ស្លាក: ហ៊ុនសែន

អ្នកឃ្លាំមើល​ថា អ្នក​​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ជា​អ្នក​​ឈឺឆ្អាល​បញ្ហា​សង្គម មិនមែន​​អ្នក​ប៉ុនប៉ង​ផ្ដួលរំលំ​ត្រកូល «ហ៊ុន» ទេ

0
ការ​លើកឡើង​នេះ ក្រោយពី​អាជ្ញាធរ​ក្រុងភ្នំពេញ​បន្ត​ចាប់ខ្លួន​អ្នកនយោបាយ​បក្ស​ប្រឆាំង និង​ពលរដ្ឋ ដាក់​ពន្ធនាគារ តាម​ទំនើងចិត្ត​ផ្ទុយ​ទៅ​នឹង​ច្បាប់ និង​សិទ្ធិមនុស្ស​ជា​សកល។

អ្នកឃ្លាំមើល​សង្គម​ថា ពាក្យ «​រួបរួម​» ដើម្បី​ការពារ​ជាតិ​របស់​លោក ហ៊ុន សែន គឺ​និយាយ​ឱ្យ​តែ​ល្អ​ស្តាប់

0
ការ​លើកឡើង​នេះ បន្ទាប់ពី​លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​សារលិខិត នៅ​ថ្ងៃទី​២៨ ខែមិថុនា ដែល​ជា​ខួប​៧៥​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​អំពាវនាវ​ឲ្យ​មានការ​រួបរួម​គ្នា ទើប​អាច​ការពារ​បូរណភាព​ទឹកដី និង​អត្តសញ្ញាណ​ជាតិខ្មែរ​បាន។

អ្នកជំនាញ​បារម្ភ​ថា កម្ពុជា​ពឹងផ្អែក​លើ​ចិន​កាន់​តែ​ខ្លាំង​ក្រោយ​ជំនួប​រវាង​លោក ហ៊ុន សែន និង​លោក ស៊ី ជីនពីង

0
អ្នកឃ្លាំមើល​ព្រមាន​ថា ការ​លម្អៀង​ទៅ​រក​ចិន​កុម្មុយនិស្ត​កាន់តែ​ខ្លាំង នឹង​រឹតត្បិត​ឱកាស​របស់​កម្ពុជា​ក្នុង​ការ​ស្ដារ និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​សហ​រដ្ឋ​អាមេរិក និង​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ផ្សេងទៀត។

លោក ហ៊ុន សែន និយាយ​ថា ចិន​ជា​មិត្ត​ទុកចិត្ត​បំផុត

0
អ្នកឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង យល់​ថា ការ​បង្ហាញ​ជំហរ​ពឹងផ្អែក​កាន់តែ​ខ្លាំង​លើ​ចិន​របស់​លោក ហ៊ុន សែន កំពុង​ធ្វើ​ឱ្យ​កម្ពុជា​ប្រឈម​ហានិភ័យ​ផ្នែក​សេដ្ឋកិច្ច និង​ធ្លាក់​ក្រោម​ឥទ្ធិពល​ចិន​កាន់តែ​ខ្លាំង​ដែល​អាច​ទាញ​ឱ្យ​កម្ពុជា​ធ្លាក់​ចូល​អន្ទាក់​កាន់តែ​ជ្រៅ​ក្នុង​ការ​ប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ។

រដ្ឋាភិបាល​កម្ពុជា​រង​ការ​ចោទ​ថា ប្រើ​វិធីសាស្ត្រ​បង្ខំ​ឱ្យ​អ្នក​ជាប់ឃុំ​សារភាព​ដើម្បី​បំបិទមាត់​ការរិះគន់

0
ប៉ុន្តែ​អ្នកនាំពាក្យ​រដ្ឋាភិបាល​អះអាង​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​សណ្តោស​ប្រោសប្រណី​ចំពោះ​ជន​ទាំងឡាយ​ណា ដែល​ធ្លាប់​បាន​ប្រព្រឹត្ត​ខុស​ហើយ​ដឹងខ្លួន និង​ចេះ​កែខ្លួន។

រដ្ឋាភិបាល​គ្រួសារ «​ហ៊ុន​» ជាប់​ឈ្មោះ​សេពគប់​ឧក្រិដ្ឋជន​ដើម្បី​លាង​​ឈ្មោះ​អាស្រូវ​របស់​ចិន​ឆបោក

