អង្គការ​លីកាដូ​ថា ការ​ឈូស​កម្ទេច​លំនៅឋាន​ពលរដ្ឋ​ខ្មែរ​នៅ​តំបន់​ព្រំដែន ពី​សំណាក់​យោធា​ថៃ គឺជា​ការ​រំលោភច្បាប់​អន្តរជាតិ

0
អង្គការ​លីកាដូលើកឡើង​ថា ផ្ទះសម្បែង​របស់​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ខ្នង ស្ថិតនៅ​ភូមិ​ជោគជ័យ និង​តំបន់​បឹង​ត្រកួន ក្នុង​ខេត្តបន្ទាយមានជ័យ ត្រូវ​កងទ័ព​ថៃ​ឈូស​កម្ទេច​ចោល ក្រោយ​ពេល​មាន​បទ​ឈប់​បាញ់ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​គ្រួសារ ត្រូវ​បាត់បង់​ទីជម្រក​។

ថៃ​តវ៉ា​នឹង​កម្ពុជា​​រឿង​សមាជិក​ព្រឹទ្ធសភា​កម្ពុជា​ម្នាក់​សរសេរ​លិខិត​ចំហ​ទៅ​កាន់​​សែស្រឡាយ​មហាក្សត្រ​ថៃ​ករណី​ជម្លោះព្រំដែន

0
ក្រសួង​ការបរទេស​ថៃ​បាន​តវ៉ា​ជា​បន្ទាន់​ទៅ​កាន់​ប្រទេស​កម្ពុជា បន្ទាប់ពី​សមាជិក​ព្រឹទ្ធសភា​កម្ពុជា​ម្នាក់ គឺ​លោក ងី ចន្ទ្រផល បាន​សរសេរ​លិខិត​ចំហ​មួយ ដោយ​ស្នើ​ឱ្យ​ព្រះ​អនុជ ឬ​ប្អូនស្រី​របស់​ព្រះមហាក្សត្រ​ថៃ គឺ​ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិនថន (Maha Chakri Sirindhorn) ឱ្យ​ជួយ​សម្របសម្រួល​ឱ្យ​កម្ពុជា និង​ថៃ​ចរចា​គ្នា​រឿង​ជម្លោះព្រំដែន​ដោយ​សន្តិវិធី។

សង្គមស៊ីវិល​រិះគន់​រដ្ឋាភិបាល​រឿង​លាក់បាំង​ការ​បាត់​ខ្លួន​កងទ័ព​ខ្មែរ បន្ទាប់​ពី​យោធា​ថៃ​បញ្ជូន​មកវិញ

0
ក្រុម​អ្នកឃ្លាំមើល​សង្គម​និង​មន្ត្រី​បក្ស​ប្រឆាំង អំពាវនាវ​ទៅដល់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន បញ្ឈប់​ការ​លាក់បាំង​ព័ត៌មាន​ទាក់ទង​ទៅ​នឹង​កងទ័ព​កម្ពុជា​ដែល​ស្លាប់ និង​បាត់​ខ្លួន ដើម្បី​បង្ហាញ​ការទទួលខុសត្រូវ​ទៅលើ​គ្រួសារ​កងទ័ព​និង​ពលរដ្ឋ​កម្ពុជា។

«រដ្ឋាភិបាល​ត្រូវ​លុបបំបាត់​អំពើពុករលួយ​និង​បក្ខពួក» ទើប​កម្ពុជា​អាច​លើកកម្ពស់​យុត្តិធម៌​សង្គម

0
ក្រុម​អ្នកឃ្លាំមើល​សង្គម​អះអាង​ថា រដ្ឋាភិបាល​ត្រូវតែ​លុបបំបាត់​អំពើពុករលួយ និង​បក្ខពួក​និយម​ឱ្យ​អស់ពី​ប្រព័ន្ធ​អភិបាលកិច្ច​រដ្ឋ ទើប​កម្ពុជា​អាច​លើក​កម្ពស់​យុត្តិធម៌​សង្គម​បាន បន្ទាប់​ពី​​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា សម្រេច​ដក​តំណែង និង​បន្ថយ​ឋានន្តរស័ក្តិ នគរបាល​បាល​ខេត្តស្ទឹងត្រែង ចំនួន ៦​រូប ដោយសារ​ពួកគេ​ប្រព្រឹត្ត​ល្មើស​វិន័យ​នគរបាល។

គណបក្ស​កម្លាំង​ជាតិ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ប្ដឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ និង​ដោះលែង​អ្នក​ទោស​មនសិការ

0
ការ​ជំរុញ​របស់​គណបក្ស​កម្លាំង​ជាតិ​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នៅ​មិនទាន់​ដាក់ពាក្យ​បណ្ដឹង​រឿង​ថៃ​ទៅ​តុលាការអន្តរជាតិ​នៅឡើយ​ទេ ទោះបីជា​រដ្ឋាភិបាល​រប​ប​គ្រួសារ​ហ៊ុន និយាយ​ជាច្រើន​ដង​មក​ហើយ អំពី​បំណង​ប្ដឹង។

