ​កំពុង​កាន់កាប់​តាម​ព្រំដែន​បាន​មកវិញ​នោះ​ទេ ប៉ុន្តែ​ផ្ទុយទៅវិញ​នឹង​ធ្វើ​ឱ្យ​ស្ថានភាព​ជម្លោះ​កាន់តែ​តានតឹង ខណៈ​ភាគី​ថៃ​នឹង​វាយបក​ទៅកាន់​កម្ពុជា​វិញ​ភ្លាមៗ។

យោធា​ថៃ​គ្រោង​ដំឡើង​ប្រព័ន្ធ​ឃ្លាំមើល​ស្វ័យប្រវត្តិ​នៅ​តាម​ព្រំដែន​កម្ពុជា​បន្ទាប់​ពី​ធ្វើ​របង​​ឯកតោភាគី​

0
អ្នកឃ្លាំមើល​ថា ការដំឡើង​ប្រព័ន្ធ​ឃ្លាំមើល​ព្រំដែន​ស្វ័យប្រវត្តិ​របស់​យោធា​ថៃ នៅ​តំបន់​ព្រំដែន​កម្ពុជា នឹង​ក្លាយជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​របស់​កម្ពុជា ក្នុង​ស្ថានភាព​ដែល​ភាគី​ទាំងពីរ​មាន​ជម្លោះព្រំដែន ខណៈ​យោធា​ថៃ​បាន​ដណ្ដើម​កាន់កាប់​ទីតាំង​ខ្ពស់​ជាច្រើន​កន្លែង​តាម​បណ្ដោយ​ភ្នំ​ដងរែក។

អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​កម្ពុជា​ប្រើ​ភស្តុតាង​អន្តរជាតិ​ដើម្បី​កំណត់​ថា​អ្នកណា​បើក​ការ​ប្រយុទ្ធ​មុន​ក្នុង​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ

0
ការ​អះអាង​នេះ​បន្ទាប់ពី អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា នៅ​ថ្ងៃទី​១ ខែកញ្ញា បាន​បដិសេធ​ការ​លើកឡើង​របស់ នាយក​មជ្ឈមណ្ឌល​ព័ត៌មាន​រួម​របស់​យោធា​ថៃ​លោក ប្រាប៉ាស សុនចៃឌី (Prapas Sonjaidee) ដែល​បាន​ចោទ​ថា​កម្ពុជា​ជា​អ្នក​បើក​ការ​បាញ់ប្រហារ​មុន​នៅ​ក្នុង​សង្គ្រាម​តាម​ព្រំដែន។

ចលនា​ខ្មែរ​នៅ​ជប៉ុន​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ប្តឹង​ថៃ​រឿង​ឈ្លានពាន​ទៅ​តុលាការអន្តរជាតិ

0
សង្គម​ស៊ីវិល យល់​ឃើញ​ថា រដ្ឋាភិបាល​គួរ​ទទួលយក​នូវ​ការ​ទាមទារ​របស់​ក្រុម​បាតុករ​ទាំង​នោះ​មក​ដោះស្រាយ និង​មិន​គួរ​អូស​បន្លាយ​ពេល​យូរ​នោះ​ទេ។

រដ្ឋាភិបាល​កម្ពុជា​អំពាវនាវ​ឱ្យ​ដោះស្រាយ​ជម្លោះព្រំដែន​ជាមួយ​ថៃ​តាមច្បាប់​អន្តរជាតិ

0
មន្ត្រី​បក្សប្រឆាំង យល់ថា ការ​អំពាវនាវ​ដដែលៗ​របស់​រដ្ឋាភិបាល​កម្ពុជា មិន​មាន​ប្រយោជន៍​ឡើយ ប្រសិនបើ​គ្មាន​វិធានការ​ទប់ស្កាត់​ជាក់ស្តែង​ទេ​នោះ។

ពលរដ្ឋ​ចាញ់បោក​ក្រុមហ៊ុន​អ្នកស្រី ឡេង ចាន់ណា ថា អ្នកដឹកនាំ​ប្រទេស​មិន​ជំរុញ​ជាក់លាក់​ទេ ទើប​ពុំ​មាន​ដំណោះស្រាយ

0
សង្គម​ស៊ីវិល​ថា តុលាការ គួរ​កំណត់ពេល​ឱ្យ​បាន​ជាក់លាក់ ក្នុង​ការ​បញ្ចប់​សំណុំរឿង ដើម្បី​ផ្ដល់​ដំណោះស្រាយ​យុត្តិធម៌​ជូន​ជនរងគ្រោះ។

អតិថិជន ហួយ​វ័ន​ផេ ចោទ​រដ្ឋាភិបាល​ថា ឃុបឃិត​ជាមួយ​លោក ហ៊ុន តូ កេងប្រវ័ញ្ច​លុយ​ពួកគាត់

0
ជនរងគ្រោះ​ភាគច្រើន​ជា​ជន​ជាតិចិន និង​ខ្មែរ​ក៏បាន​បន្ត​ចេញ​តវ៉ា​ដោយ​សន្តិវិធី​នៅ​ខាងមុខ​ស្ថានទូត​ចិន ដោយ​នាំគ្នា​ស្រែក​ទាមទារ​ឱ្យ​រដ្ឋាភិបាល​គោរព​ច្បាប់ និង​បញ្ឈប់​ការ​គេចវេះ​ដោះស្រាយ​លុយ​ជនរងគ្រោះ​ដែល​លោក ហ៊ុន តូ បាន​បង្កក។

តំណាងខ្មែរ​ក្រោម​ស្នើ​ឱ្យ​បារាំង​ពិនិត្យ​ឡើងវិញ​ពីច្បាប់​ដែល​បារាំង​ផ្ទេរ​ទឹកដី​កម្ពុជា​ក្រោម​ទៅ​ឱ្យ​វៀតណាម​គ្រប់គ្រង​បន្ត

0
អ្នកច្បាប់លើកឡើងថា នៅមុនពេលអនុម័តច្បាប់ឆ្នាំ ១៩៤៩ នោះបារាំង​មិនបាន​សួរយោបល់របស់ប្រជាពលរដ្ឋខ្មែរក្រោម ដែលជាម្ចាស់ទឹកដី និងនៅមិន​មាន​ច្បាស់​លាស់ជាច្រើនខាងផ្លូវច្បាប់។