ទន្ទឹមគ្នា​នោះ ពួកគាត់​ថា ការ​ដែល​លោក ហ៊ុន ម៉ាណែត មិន​ហ៊ាន​ប្ដឹង​ថៃ​ទៅ​ស្ថាប័ន​អន្តរជាតិ ព្រោះ លោក​ខ្លាច​យោធា​ថៃ​បង្ក​សង្គ្រាម ជា​លើក​ទី​៣ ដែល​ធ្វើ​ឱ្យ​រង្គោះរង្គើ​អំណាច​របស់​មេដឹកនាំ​ត្រកូល «ហ៊ុន» ទើប​មិន​ប្ដឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ។
គ្រួសារ​របស់​យោធិន​មួយ​ចំនួន បាន​អះអាង​ថា គ្រួសារ​ពួកគាត់​បាន​បាត់​ខ្លួន​ដោយ​មិនបាន​ទទួល​ដំណឹង​ថា ស្លាប់ ឬក៏​នៅរ​ស់​នោះ​ទេ និង​ខ្លះទៀត​អះអាង​ថា បាន​ទទួល​ដំណឹង​ថា បាន​ពលី​ហើយ ក៏ប៉ុន្តែ​នៅ​មិន​ទាន់​រក​សព​ឃើញ។
ការ​លើកឡើង​នេះ ក្រោយពី​ក្រសួង​ការបរទេស មិន​បាន​ដាក់ពាក្យ​ប្ដឹង​យោធា​ថៃ​នោះ​ទេ ដោយ​គ្រាន់តែ ចេញ​លិខិត​ប្រឆាំង​នឹង​យោធា​ថៃ ដែល​បាន​បំផ្លិចបំផ្លាញ​រូប​សំណាក់ ព្រះវិស្ណុ ដាក់​ពង្រាយ​កុងតឺន័រ​រារាំង​អ្នកភូមិ​មិន​​​ឱ្យ​ត្រឡប់​ទៅ​ភូមិកំណើត​វិញ និង​ការសាងសង់ លេណដ្ឋាន​ច្រើន​នៅក្នុង​តំបន់​បឹង​ត្រកួន។
មន្ត្រី​គណបក្ស​ប្រឆាំង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ស៊ើបអង្កេត​លើ​ករណី​ស្នងការ​ខេត្តបន្ទាយមានជ័យ​ម្នាក់ ដែល​បាន​ចោទប្រកាន់​កងកម្លាំង​ថ្នាក់ក្រោម​ចំនួន ២០​នាក់ ថា រត់ចោល​សមរភូមិ ក្នុង​កំលុង​ផ្ទុះ​សង្គ្រាម​នៅ​តាម​ព្រំដែន​ជាមួយ​ថៃ។ មន្ត្រី​បក្ស​ប្រឆាំង​ថា ករណីនេះ បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​អំពើពុករលួយ និង​ភាព​កម្សោយ នៅក្នុង​វិស័យ​ការពារ​ជាតិ​របស់​កម្ពុជា។
អង្គការ​លីកាដូលើកឡើង​ថា ផ្ទះសម្បែង​របស់​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ខ្នង ស្ថិតនៅ​ភូមិ​ជោគជ័យ និង​តំបន់​បឹង​ត្រកួន ក្នុង​ខេត្តបន្ទាយមានជ័យ ត្រូវ​កងទ័ព​ថៃ​ឈូស​កម្ទេច​ចោល ក្រោយ​ពេល​មាន​បទ​ឈប់​បាញ់ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​គ្រួសារ ត្រូវ​បាត់បង់​ទីជម្រក​។
ប្រជាពលរដ្ឋ​ខ្មែរ​រាប់ពាន់​គ្រួសារ ដែល​កំពុង​រងគ្រោះ ដោយសារតែ​សង្គ្រាម​ឈ្លានពាន​របស់​យោធា​ថៃ នៅ​តាម​ព្រំដែន កំពុង​ជួប​ទុក្ខ​លំបាក​បន្ត​កើនឡើង​ទ្វេដង ជាពិសេស ការរស់នៅ​ពុំ​សូវ​មាន ផាសុកភាព ដោយសារតែ​កង្វះ​អាហារ​ហូបចុក ទឹក​ស្អាត អនាម័យ និង​ទីជម្រក​សមរម្យ​បណ្ដាល​ឱ្យ​កើត​ជំងឺឆ្លង​ជា​បន្តបន្ទាប់ ខណៈ​ដំណោះស្រាយ ពី​រដ្ឋាភិបាល ក៏​បន្ត​ស្ងាត់​សូន្យឈឹង។
