យោធា​ថៃ​នៅ​តែ​បន្ត​វាយ​ប្រហារ​ឈ្លាន​ពាន​ទឹកដី​កម្ពុជា​យ៉ាង​កម្រោល និង​កាន់​តែ​ខ្លាំង​ក្លា ដោយ​មិន​គោរព​បទ​ឈប់​បាញ់​តាម​ការ​អន្តរាគមន៍​របស់​​មេដឹកនាំ​អាមេរិក និង​ម៉ាឡេស៊ី​នេះ​ទេ។
កម្ពុជា​យល់​ព្រម​ទទួល​យក​នូវ​បទ​ឈប់​បាញ់​​ដែល​ផ្ដួចផ្ដើម​ដោយ​ប្រធាន​ប្ដូរ​វេន​អាស៊ាន លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នៅ​ត្រឹម​យប់​​ម៉ោង​១០ ថ្ងៃ​ទី១៣ ធ្នូ នេះ ប៉ុន្តែ ភាគី​ថៃ​នៅ​តែ​អះអាង​ថា ខ្លួន​ពុំ​ទទួល​នូវ​បទ​ឈប់​បាញ់​ឡើយ។
ប្រធាន​ប្ដូរ​វេន​អាស៊ាន​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ជំរុញ​ឱ្យ​ថៃ និង​កម្ពុជា​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា នៅ​ត្រឹម​ម៉ោង ១០​យប់​នេះ ហើយ​អះអាង​ថា នឹង​បញ្ចេញ​រូបភាព​ផ្កាយ​រណប​តាម​សំណើ​កម្ពុជា។
ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន អំពាវនាវ ឱ្យ​អាជ្ញាធរ​ជួយ​ការពារ​សុវត្ថិភាព​ពលរដ្ឋ​ថៃ​ដែល​រស់នៅ​កម្ពុជា បើ​ទោះបីជា​យោធា​ថៃ​វាយប្រហារ​ឈ្លានពាន និង​ទម្លាក់​គ្រាប់បែក​មិន​រើស​គោលដៅ​លើ​ពលរដ្ឋ​ស៊ីវិល​ជាច្រើន​ក្តី។
នាយករដ្ឋមន្ត្រី​ថៃ​ថៃ​ចាំ​ផ្ទះ លោក អានុទីន ថា ករណី​ទាហាន​ថៃ​ជាន់មីន​របួស​កាល​ពី​ពេល​កន្លង​ទៅ មិនមែន​ជា​គ្រោះថ្នាក់​ចៃដន្យ ដូច​ដែល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​អះអាង​នោះ​ទេ។
លោក ត្រាំ ថា មេដឹកនាំ​កម្ពុជា​-​ថៃ​យល់ព្រម​បទ​ឈប់​បាញ់​នៅ​ព្រឹក​នេះ ប៉ុន្តែ​កងទ័ព​ថៃ​នៅ​បន្ត​ទម្លាក់​គ្រាប់​យ៉ាង​សន្ធឹក​នៅ​ពោធិ៍សាត់ និងបំផ្លាញ​ស្ពាន​របស់​កម្ពុជា។
នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ស្នើ​កងទ័ព ឬ​ស្ថាប័ន​ជំនាញ​របស់​អាមេរិក និង​​ម៉ាឡេស៊ី អាច​ប្រើ​សមត្ថភាព​ប្រមូល​ព័ត៌មាន ដូចជា​រូបភាព​ផ្កាយរណប​ដើម្បី​ផ្ទៀងផ្ទាត់​ថា តើ​ភាគី​ណា​បាញ់​មុន។
តំណាង​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ ស្នើ​ឱ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ថ្កោលទោស និង​បញ្ឈប់​ទង្វើ​គឃ្លើន​របស់​ថៃ បន្ត​ឈ្លានពាន​ទឹកដី​កម្ពុជា​ហើយ ជាមួយគ្នា​នោះ កម្ពុជា​ក៏​ត្រៀម​ប្ដឹង​ថៃ ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC​ដែរ​។
ថ្លែង​នៅ​វិមាន​រដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃទី១២ ខែ​ធ្នូ នាយករដ្ឋមន្រ្តីថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) បាន​ប្រាប់​ទៅ​កាន់​អ្នក​សារព័ត៌មាន​ថា ការ​រំលាយ​សភា នឹង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រតិបត្តិការ​យោធា ដែល​កំពុង​ប្រយុទ្ធគ្នា​នៅ​តាម​ព្រំដែន​ថៃ-កម្ពុជា នោះ​ទេ។ទោះ​ជា​យ៉ាងណា ក្រោយ​ប្រាប់​អ្នក​កាសែត​រួច លោក អានុទីន បាន​កាន់​កាហ្វេ​មួយកែវ ដើរ​ចូល​ទៅ​ក្នុង​វិមាន​រដ្ឋាភិបាល ដើម្បី​បើក​ការ​ប្រជុំ​ជាមួយ​គណៈរដ្ឋមន្រ្តី ដោយ​មិន​បាន​ប្រាប់​អំពី​មូលហេតុ​នៃ​ការ​រំលាយសភា ដែល​អ្នក​កាសែត​បាន​សួរ​នោះ​ឡើយ៕
អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា អ្នកស្រី ម៉ាលី សុជាតា ថ្លែង​នៅក្នុង​សន្និសីទកាសែត​នៅ​ព្រឹក​ថ្ងៃទី​១២ ធ្នូ ថា យោធា​ថៃ​បន្ត​វាយប្រហារ​ចូល​ដី​ខ្មែរ ស្ទើរតែ​គ្រប់​ទីតាំង​ដែល​យោធា​ថៃ​បាន​ឈ្លានពាន។

មេដឹកនាំ​ថៃ​និយាយ​ពី​ការចរចា​សន្តិភាព​ជាមួយ​កម្ពុជា​ក្នុង​វេទិកា UN តែ​យោធា​​បន្ត​ឈ្លានពាន

0
អ្នកឃ្លាំមើល​ថា កា​លើកឡើង​របស់​មេដឹកនាំ​ថៃ មាន​ភាពផ្ទុយ​ស្រឡះ​ពី​ទង្វើ ព្រោះ​ភាគី​ថៃ​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ចំនួន ២​លើក និង​កំពុង​បន្តធ្វើ​សកម្មភាព​កែប្រែ​ភូមិសាស្ត្រ​ក្នុង​ទឹកដី​កម្ពុជា​នៅ​តាម​ព្រំដែន​យ៉ាងសកម្ម។