ខណៈ​យោធា​ថៃ​កំពុង​ពន្លឿន​ការ​អភិវឌ្ឍ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​តំបន់​ព្រំដែន ក្នុង​ទីតាំង​ដែល​ដណ្ដើម​បាន​ពី​កម្ពុជា​នោះ ព័ត៌មាន និង​ការ​ជជែក​គ្នា​ស្ដី​អំពី​បញ្ហា​នេះ ហាក់​កាន់តែ​ស្ងប់ស្ងាត់ នៅ​លើ​បណ្ដាញ​សង្គម​របស់​កម្ពុជា។
ជនភៀសសឹក​មួយចំនួន​នៅ​ខេត្ត​បន្ទាយមានជ័យ ត្អូញត្អែរ​ពី​ទុក្ខ​លំបាក ក្នុង​ការ​រស់នៅ​ក្រោម​តង់​កៅស៊ូ និង​ករណី​ដែល​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ហាក់​គ្មាន​វិធានការ​ច្បាស់លាស់​ក្នុង​ការ​ដោះស្រាយ បញ្ហា​ដីធ្លី និង​ផ្ទះសម្បែង​ឱ្យ​ពលរដ្ឋ ដោយសារ យោធា​ថៃ​បាន​រំលោក​យក​អស់ ក្រោយ​សង្គ្រាម​ឈ្លានពាន​២១​ថ្ងៃ។
អ្នកវិភាគ​បញ្ហា​ភូមិសាស្ត្រ​នយោបាយ និង​សង្គម រិះគន់ រដ្ឋមន្ត្រី​ការបទេស លោក ប្រាក់ សុខុន ថា ខ្វះ​គោលជំហរ​ច្បាស់លាស់​និង​ភាព​ម៉ឺងមាត់ ក្នុង​ការ​ជំរុញ​ឱ្យ​អាស៊ាន ជួយ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ថៃ បង្ក​សង្គ្រាម​ឈ្លានពាន​កម្ពុជា និង​សម្លាប់​ជន​ស៊ីវិល​ខ្មែរ​ទើប​ធ្វើ ឱ្យ​ករណីនេះ មិនសូវ​ទទួល​បាន ការ​ចាប់អារម្មណ៍​ខ្លាំង ពី​អ្នកសារព័ត៌មាន​បរទេស និង​សមាជិក​អាស៊ាន​នៅក្នុង​កិច្ចប្រជុំ​ចង្អៀត នាទី​ក្រុង​សេប៊ូ ប្រទេស​ហ្វីលីពីន។
ក៏ប៉ុន្តែ អ្នកឃ្លាំមើល​របស់​កម្ពុជា យល់​ថា ស្ថានការណ៍​នៅ​តាម​ព្រំដែន មាន​ភាព​មិន​ប្រាកដប្រជា​នោះ​ឡើយ ដោយ​ពេល​ខ្លះ​មាន​ភាព​តានតឹង ពេល​ខ្លះ​ក៏​ធូរស្រាល អាស្រ័យ​លើ​ចរន្ត​ជាតិនិយម​របស់​ភាគី​ទាំង​២។
ពួកគាត់​ថា ហេតុផល​ដែល​យោធា​ថៃ​នឹង​យក​មូលដ្ឋាន​នោះ​គឺ​ថៃ នឹង​បន្ត​ចោទ​កម្ពុជា ថា​បាន​ជ្រៀតជ្រែក​នយោបាយ​ផ្ទៃក្នុង​ថៃ ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម ឆបោក​តាម​អនឡាញ និង​ការ​ចោទ​កងទ័ព​កម្ពុជា​ថា បាន​ជីក​លេណដ្ឋាន និង​បន្ទាយ នៅ​ជាប់​នឹង​ព្រំដែន​ថៃ ដើម្បី​បង្ក​សង្គ្រាម​ជាមួយ​ភាគី​ថៃ​ជាដើម។
មន្ត្រី​បក្ស​ប្រឆាំង​យល់​ថា ការណ៍​ដែល​ភាគី​ថៃ​អាច​ឈ្លានពាន​កម្ពុជា​ផង និង​ថែមទៀត​ប្ដឹង​កម្ពុជា​ទៀត​នោះ គឺ​ដោយសារតែ​រដ្ឋាភិបាល​ត្រកូល ហ៊ុន គិត​គួរតែ​ការ​ពង្រឹង​អំណាច​ផ្ដាច់ការ​គ្មាន​សមត្ថភាព​ការពារ​ទឹកដី និង​ប្ដឹង​ភាគី​ថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)។
បក្ស​ប្រឆាំង និង​អ្នកឃ្លាំមើល​លើកឡើង​ថា មេដឹកនាំ​កម្ពុជា គួរ​ពិចារណា​ឡើងវិញ​ពី​ទំនាក់ទំនង​រវាង​កម្ពុជា​-​វៀតណាម ដោយ​ថា ប្រទេស​កម្ពុជា​នឹង​បាត់បង់​ទឹកដី​បន្ថែម​ទៀត បើ​នៅ​បន្ត​ពឹង​វៀតណាម​ឲ្យ​ជួយ ប៉ុន្តែ​មិន​ងាក​មក​ផ្សះផ្សា បង្រួបបង្រួម​ជាតិ និង​ធ្វើ​ទំនើបកម្ម​កម្លាំងយោធា​ការពារ​ជាតិ​ដោយ​ខ្លួនឯង។
យោធា​ខ្មែរ នៅ​តំបន់​ជួរមុខ​អះអាង​ថា យោធា​ថៃ​នៅតែ​បន្ត​ឈ្លានពាន​ចូលក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា នៅក្នុង​តំបន់​មួយចំនួន​តាម​ព្រំដែន ក្នុង​ពេល​អនុវត្ត​បទ​ឈប់​បាញ់។
អ្នកឃ្លាំមើល​ថា កម្ពុជា​គួរ​ជំរុញ​អាស៊ាន​ឱ្យ​លើក​យក​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ មក​ស្វែងរក​ដំណោះស្រាយ ក្នុង​កិច្ចប្រជុំ​ចង្អៀត នៅ​ហ្វីលីពីន ជា​អាទិភាព នៅ​ចុងខែ​មករា​ខាង​មុខ។ ជាមួយគ្នា​នោះ ពួកគាត់​ថា កម្ពុជា​ក៏​ត្រូវ​តែ​បង្ហាញ​ពី​គោលជំហរ​ម៉ឺងម៉ាត់ និង​ច្បាស់លាស់ ប្រាប់​សមាជិក​អាស៊ាន​ថា កម្ពុជា​ជា​ប្រទេស​រងគ្រោះ​ពី​ការ​ឈ្លានពាន​របស់​ថៃ​ពិតប្រាកដ។
បន្ទាប់ពី​ទទួល​បាន​ផល​ចំណេញ ពី​សង្គ្រាម​ឈ្លានពាន ដោយ​ចូល​កាន់កាប់​ទឹកដី​កម្ពុជា​នៅ​តំបន់​ព្រំដែន​មក ពេលនេះ​ភាគី​ថៃ ហាក់​កំពុងតែ​រក​វិធី ហែក​ចោល​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​កម្ពុជា ឬ MOU 43។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ព្រមាន​ថា ការ​ផ្ដន្ទាទោស​យុវតី​ពី​បទ​​រិះគន់​តាម​អនឡាញ អាច​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ

0
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតី​អាយុ​១៩ឆ្នាំ​ម្នាក់ ឱ្យ​ជាប់​ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការ​បង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។