ក្រសួង​ការបរទេស​ថៃ​បាន​តវ៉ា​ជា​បន្ទាន់​ទៅ​កាន់​ប្រទេស​កម្ពុជា បន្ទាប់ពី​សមាជិក​ព្រឹទ្ធសភា​កម្ពុជា​ម្នាក់ គឺ​លោក ងី ចន្ទ្រផល បាន​សរសេរ​លិខិត​ចំហ​មួយ ដោយ​ស្នើ​ឱ្យ​ព្រះ​អនុជ ឬ​ប្អូនស្រី​របស់​ព្រះមហាក្សត្រ​ថៃ គឺ​ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិនថន (Maha Chakri Sirindhorn) ឱ្យ​ជួយ​សម្របសម្រួល​ឱ្យ​កម្ពុជា និង​ថៃ​ចរចា​គ្នា​រឿង​ជម្លោះព្រំដែន​ដោយ​សន្តិវិធី។
ក្រុម​អ្នកឃ្លាំមើល​សង្គម​និង​មន្ត្រី​បក្ស​ប្រឆាំង អំពាវនាវ​ទៅដល់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន បញ្ឈប់​ការ​លាក់បាំង​ព័ត៌មាន​ទាក់ទង​ទៅ​នឹង​កងទ័ព​កម្ពុជា​ដែល​ស្លាប់ និង​បាត់​ខ្លួន ដើម្បី​បង្ហាញ​ការទទួលខុសត្រូវ​ទៅលើ​គ្រួសារ​កងទ័ព​និង​ពលរដ្ឋ​កម្ពុជា។
ការ​ជំរុញ​របស់​គណបក្ស​កម្លាំង​ជាតិ​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នៅ​មិនទាន់​ដាក់ពាក្យ​បណ្ដឹង​រឿង​ថៃ​ទៅ​តុលាការអន្តរជាតិ​នៅឡើយ​ទេ ទោះបីជា​រដ្ឋាភិបាល​រប​ប​គ្រួសារ​ហ៊ុន និយាយ​ជាច្រើន​ដង​មក​ហើយ អំពី​បំណង​ប្ដឹង។
អ្នកឃ្លាំមើល​ថា កម្ពុជា​កំពុង​ដើរ​ដល់​ផ្លូវ​ទល់​ច្រក​ផ្នែក​ទំនាក់ទំនង​ការទូត​ជាមួយ​នឹង​បណ្ដា​ប្រទេស​មហាអំណាច​ដែល​មាន​ចិន និង​សហរដ្ឋអាមេរិក ដោយសារតែ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ខ្វល់​តែ​រឿង​អំណាច បក្ខពួក​និយម និង​គ្មាន​ឆន្ទៈ ពិតប្រាកដ ក្នុង​ការ​ស្ដារ​ប្រព័ន្ធ​ប្រជាធិបតេយ្យ និង​គិត​ពី​ផលប្រយោជន៍​ជាតិ​ជាធំ ទើប​ធ្វើ​ឱ្យ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​បាន បន្ត​ជាប់​គាំង ព្រោះ​គ្មាន​មេដឹកនាំ បណ្ដា​ប្រទេស នៅ​លើ​ភព​លោក​ជួយ​អន្តរាគមន៍។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ព្រមាន​ថា ការ​ផ្ដន្ទាទោស​យុវតី​ពី​បទ​​រិះគន់​តាម​អនឡាញ អាច​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ

0
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតី​អាយុ​១៩ឆ្នាំ​ម្នាក់ ឱ្យ​ជាប់​ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការ​បង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។