0
កូនចៅ​ជំនិត​ឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) គឺ​លោក លីវ រ៉េន (Lui Ren) ក៏​ធ្លាប់​ទទួល​បាន​ការ​កាង​ការ​ការ និង​ផ្ដល់​កិត្តិយស​យ៉ាង​ខ្លាំង​ក្លា​ពី​មន្ត្រី​អ្នក​មាន​អំណាច និង​សមាជិក​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន មុននឹង​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​បញ្ចូល​ទៅ​ប្រទេស​ចិន​វិញ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ និង​បង្ខាំង​មនុស្ស​ធ្វើ​ទារុណកម្ម។
us-treasury-sanctions-9-individuals-and-26-companies-linked-to-prince-group

អាមេរិកដាក់ទណ្ឌកម្មបុគ្គលសំខាន់ ៩ នាក់ទៀតនៃ Prince Group រឿងឆបោកអនឡាញ

0
ក្រសួងរតនាគារសហរដ្ឋអាមេរិក បានសម្រេចដាក់ចេញចំណាត់ការថ្មីបន្ថែមទៀតប្រឆាំងនឹងអង្គការឧក្រិដ្ឋកម្មឆ្លងដែន ព្រីនស៍ គ្រុប (Prince Group TCO) របស់មេក្លោងឧក្រិដ្ឋកម្ម ចេន ហ្ស៊ី (Chen Zi) ដែលធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ហ៊ុន សែន។

ក្រុមហ៊ុនMeta ដក​សារ​គំរាមកំហែង​របស់​លោក ហ៊ុន សែន ចេញពី​ហ្វេសប៊ុក ក្រោយ​មាន​បណ្តឹង​ពី​ខ្មែរ​ក្រៅប្រទេស

0
នេះ​បើ​តាម​ការ​អះអាង​របស់​ប្រធាន​អង្គការ​ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ​(KMD) អ្នកស្រី មូរ សុខហួរ ដែល​ទើប​ទទួល​បាន​សារ​ឆ្លើយតប​តាមរយៈ​អ៊ីម៉ែល (Email)​ពី​តំណាង​របស់​ក្រុមហ៊ុន​Meta។

លោក ហ៊ុន សែន បបួល​ថៃ​វាស់វែង​បង្គោល​ព្រំដែន ក្រោយពី​រដ្ឋាភិបាល​ថៃ​អះអាង​ថា មិនបាន​ឈ្លានពាន​ទឹកដី​កម្ពុជា

0
អ្នកឃ្លាំមើល​រិះគន់​លោក ហ៊ុន សែន ថា​មិន​សមជា​មេដឹកនាំ​នោះ​ទេ ដែល​បណ្ដោយ​ឱ្យ​សត្រូវ​ឈ្លានពាន​យក​ទឹកដី រួច​រង់ចាំ​សត្រូវ​ចូល​តុ​ចរចា ដោយ​គ្មាន​ការ​ប្ដឹង​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ។

អ្នកឃ្លាំមើល​រិះគន់ លោក ហ៊ុន សែន ដែល​មិន​កែប្រែ​កំហុស បែរ​ជា​មក​ជេរប្រមាថ​អ្នក​រិះគន់​នៅ​ក្រៅ​ប្រទេស

0
អ្នកឃ្លាំមើល និង​មន្ត្រី​បក្សប្រឆាំង​រិះគន់ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ដែល​មិន​ព្រម​កែប្រែ​កំហុស​រឿង​គេ​រិះគន់​ថា មិនសូវ​ខ្វល់ខ្វាយ​លើ​វិស័យ​កងទ័ព ប៉ុន្តែ បែរជា​ងាក​មក ជេរប្រមាថ​អ្នក​រិះគន់ នៅ​ក្រៅ​ប្រទេស ដោយ​ពាក្យ​អសុរោះ ហាក់​មិន​សាក​សមជា​មេដឹកនាំ​កំពូល​របស់​ជាតិ​នោះ​ឡើយ។

អាជ្ញាធរ​បន្ត​បង្ក្រាប​ទីតាំង​ឆបោក​តាម​អនឡាញ​ដោយ​ឃាត់ខ្លួន​មនុស្ស​ជាង​១០០​នាក់

0
អ្នកឃ្លាំមើល​យល់ឃើញ​ថា ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​មិនអាច​លុបបំបាត់​នោះ​ទេ ប្រសិនបើ​អាជ្ញាធរ​បង្ក្រាប​មិន​ចំ​គោលដៅ។