ក្រសួង​ការពារជាតិ​កម្ពុជា​ថា យោធា​ថៃ​ពង្រីក​ការវាយប្រហារ​មក​លើ​ទឹក​ដី​កម្ពុជា​កាន់តែ​ខ្លាំងក្លា ដោយ​បាន​ទម្លាក់​គ្រាប់​ចូល​កាន់​តែ​ជ្រៅ​រហូត​ដល់​ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប។
យោធា​ថៃ​អះអាង​ថា ការ​រឹត​បន្តឹង​ការនាំចេញ​ឥន្ធនៈ​តាមផ្លូវ​គោក​នេះ គឺ​ដើម្បី​ទប់ស្កាត់​ការ​លួច​រត់ពន្ធ​បន្ត​ចូល​ទៅ​កម្ពុជា ដោយ​ប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូន​ក្នុង​ប្រទេស​ឡាវ។
កម្ពុជា​ឆ្លើយតប​ទៅ​ភាគី​ថៃ​ដែល​ចង់​បិទ​ច្រក​ផ្លូវ​សមុទ្រ​កម្ពុជា​នាំ​ទំនិញ​ចូល ដោយ​អះអាង​ថា បាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ នៅ​ចំពោះមុខ​ការវាយប្រហារ​ឈ្លានពាន​របស់​ថៃ​មក​លើ​កម្ពុជា។
ក្រសួងការពារជាតិ​កម្ពុជា​អះអាង​ថា ភាគី​ថៃ​តែង​ផ្សាយ​បំភាន់​ការពិត​ទៅ​កាន់​អន្តរជាតិ និង​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​គ្រប់​រូបភាព​ចោទប្រកាន់​ខ្មែរ ដើម្បី​បាន​លេស​ប្រើ​អាវុធ​វាយប្រហារ​ឈ្លានពាន​កម្ពុជា​កាន់តែ​ខ្លាំង។
សារព័ត៌មានថៃ Khaosod បានរាយការណ៍នៅថ្ងៃទី១៤ ខែធ្នូនេះថា យោធាថៃបានចេញបញ្ជាបន្ទាន់មួយ ឱ្យបិទឈូងសមុទ្រថៃ ដើម្បីស្ទាក់ចាប់ការដឹកជញ្ជូនប្រេង និងសម្ភារៈយោធាចូលកម្ពុជា ហើយបានប្រកាសដាក់ដែនទឹកជុំវិញកំពង់ផែកម្ពុជា ថាជាតំបន់គ្រោះថ្នាក់មានហានិភ័យខ្ពស់។
អ្នកឃ្លាំមើល​ថា សារ​នយោបាយ​លោក ហ៊ុន សែន ដែល​ធ្លាប់​អះអាង​ថា ភាគី​ចិន​ប្ដេជ្ញា​ជួយ និង​ការពារ​ដែន​អធិបតេយ្យ​កម្ពុជា គ្រាន់តែ​ជា​សារ​នយោបាយ​បង្ហាញ​ពី​ឥទ្ធិពល​ចិន​ធ្វើជា​បងធំ​កាង​អំណាច​ឱ្យ​រដ្ឋាភិបាល​ត្រកូល ហ៊ុន។
បន្ទាប់ពី​ប្រទេស​ថៃ​រំលាយ​សភា ប្រជាពលរដ្ឋ​ខ្មែរ​បារម្ភ​សង្គ្រាម​បន្ត​យូរ​ទៀត ពីព្រោះ​អំណាច​នៅ​ថៃ ធ្លាក់​ទៅលើ​កណ្ដាប់​ដាប់​ដៃ​ពួក​យោធាដែល​នៅតែ​ចិញ្ចឹមចិត្ត​ធ្វើ​សង្គ្រាម​ឈ្លានពាន​ទឹកដី​កម្ពុជា។
លោក ហ៊ុន ម៉ាណែត សរសេរ​ថា លោក​មាន​មោទនភាព ដែល​បានឃើញ​នូវ​កម្លាំង​ដ៏​រឹងមាំ​នៃ​មហា​សាមគ្គី​ជាតិខ្មែរ​ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​យើង​កំពុង​ជួបប្រទះ​នឹង​ការ​លំបាក​ដោយសារ​ការ​ឈ្លានពាន​ពី​ប្រទេសជិតខាង​។
យោធា​ថៃ​នៅ​តែ​បន្ត​វាយ​ប្រហារ​ឈ្លាន​ពាន​ទឹកដី​កម្ពុជា​យ៉ាង​កម្រោល និង​កាន់​តែ​ខ្លាំង​ក្លា ដោយ​មិន​គោរព​បទ​ឈប់​បាញ់​តាម​ការ​អន្តរាគមន៍​របស់​​មេដឹកនាំ​អាមេរិក និង​ម៉ាឡេស៊ី​នេះ​ទេ។
កម្ពុជា​យល់​ព្រម​ទទួល​យក​នូវ​បទ​ឈប់​បាញ់​​ដែល​ផ្ដួចផ្ដើម​ដោយ​ប្រធាន​ប្ដូរ​វេន​អាស៊ាន លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នៅ​ត្រឹម​យប់​​ម៉ោង​១០ ថ្ងៃ​ទី១៣ ធ្នូ នេះ ប៉ុន្តែ ភាគី​ថៃ​នៅ​តែ​អះអាង​ថា ខ្លួន​ពុំ​ទទួល​នូវ​បទ​ឈប់​បាញ់​ឡើយ។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ព្រមាន​ថា ការ​ផ្ដន្ទាទោស​យុវតី​ពី​បទ​​រិះគន់​តាម​អនឡាញ អាច​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ

0
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតី​អាយុ​១៩ឆ្នាំ​ម្នាក់ ឱ្យ​ជាប់​ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការ​បង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។