ស្លាក: ហ៊ុនម៉ាណែត

រដ្ឋាភិបាល​ត្រកូល «​ហ៊ុន​» មិន​ខ្វល់​រឿង​ក្រុមហ៊ុន ហួយវ័ន ផេ របស់​លោក ហ៊ុន តូ ប្លន់​លុយ​ពលរដ្ឋ

0
ជនរងគ្រោះ និង​អ្នកឃ្លាំមើល​លើកឡើង​ថា ភាព​ស្ងៀមស្ងាត់​នេះ​កំពុង​បង្កើត​ជា​វប្បធម៌​និទ្ទណ្ឌភាព និង​ជា​គំរូ​អាក្រក់​ឱ្យ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ផ្សេងទៀត​អាច​បន្ត​លួច​លុយ​របស់​អតិថិជន​បន្ថែម​ទៀត។

ជម្លោះព្រំដែន​គោក​រវាង​កម្ពុជា​-​ថៃ កាន់តែ​តានតឹង​ក្រោយ​ភាគី​ទាំងពីរ​ចោទ​គ្នា​រឿង​ផ្ទុះអាវុធ​នៅ​តំបន់​ព្រំដែន

0
ប៉ុន្តែ​យោធា​ថៃ​បាន​លើកយក​ការចោទប្រកាន់​នេះ មក​ដាក់បន្ទុក និង​ព្រមាន​បង្ក​សង្គ្រាម​លើ​កម្ពុជា​ជា​លើក​ទី​បី។

លោក ហ៊ុន ម៉ាណែត ប្រកាស​ធ្វើ​កំណែ​ទម្រង់​វិស័យ​យោធា ខណៈ​វិស័យ​នេះ​រង​ការ​រិះគន់​ថា បាន​ចាក់ស្រេះ ដោយ​អំពើពុករលួយ

0
ការប្រកាស​របស់ លោក ហ៊ុន ម៉ាណែត នេះ ក្រោយពី​មានការ​រិះគន់​ថា វិស័យ​ការពារ​ជាតិ កំពុងតែ​ចាក​សម្រេះ​ដោយ​អំពើពុករលួយ បក្ខពួក​និយម និង​គ្មាន​សព្វាវុធ​ទើបៗ ដើម្បី​ច្បាំង​ការពារ​ទឹកដី​ជាមួយ​សត្រូវ។

រដ្ឋាភិបាល​ត្រកូល ហ៊ុន នៅតែ​រង​ការ​រិះគន់​ថា គ្មាន​ឆន្ទៈ​នយោបាយ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ

0
ពួកគាត់​ព្រមាន​ថា បើ​រដ្ឋាភិបាល​ត្រកូល ហ៊ុន នៅតែ​បន្ត​ឱបក្រសោប​ការពារ​មន្ត្រី​ឧកញ៉ា​គ្រាក់ៗ​ដែល​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​នោះ​សេដ្ឋកិច្ចជាតិ​នឹង​កាន់តែ​ខ្ទេចខ្ទាំ ហើយ​កេរ្តិ៍ឈ្មោះ​កម្ពុជា​នឹង​កាន់តែ​អាប់ឱន​លើ​ឆាក​អន្តរជាតិ​បន្ថែម​ទៀត។

«ការ​យក​ព្រឹត្តិការណ៍​សង្គ្រាម​កម្ពុជា​-​ថៃឆ្លាក់​នៅ​វិមាន​ឈ្នះ​-​ឈ្នះ ជា​រូបភាព​បង្ហាញ​ខ្មែរ​ចាញ់​សង្គ្រាម​និង​បាត់​ដី»

0
ការ​អះអាង​នេះ​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​កម្ពុជា សម្រេច​ឱ្យ​ឆ្លាក់​រូបភាព​អំពី​ព្រឹត្តិការណ៍​សង្គ្រាម​កម្ពុជា​-​ថៃ នៅ​លើ​ជញ្ជាំង​វិមាន​ឈ្នះ​-​ឈ្នះ ដើម្បី​ទុកជា​កេរដំណែល​ប្រវត្តិសាស្ត្រ សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​បានដឹង​និង​ចងចាំ។

អ្នកឃ្លាំមើល​សង្គម​ថា ថៃ​អុកឡុក​តាម​ព្រំដែន​គឺ​ដើម្បី​បង្ខំ​ឲ្យ​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន​ចុះ​កិច្ចព្រមព្រៀង​ថ្មី​ជាមួយ​ថៃ

