អាជ្ញាធរ​ថៃ​បាន​ចាប់ខ្លួន​ពលករ​ខ្មែរ​ជា​បន្តបន្ទាប់ ដោយ​អះអាង​ថា ពួកគេ​បាន​ឆ្លងដែន​ខុសច្បាប់​ចូល​ទឹកដី​ថៃ។ ចំណែក​ពលករ​អះអាង​ថា មូលហេតុ​ដែល​ពួកគាត់​បាន​ឆ្លងដែន​ខុសច្បាប់​ទាំង​ប្រថុយទៅ​ប្រទេស​ថៃ​បែបនេះ គឺ​ដោយសារ​នៅក្នុង​ស្រុក​គ្មាន​ការងារ​ធ្វើ និង​ត្រូវ​ថៅកែ​បោកប្រាស់ ដែល​ធ្វើ​ឱ្យ​ពួកគាត់​ជួប​បញ្ហា​ខ្វះខាត រហូត​ស្ទើរតែ​ដាច់​បាយ​ម្ដងម្កាល។
ការ​លើកឡើង​នេះ ធ្វើ​ឡើង ក្រោយ​ពី​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​សារ​ទាំង​គ្មាន​ជំហរ​ច្បាស់លាស់ ក្នុង​ការ​ប្ដឹង​ថៃ ទៅ​កាន់​តុលាការ​អន្តរជាតិ បើទោះបី​ជា ថៃ​បាន​ឈ្លានពាន​យក​ទឹកដី​ខ្មែរ​អស់​ជាច្រើន​កន្លែង និង​ដុត​បំផ្លាញ លំនៅឋាន របស់​ពលរដ្ឋ​អស់​រាប់ពាន់​ខ្នង​ក្ដី។
ទន្ទឹមគ្នា​នោះ មន្ត្រី​សង្គម​ស៊ីវិល​ថា អាជ្ញាធរ​គួរតែ​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ត្រឹមត្រូវ និង​ទាន់​ពេល​វេលា​ព្រោះថា ករណី​នេះ​វា​បាន​កើតឡើង អស់​ជា​ច្រើន​ថ្ងៃ​មក​ហើយ។
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លែង​ប្រើ​ពាក្យ​ថៃ​ឈ្លានពាន​កម្ពុជា បន្ទាប់ពី​មន្ត្រី​នាំពាក្យ​ក្រសួងការបរទេស​ថៃ​ព្រមាន​មិន​ឱ្យ​ប្រើ​ពាក្យ​នេះ​ដើម្បី​កុំឱ្យ​ខូច​កេរ្តិ៍ឈ្មោះ​ប្រទេស​ថៃ ដែល​ខុស​ពី​ការ​ថ្លែង​សារ​របស់​លោក​កាលពី​ពេលមុនៗ និង​ការ​ប្រកាស​របស់​ក្រសួងការបរទេស​កម្ពុជា ដែល​ហៅ​ការ​កាន់កាប់​ទឹកដី​ខ្មែរ​របស់​យោធា​ថៃ​ជាង ១០​កន្លែង ជា​ការ​ឈ្លានពាន។
ក្រសួងការបរទេស​ថៃ​បាន​ព្រមាន​ឱ្យ​កម្ពុជា ឈប់​ធ្វើ​ឱ្យ​ខូច​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​ថៃ ពាក់ព័ន្ធ​នឹង​ករណី​យោធា​ថៃ ចូលកាន់​កាប់​ទឹកដី​កម្ពុជា នៅ​តំបន់​ព្រំដែន។ ក៏ប៉ុន្តែ អ្នកឃ្លាំមើល​ថា ភាគី​ថៃ​កំពុង​ប្រើ​កម្លាំង​យោធា បង្ខំ​ឱ្យ​ភាគី​កម្ពុជា​គោរព​បទ​ឈប់​បាញ់​តែម្នាក់ឯង។
គណបក្ស​កម្លាំង​ជាតិ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម ឲ្យ​មាន​សេរីភាព​ឡើងវិញ​ដើម្បី​បង្ហាញ​ថា ខ្មែរ​សាមគ្គី​ជា​ធ្លុង​មួយ​។ គណបក្ស​នេះ​ក៏​ប្រកាស​ថា នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ទាក់ទង​ទៅ​នឹង​ប្រទេស​ថៃ​ឈ្លានពាន​មក​លើ​អធិបតេយ្យភាព​ប្រទេស​កម្ពុជា ដោយ​ទាមទារ​ឲ្យ​ប្រទេស​ថៃ​ផ្តល់​សំណង់​ខូចខាត​មក​កម្ពុជា​ដែរ។
