ធនាគារជាតិ​នៃ​កម្ពុជា​នៅ​ថ្ងៃទី​១០ ខែ​ធ្នូ ប្រកាស​ប្រាប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ឬ​ម្ចាស់​បំណុល​នានា ឱ្យ​ផ្ដល់​ការ​អនុគ្រោះ​មួយចំនួន​ដល់​អ្នក​ខ្ចីប្រាក់ ឬ​កូនបំណុល​ជា​គ្រួសារ​យោធិន និង​អ្នក​ភៀស​សឹក។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា លោកនឹងហៅទូរសព្ទទៅមេដឹកនាំកម្ពុជា-ថៃ នៅថ្ងៃពុធ ដើម្បឱ្យប្រទេសទាំងពីរបញ្ចប់សង្គ្រាមជាថ្មី។
ការ​អំពាវនាវ​នេះ​គឺ បន្ទាប់ពី​លោក មូន ពេជ្រ បាន​ដាក់​លិខិត ជូន​ប្រធានាធិបតី អាមេរិក​លោក ដូណាល់ ត្រាំ ជំរុញ​ឱ្យ​ប្រទេស​ថៃ​បញ្ឈប់​សកម្មភាព​អរិភាព ហើយ​វិល​ត្រឡប់​មក​គោរព​សេចក្តី​ប្រកាស​រួម​សន្តិភាព ដើម្បី​ការពារ​ស្ថិរភាព​ក្នុង​តំបន់ និង​ធានា​ថា សន្តិភាព​ដែល​លោក ដូណាល់ ត្រាំ បាន​ជួយ​បង្កើត​មិន​បាត់បង់។
យុវជន​និង​ប្រជាពលរដ្ឋ​ស្នើ​ឲ្យ​គណបក្សកាន់អំណាច​គណ​បក្ស​ប្រឆាំង និង​អ្នកនយោបាយ​ក្រៅប្រទេស បើក​ការចរចា​គ្នា​រក​ការផ្សះផ្សា​ជាតិ​ឲ្យ​រឹងមាំ ដើម្បី​តតាំង​នឹង​បរទេស​ឈ្លានពាន ដោះស្រាយ​បញ្ហា​ជាតិ និង​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ក្នុង​ពេល​យោធា​ថៃ​កំពុង​វាយប្រហារ​ឈ្លានពាន​កម្ពុជា។
កងទ័ព​ភូមិភាគ​២​របស់​ថៃ បាន​បើក​ការវាយប្រហារ​ដោយ​បំផ្លាញ​ដង​ស្ទូច នៅ​ប្រាសាទ​ព្រះវិហារ ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក។
ព្រះសង្ឃ និង​ពលរដ្ឋ​ទទូច​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ផ្ដល់​ស្បៀង និង​សេវា​ថែទាំ​សុខភាព ដល់​ជនភៀសសឹក ព្រោះ​ថា ពលរដ្ឋ​មួយ​ចំនួន ដែល​ចាក​ចេញ​ពី​លំនៅឋាន មក​ស្នាក់​នៅ​តាម​តង់​កៅស៊ូ នៅ​ទី​សុវត្ថិភាព ពុំបាន​ត្រៀម​ស្បៀង និង​សម្ភារៈ​គ្រប់គ្រាន់​នោះ​ទេ
យោធា​ថៃ​បាន​គំរាម​បំផ្ទុះ​ស្ពាន​ស្ទឹង​មេទឹក​របស់​កម្ពុជា ដែល​មាន​ទីតាំង​ស្ថិតនៅ ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ និង​ព្រមាន​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជម្លៀស​ចេញ។
ពលរដ្ឋ​ខ្មែរ និង​សកម្មជន​នយោបាយ​គណ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​នឹង​ប្រមូល​ផ្ដុំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ប្រទេស​ថៃ​វាយប្រហារ​ឈ្លានពាន​កម្ពុជា​ជាថ្មី និង​ទាមទារ​ឱ្យ​ប្រទេស​ថៃ​គោរព​បទ​ឈប់​បាញ់ និង​ច្បាប់​អន្តរជាតិ។
គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​សម្រេច​ប្រកាស​ដកខ្លួន​ចេញពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣៣ ឆ្នាំ​២០២៥ ដោយ​បារម្ភ​ពី​សុវត្ថិភាព​អត្តពលិក បន្ទាប់ពី​អាជ្ញាធរ​កីឡា​របស់​ថៃ​ចោទ​ប្រកាន់​ថា កម្ពុជា​បំពាន​ច្បាប់​ថៃ ករណី​ពាក់អាវ​មាន​ឡូហ្គូ​ក្រុមហ៊ុន​ល្បែង​ណាហ្គាវើលដ៍ (Nagaworld)។
រដ្ឋបាល​ប្រធានាធិបតី​អាមេរិកកាល​ពី​យប់​ថ្ងៃទី​៩ ធ្នូ បាន​ចេញមុខ​សម្ដែង​ក្តី​ព្រួយបារម្ភ​ចំពោះ​ការ​ប្រយុទ្ធ​គ្នា​ជាថ្មី​រវាង​កម្ពុជា និង​ថៃ ក្រោយ​កិច្ច​ខិតខំ​ប្រឹងប្រែង​រក​បទ​ឈប់​បាញ់ និង​សន្តិភាព​របស់​អាមេរិក​កំពុង​បរាជ័យ​ដោយសារ​ការ​វាយ​ប្រហារ​ឈ្លានពាន​របស់​យោធា​ថៃ​មក​លើ​កម្ពុជា។

អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ឱ្យ​ដោះលែង​អ្នកសារព័ត៌មាន​កម្ពុជា​ជា​បន្ទាន់

0
អង្គការ​នេះ ចាត់ទុក​ការ​ឃុំខ្លួន លោក លួត សុផល រយៈពេល​ប្រាំ​មួយ​ខែ​មក​ហើយ នេះ​ជា​ការ​សងសឹក​ទៅ​នឹង​ការ​រាយការណ៍​របស់​លោក​អំពី​បញ្ហា​ខ្វះខាត​ទឹក​ស្អាត​ដែល​បាន​ជះឥទ្ធិពល​ដល់​កងទ័ព​កម្ពុជា ក្នុងអំឡុងពេល​ជម្លោះព្រំដែន ជាមួយ​ប្រទេស​ថៃ។