0
ការ​អះអាង​នេះ គឺ​បន្ទាប់ពី​ក្រសួងការពារជាតិ​កម្ពុជា ច្រានចោល​ការចោទប្រកាន់​របស់​ថៃ​ជុំវិញ​ការ​បាញ់ ១១​គ្រាប់​នៅ​ព្រំដែន​អូរ​ស្មាច់ ក្នុង​ខេត្ត​ឧត្តរមានជ័យ ថា ជា​ព័ត៌មាន​មិន​ពិត និង​ជា​ការ​មួលបង្កាច់​យ៉ាងធ្ងន់ធ្ងរ។

កម្ពុជា និង​ថៃ​ខ្វែងគំនិត​គ្នា​រឿង​យន្តការ​ដោះស្រាយ​វិវាទ​ដែនសមុទ្រ​ក្រោយ​ថៃ​លុបចោលMOU ២០០១

0
ចំណែក​ប្រមុខ​រដ្ឋ​ស្ដីទី លោក ហ៊ុន សែន បាន​លើកឡើង​ថា នឹង​មិន​មានការ​ចរចា​ទ្វេភាគី​ទៀត​នោះ​ឡើយ។

ថៃ​បន្ត​សាងសង់​ជញ្ជាំង​ព្រំដែន​ជាប់​ខេត្ត​បាត់ដំបង បើ​ទោះ​ជា​កម្ពុជា​តវ៉ា​ថា ជា​ទង្វើ​ខុសច្បាប់

0
អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុ​ជា​ត្រូវ​ប្ដឹង​ថៃ​ទៅកាន់​តុលាការអន្តរជាតិ បើ​ពុំ​ដូច្នោះ​ទេ ភាគី​ថៃ​នឹង មិន​ស្ដាប់​កម្ពុជា​ឡើយ។

អ្នកឃ្លាំមើល​ថា ច្បាប់ «​កាតព្វកិច្ច​យោធា​» អាច​នឹង​បង្ក​ភាពស្មុគស្មាញ​នៅ​ពេល​អនុវត្ត បើ​គ្មាន​ប្រព័ន្ធ​គ្រប់គ្រង​ត្រឹម​ត្រូវ

0
ការ​អះអាង​នេះ គឺ​បន្ទាប់ពី​សមាជិក​រដ្ឋសភា​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២៦​នេះ បាន​បោះឆ្នោត​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី «​កាតព្វកិច្ច​យោធា​» ថ្មី​ជា​ឯកច្ឆន្ទ ដោយ​សំឡេង​គាំទ្រ​១១៤ លើ​១១៤​សំឡេង។

កម្ពុជា និង​ថៃ​បង្ហាញ​លទ្ធផល​ខុសគ្នា អំពី​កិច្ចប្រជុំ​រឿង​ជម្លោះ​ដែន​សមុទ្រ ដែល​ហ្វីលីពីន​ធ្វើជា​ម្ចាស់ផ្ទះ

0
ចំពោះ​ភាគី​ថៃ បាន​ព្រមាន​កម្ពុជា​កុំឱ្យ​បង្ក​សង្គ្រាម​ពាក្យសម្ដី និង​ប្រឆាំង​ថៃ​នៅ​លើ​ឆាក​អន្តរជាតិ។ ក្នុង​នោះ​ភាគី​ថៃ​បាន​លើកឡើង​ពី​គម្រោង​បង្កើត​ក្របខ័ណ្ឌ​ចរចា​ទ្វេភាគី​ជាមួយ​កម្ពុជា ដើម្បី​ដោះស្រាយ​ជម្លោះ​ដែន​គោក និង​ដែនទឹក។

ថៃ​បដិសេធ​ការ​ថ្លែង​របស់​មេដឹកនាំ​កម្ពុជា​ដែល​ថា អាមេរិក​បាន​ប្រាប់​ថៃ​ឱ្យ​ឈប់​ឈ្លានពាន​កម្ពុជា

0
ក្រសួង​ការ​បរទេស​ថៃ បាន​ចាត់ទុក​ការ​អះអាង​របស់​មេដឹកនាំ​កម្ពុជា​នេះ គឺ​ជា​ការ​បង្កើត​ព័ត៌មាន​ក្លែង​ក្លាយ ដើម្បី​កេង​ចំណេញ​នយោបាយ។