ការ​បកស្រាយ​នេះ ធ្វើឡើង​បន្ទាប់ពី កងទ័ព​ថៃ​បាន​អះអាង​ពី​ការ​ចូល​កាន់កាប់​ទឹកដី​កម្ពុជា​តាម​បណ្ដោយ​ព្រំដែន ហើយ​ទាហាន​ថៃ​ជាច្រើន​នាក់​បាន​ឆ្លៀតឱកាស​លួច​ប្លន់ និង​បំផ្លាញ​ទ្រព្យសម្បត្តិ ដែល​ជា​កម្លាំង​ញើស​ឈាម​របស់​ពលរដ្ឋ​ខ្មែរ និង​ថត​វីដេអូ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ថែមទៀត។
អ្នកច្បាប់ និង​អ្នកវិភាគ​លើកឡើង​ថា ការដែល​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ប្ដឹង​ថៃ​ទៅ​កាន់​ស្នងការ​អង្គការសហប្រជាជាតិ (UN) នៅ​ពេលនេះ គឺ​គ្រាន់តែ ចង់​បង្វែរ​ការ​ចាប់អារម្មណ៍​របស់​ពលរដ្ឋ​ខ្មែរ ដែល​កំពុងតែ​ខឹងសម្បា នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ដែល​អសមត្ថភាព​ដោះស្រាយ​បញ្ហា​ព្រំដែន ក្នុង​ពេល​យោធា​ថែ បង្កើន​ការ​រំលោភបំពាន​ដីធ្លី និង​ដុត​ផ្ទះសម្បែង​អ្នកភូមិ​យ៉ាង​អនាធិបតេយ្យ។
ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ជឿ​ថា កម្លាំង​សាមគ្គី និង​ស្មារតី​ស្នេហា​ជាតិ​របស់​ពលរដ្ឋ​ខ្មែរ អាច​យកឈ្នះ​សត្រូវ​ឈ្លានពាន​ទឹកដី ខណៈ​ដែល​កម្ពុជា​កំពុង​ត្រូវ​បាន​យោធា​ថៃ រំលោភ​ដីធ្លី និង​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង របស់​ពលរដ្ឋ​យ៉ាង​ព្រៃផ្សៃ។
ក្រុម​អ្នកឃ្លាំមើល​សង្គម​អះអាង​ថា ប្រទេស​ថៃ​នៅតែ​ចិញ្ចឹមចិត្ត​បើក​ការវាយប្រហារ​ឈ្លាន​មក​លើ​ប្រទេស​កម្ពុជា​សាជាថ្មី​ទៀត ដោយ​ព្យាយាម​បង្កើត​ឱ្យ​មាន​ព្រឹត្តិការណ៍​ផ្សេងៗ​ដើម្បី​ចោទ​មក​លើ​កម្ពុជា។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ព្រមាន​ថា ការ​ផ្ដន្ទាទោស​យុវតី​ពី​បទ​​រិះគន់​តាម​អនឡាញ អាច​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ

0
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតី​អាយុ​១៩ឆ្នាំ​ម្នាក់ ឱ្យ​ជាប់​ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការ​បង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។