សំណើ​នេះ ធ្វើឡើង​បន្ទាប់​ពី​យោធា​ថៃ បាន​វាយប្រហារ​មក​លើ​ទីតាំង​ជន​ស៊ីវិល នៅ​លើ​ទឹកដី​ខ្មែរ​ជាច្រើន​កន្លែង ដោយ​ប្រើ​លេស​ថា ទីតាំង​ទាំងនោះ​គឺជា​មូលដ្ឋាន​របស់​កងទ័ព​ខ្មែរ និង​ជាទី​តាំង​ប្រតិបត្តិការ​ឆបោក​តាម​អ៊ីនធឺណិត ដែល​ធ្វើ​ឱ្យ​អន្តរជាតិ​មួយ​ចំនួន មាន​ការ​យល់​ច្រឡំ។
ប្រទេស​ហ្វីលីពីន (The Philippines) ដែល​នៅ​សល់តែ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ​នឹង​ចូលខ្លួន​ធ្វើជា​ប្រធាន​ប្តូរ​វេន​អាស៊ាន បន្ត​ពី​ប្រទេស​ម៉ាឡេស៊ី​ប្រកាស​ថា បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ដោះស្រាយ​ជម្លោះ​រវាង​កម្ពុជា​-​ថៃ។
អ្នកវិភាគ​ថា ការ​លើកឡើង​នេះ ជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ ពុំ​មាន​ប្រសិទ្ធភាព ក្នុង​ការ បញ្ឈប់​សង្គ្រាម ឈ្លានពាន​របស់​ថៃ​មក​លើ​កម្ពុជា​នោះ​ទេ ប្រសិនបើ​ស្ថាប័ន​អន្តរជាតិ​នេះ មិន​រក​ការពិត​នៃ​អំពើ​ឈ្លានពាន​របស់​ថៃ យក​មក​វិធានការ​ជាក់លាក់​តាមផ្លូវ​ច្បាប់។
នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២២ ធ្នូ នេះ ពលរដ្ឋ​មួយក្រុម​ដែលមាន​គ្នា​ជិត ១០​នាក់​តំណាង​ពលរដ្ឋ​ប្រមាណ ១០០​នាក់​ដែល​បានធ្វើ​ញត្តិ​រួមគ្នា ទាមទារ​ឱ្យ​សហរដ្ឋអាមេរិក​ទទួល​ខុសត្រូវ និង​អន្តរាគមន៍​ជាបន្ទាន់​បញ្ឈប់​សកម្មភាព​ឈ្លានពាន​របស់​ថៃ​លើ​ប្រទេស​កម្ពុជា និង​បញ្ឈប់​ការប្រើប្រាស់​យន្តហោះ​ចម្បាំង​ F-16។
កិច្ចប្រជុំ​ពិសេស​នៃ​ក្រុម​រដ្ឋមន្ត្រីការបរទេស​អាស៊ាន នៅ​ថ្ងៃទី​២២ ខែធ្នូ​នេះ មិនបាន​ធ្វើ​ឱ្យ​កម្ពុជា​និង​ថៃ ឈាន​ដល់​ការព្រមព្រៀង​ណាមួយ ដើម្បី​អនុវត្ត​ឡើងវិញ​នូវ​បទ​ឈប់​បាញ់​ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​២៨ ខែកក្កដា និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​កូឡាឡាំពួរ កាលពី​ថ្ងៃទី​២៦ ខែតុលា​នោះ​ឡើយ​។
រដ្ឋមន្ត្រីការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ បាន​បញ្ជាក់​ពី​លក្ខខណ្ឌ​បី​យ៉ាង ឱ្យ​កម្ពុជា​បញ្ឈប់​ការ​បាញ់​ប្រហារ​ជាមុន​ឱ្យ​ជាក់លាក់ និង​ចូលរួម​សហការ​ដើម្បី​បោសសម្អាត​មីន​នៅ​តាម​ព្រំដែន។
កងទ័ព​ជើង​អាកាស​ថៃ​ព្រមាន​ថា នឹង​មិន​បង្អង់​ដៃ​វាយប្រហារ​តាម​ដែនអាកាស​លើ​កម្ពុជា​ឡើយ ដរាបណា​កម្ពុជា​មិន​ព្រម​ទទួលយក​លក្ខខណ្ឌ​៣​ចំណុច​របស់​ខ្លួន ហើយ​ថា ការ​បន្ត​ប្រតិបត្តិការ​យោធា​នេះ ដើម្បី​ស្វែងរក​សន្តិភាព​ដ៏​យូរ​អង្វែង​មួយ​។
យោធា​ថៃ​បន្ត​វាយប្រហារ​កម្ពុជា​កាន់តែ​ខ្លាំង​ឡើងៗ​ដោយ​លែង​ខ្វល់​នឹង​សំណើ​អន្តរាគមន៍​ពី​ប្រទេស​មហាអំណាច ហើយ​បន្ត​ចោទប្រកាន់​ប្រទេស​កម្ពុជា​ថា រំលោភបំពាន និង​ប្រើ​លេស​កម្ចាត់​ក្រុម​ឧក្រិដ្ឋកម្ម​អន​ឡាញ​នៅ​កម្ពុជា​។​
ការ​ចេញមុខ​ទទូច​ឱ្យ​ប្រទេស​ថៃ​បញ្ចប់​ភាព​តានតឹង​នេះ បាន​កើតឡើង​ក្រោយពី​នាយករដ្ឋមន្ត្រី​ចាំផ្ទះ​របស់​ថៃ​លោក អានុទីន ចាន់វីរៈគុល កាលពី​ថ្ងៃទី​១៣ ខែធ្នូ បាន​ទាត់ចោល​ការ​អំពាវនាវ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ ដែល​ចង់ឱ្យ​កម្ពុជា​និង​ថៃ​បញ្ចប់សង្គ្រាម​ជា​លើក​ទី​២ ហើយ​វិលត្រឡប់​ទៅ​អនុវត្ត​តាម​កិច្ចព្រមព្រៀង​សន្តិភាព​កាលពី​ខែតុលា​ឡើង​វិញ។
លោក​ចង់​ឃើញ​ក្រុម​យុវជន​ទាំងនោះ​គួរ​កៀរគរ​គ្នា​បន្ថែម​ទៀត​ធ្វើ សកម្មភាព​មនុស្សធម៌​ជួយ​ទៅដល់​ជនភៀសសឹក​ដែល​កំពុង​រងគ្រោះ ដូចជា​ណែនាំ​អំពី​ការថែទាំ​សុខភាព ការ​ការពារ​ខ្លួន​ដើម្បី​សុវត្ថិភាព​នៅពេល​ការវាយប្រហារ​មកដល់ និង​អនាម័យ​ជាដើម ជាជាង​គ្រាន់តែ​នាំគ្នា​មក​សម្ដែង​មតិ។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ព្រមាន​ថា ការ​ផ្ដន្ទាទោស​យុវតី​ពី​បទ​​រិះគន់​តាម​អនឡាញ អាច​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ

0
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតី​អាយុ​១៩ឆ្នាំ​ម្នាក់ ឱ្យ​ជាប់​ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការ​បង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។