អ្នកឃ្លាំមើល​ថា កម្ពុជា​កំពុង​ដើរ​ដល់​ផ្លូវ​ទាល់​ច្រក​ផ្នែក​ការទូត

0
អ្នកឃ្លាំមើល​ថា កម្ពុជា​កំពុង​ដើរ​ដល់​ផ្លូវ​ទល់​ច្រក​ផ្នែក​ទំនាក់ទំនង​ការទូត​ជាមួយ​នឹង​បណ្ដា​ប្រទេស​មហាអំណាច​ដែល​មាន​ចិន និង​សហរដ្ឋអាមេរិក ដោយសារតែ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ខ្វល់​តែ​រឿង​អំណាច បក្ខពួក​និយម និង​គ្មាន​ឆន្ទៈ ពិតប្រាកដ ក្នុង​ការ​ស្ដារ​ប្រព័ន្ធ​ប្រជាធិបតេយ្យ និង​គិត​ពី​ផលប្រយោជន៍​ជាតិ​ជាធំ ទើប​ធ្វើ​ឱ្យ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​បាន បន្ត​ជាប់​គាំង ព្រោះ​គ្មាន​មេដឹកនាំ បណ្ដា​ប្រទេស នៅ​លើ​ភព​លោក​ជួយ​អន្តរាគមន៍។

ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​របស់​រដ្ឋាភិបាល​រង​ការ​រិះគន់​ថា គ្រាន់តែ​បញ្ចៀស​សម្ពាធ​អន្តរជាតិ

0
ទន្ទឹម​គ្នា​នេះ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ក៏បាន​រិះគន់​ពី​ចំណាត់ការ​បង្ក្រាប​គ្មាន​ប្រសិទ្ធភាព​លើ​ឧក្រិដ្ឋកម្ម​នេះ និង​បាន​លើកឡើង​ពី​ក្ដី​កង្វល់​ពាក់ព័ន្ធ​ជន​ជាតិ​ចិន​ជាច្រើន​ករណី បាន​បាត់​ខ្លួន​ដោយសារតែ​រង​ការ​បង្ខាំង​ធ្វើ​ទារុណកម្ម​ក្នុង​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ។

អ្នកឃ្លាំមើល​ថា គ្រួសារ​ត្រកូល​ហ៊ុន​ជា​អ្នក​ធ្វើ​ឱ្យ​ខ្មែរ​បែក​បាក់ និង​ចុះ​ខ្សោយ

0
ការ​អះអាង​នេះ ធ្វើឡើង​ក្រោយពី​ប្អូន​ប្រុស​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត គឺ​លោក ហ៊ុន ម៉ានី លើកឡើង​ថា កម្ពុជា​បាន​បាត់បង់​ឥទ្ធិពល និង​ថមថយ​អានុភាព​បន្តិច​ម្ដងៗ ដោយសារ​ការ​បែកបាក់ និង​ជម្លោះផ្ទៃក្នុង​ដែល​បើកឱកាស​ឱ្យ​មានការ​ជ្រៀតចូល​ពី​បរទេស និង​មានការ​រំលោភបំពាន​ពី​ប្រទេស​ជិត​ខាង​ជា​បន្តបន្ទាប់។

ឪពុក​លោក សន តារា ថា លោក​គ្មាន​កំហុស​ទេ និង​ស្នើ​ឲ្យ​សាលាឧទ្ធរណ៍​ទម្លាក់​ចោល​បទ​ចោទប្រកាន់

0
ឪពុក​លោក សន តារា គឺ​លោក សុខ ស៊ុនណារ៉េត ទទូច​ឲ្យ​សាលាឧទ្ធរណ៍​ភ្នំពេញ ទម្លាក់​ចោទប្រកាន់ និង​ដោះលែង​លោក​ឲ្យ​មាន​សេរីភាព​វិញ ដោយ​លោក​អះអាង​ថា លោក​ជា​មនុស្ស​ស្អាតស្អំ និង​មិនបាន​រក្សាទុក​គ្រឿងញៀន ដូច​តុលាការ ថ្នាក់​ក្រោម​ចោទប្រកាន់​នោះ​ទេ។ សង្គម​ស៊ីវិល ចាត់ទុក​ករណី​នេះ​ថា ជា​ល្បិច​ធ្វើទុក្ខបុកម្នេញ​សេរីភាព​នយោបាយ។

បក្ស​ប្រឆាំង​សាទរ​នឹង​ការ​អនុម័ត​សេចក្ដីព្រាងច្បាប់​ស្ដីពី​ច្បាប់​សមុទ្រ​លើ​អនុសញ្ញា​អ.ស.ប​១៩៨២

0
ពួកគាត់​ថា សព្វថ្ងៃ​នេះ ព្រំដែន​សមុទ្រ និង​កោះ​ខ្លះ​របស់​កម្ពុជា ត្រូវ​បាន​ថៃ និង​វៀតណាម​ចូលកាន់​កាប់ ដូចជា​តំបន់​កោះ​ក្រចកសេះ កោះត្រល់ និង​តំបន់​

សមត្ថកិច្ច​ខេត្ត​កោះកុង​គំរាមកំហែង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​មិន​ឱ្យមក​ភ្នំពេញ ដើម្បី​គាំទ្រ​សមាជិក​ដែល​ត្រូវ​ចូល​បំភ្លឺ​នៅ​តុលាការ

0
មន្ត្រី​សង្គម​ស៊ីវិល​ថា​ទង្វើ​របស់​អាជ្ញាធរ​នេះ​ជា​ការ​រំលោភ​សិទ្ធិ​ពលរ​ដ្ឋ ធ្ងន់ធ្ងរ។