ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅប្រទេស បារម្ភ​ខ្លាច​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត មិន​អាច​ទាមទារ​ទឹកដី និង​ប្រាសាទ​របស់​កម្ពុជា ដែល​ទាហាន​ថៃ​បាន​ឈ្លានពាន និង​ព័ទ្ធ​បន្លា​លួស ត្រឡប់មកវិញ​។ ការ​លើកឡើង​នេះ បន្ទាប់ពី​ទាហាន​ថៃ​បាន​រាយ​បន្លា​លួស​ព័ទ្ធ​យក​ទឹកដី និង​ប្រាសាទខ្មែរ ជាច្រើន​កន្លែង​នៅ​តាម​បណ្ដោយ​ព្រំដែន។
យោធា​ថៃ​​ដោះលែង​យោធិន​កម្ពុជា​ទាំង​១៨​នាក់​ហើយ ក្រោយ​ពួកគាត់​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ខុស​ច្បាប់ និង​ឃុំឃាំង​អស់​រយៈពេល ១៥៥​ថ្ងៃ។
អ្នកនយោបាយ​បក្ស​ប្រឆាំង និង​អ្នកឃ្លាំមើល​ថា ខ្មែរ​គ្រប់​និន្នាការ ទាំង​អ្នកនយោបាយ និង​ប្រជាពលរដ្ឋ ត្រៀមខ្លួន​ផ្សះផ្សា​គ្នា​ឲ្យ​មានការ​បង្រួបបង្រួម​សាមគ្គី​ជាតិ​ជានិច្ច ប៉ុន្តែ រដ្ឋាភិបាល​គ្រួសារ​ត្រកូល​ហ៊ុន ជា​អ្នក​បិទផ្លូវ និង​បន្ដ​ធ្វើបាប​ខ្មែរ ដូច្នេះ​រដ្ឋាភិបាល​គ្រួសារ​ត្រកូល​ហ៊ុន ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការ​បែកបាក់​ជាតិ និង​វិនាសកម្ម​របស់​ជាតិ។
ពួកគាត់​ថា ការ​ជូន​ដំណឹង​នេះ គឺជា​រឿង​ល្អ ដើម្បី​កុំឱ្យ​គ្រួសារ មានការ​ព្រួយបារម្ភ​ខ្លាំង​ពេក ខណៈ​ដែល​កងទ័ព​ជួរមុខ​មួយ​ចំនួន ដែល​​គ្រួសារ​នៅ​ពុំ​អាច ទាក់ទង​បាន​នៅ​ឡើយ​មក​ទល់​ពេល​នេះ។
លោក​បាន​បញ្ជាក់​ថា ចំពោះ​យោធា​ថៃ​ចំនួន ១៨​នាក់ ដែល​ថៃ​កំពុង​ឃុំខ្លួន​វិញ លោក​មិនដឹង​ទេ ព្រោះ​វា​ជា​ការ​សម្រេច​របស់​ស្ថាប័ន ដែល​ទទួលខុសត្រូវ​នៅក្នុង​រឿង​នេះ។
បទ​ឈប់​បាញ់​បណ្ដោះអាសន្ន ៧២​ម៉ោង ដែល​ភាគី​កម្ពុជា និង​ថៃ​បាន​ព្រមព្រៀងគ្នា បាន​បញ្ចប់​ហើយ គិត​ត្រឹម​ម៉ោង ១២​ថ្ងៃត្រង់ ថ្ងៃទី​៣០ ធ្នូ ខណៈ​យោធា​ថៃ​នៅ​មិនទាន់​ដោះលែង​យោធិន​កម្ពុជា ១៨​នាក់ ដូច​ការសន្យា​នៅឡើយ។
រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា ដឹកនាំ​ដោយ លោក សម រង្សី បាន​ពឹង​ពាក់​មេធាវី​អន្តរជាតិ ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​ប្រព្រឹត្ត​ដោយ​មេដឹកនាំ​និង​យោធា​ថៃ
ការរិះគន់​នេះ ធ្វើឡើង​បន្ទាប់ពី​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បាន​អះអាង​ថា រដ្ឋាភិបាល​របស់​លោក មិនបាន​ចុះចាញ់ ឬ​កាត់​ដី​ឱ្យ​ប្រទេស​ថៃ​នោះ​ទេ ទោះបីជា​កម្ពុជា​កំពុង​អនុវត្ត​បទ​ឈប់​បាញ់ ដោយមាន​ការ​ឃ្លាំមើល​ពី​យោធា​ថៃ ក្នុង​រយៈពេល​៧២​ម៉ោង​ក៏ដោយ។
ប្រមុខ​ការបរទេស​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ការព្រមព្រៀង​នេះ​កើតឡើង​ក្នុង​កិច្ចប្រជុំ​ត្រីភាគី​ដែល​មាន​ចិន​ជា​សាក្សី និង​ជួយ​សម្របសម្រួល​។
យោធា​ថៃ​ម្នាក់ទៀត​ជាន់​មីន​នៅ​ថ្ងៃទី​២៩ ធ្នូ ខណៈ​កម្ពុជា​-​ថៃ​បាន​ឯកភាព​អនុ​វត្តបទ​ឈប់​បាញ់​បណ្ដោះអាសន្ន​រយៈពេល ៧២ម៉ោង ដើម្បី​ឈាន​ទៅ​បញ្ចប់​ការវាយប្រហារ​ឈ្លានពាន​របស់​យោធា​ថៃ​លើ​កម្ពុជា។

មេដឹកនាំ​ថៃ​និយាយ​ពី​ការចរចា​សន្តិភាព​ជាមួយ​កម្ពុជា​ក្នុង​វេទិកា UN តែ​យោធា​​បន្ត​ឈ្លានពាន

0
អ្នកឃ្លាំមើល​ថា កា​លើកឡើង​របស់​មេដឹកនាំ​ថៃ មាន​ភាពផ្ទុយ​ស្រឡះ​ពី​ទង្វើ ព្រោះ​ភាគី​ថៃ​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ចំនួន ២​លើក និង​កំពុង​បន្តធ្វើ​សកម្មភាព​កែប្រែ​ភូមិសាស្ត្រ​ក្នុង​ទឹកដី​កម្ពុជា​នៅ​តាម​ព្រំដែន​យ៉ាងសកម្ម។