អ្នកវិភាគថា កម្ពុជាគួររក្សាភាពស្ងៀមស្ងាត់រឿងនយោបាយថៃ ដើម្បីបញ្ឈប់ការចោទថា កម្ពុជាជ្រៀតជ្រែកផ្ទៃក្នុង
បើទោះបីជាការប្រយុទ្ធគ្នានៅតាមតំបន់ព្រំដែន រវាងកម្ពុជា និងថៃ ត្រូវបានផ្អាកជាបណ្ដោះអាសន្នទៅហើយក្ដី ក៏ភាគីទាំងពីរនៅតែមានភាពរកាំរកូសជាមួយគ្នា ខាងផ្នែកនយោបាយ បន្ទាប់ពីក្រុមអ្នកនយោបាយថៃ នៅតែបន្តចោទប្រកាន់មកលើកម្ពុជា ថាបានជ្រៀតជ្រែករឿងកិច្ចការនយោបាយរបស់ថៃ។
អ្នកឃ្លាំមើលថា រដ្ឋាភិបាលទាំងឪពុកនិងកូនពុំទាន់ដោះស្រាយបញ្ហាជាតិធំៗនោះទេ ក្រៅតែបន្លប់ស្ថានការណ៍
អ្នកឃ្លាំមើលលើកឡើងថា រដ្ឋាភិបាលទាំងឪពុកនិងកូនពុំទាន់ដោះស្រាយបញ្ហាជាតិធំៗនោះទេ ក្រៅតែពីបង្ហោះចម្រៀងដើម្បីបន្លប់ស្ថានការណ៍ បន្ទាប់ពីអ្នកនាំពាក្យរដ្ឋាភិបាល អះអាងថា លោកហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត មិនដែលខ្ជះខ្ជាយពេលវេលាសូម្បីមួយវិនាទីក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។
សមត្ថកិច្ចចាប់ឃុំខ្លួនសមាជិកបក្សកម្លាំងជាតិម្នាក់ទៀតនៅខេត្តកំពង់ចាមករណីបញ្ចេញមតិរឿងព្រំដែន
រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅតែបន្តចាប់ខ្លួនសកម្មជនបក្សប្រឆាំង ឥតឈប់ឈរមកទល់ពេលនេះ។ ជាក់ស្តែង សមត្ថកិច្ចបានចាប់ខ្លួនសមាជិកគណបក្សកម្លាំងជាតិម្នាក់ទៀត នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាមម្នាក់ទៀត គឺលោក វន វ៉ាន ពាក់ព័ន្ធនឹងការបង្ហោះសារលើបណ្តាញសង្គម។
មន្ត្រីបក្សប្រឆាំងថា កម្ពុជានឹងបាត់បង់ទឹកដីតាមព្រំដែន បើកម្ពុជានៅតែតាមអង្វរថៃឱ្យប្រជុំJBC
ការថ្លែងបែបនេះ ធ្វើឡើងក្រោយពេល ភាគីថៃបានស្នើពន្យារពេលកិច្ចប្រជុំ JBCជាមួយកម្ពុជា ជាលើកទី២ ខណៈម្ខាងទៀត យោធាថៃកំពុងធ្វើ ជាតូបនីយកម្ម ដោយសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅលើទឹកដីខ្មែរ។
អាជ្ញាធរបន្តចាប់ខ្លួនសកម្មជនបក្សប្រឆាំង ទោះបីជាលោក ហ៊ុន ម៉ាណែត អំពាវនាវឲ្យខ្មែររួបរួមគ្នា
លោក ហ៊ុន ម៉ាណែត តែងតែទន្ទេញមេសូត្រឲ្យខ្មែររួបរួមគ្នា ប៉ុន្តែរដ្ឋាភិបាលរបស់លោកក៏ចេះតែបន្តចាប់ខ្លួនក្រុមនយោបាយប្រឆាំង ហើយករណីចាប់ខ្លួនខ្លះ ធ្វើឡើងដោយគ្មានការបង្ហាញដីកា ដូចជា ករណីចាប់ខ្លួន លោក រ័ត្ន សុធី ដែលជាជំទប់ទី២នៃគណបក្សភ្លើងទៀននៅឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ជាដើម។
លោក ហ៊ុន ម៉ាណែត រងការរិះគន់ថា ជាមេដឹកនាំនិយាយច្រើនជាងធ្វើ
ពួកគាត់ថា ករណីនេះបង្ហាញថា លោក ហ៊ុន ម៉ាណែត ជាមេដឹកនាំអសមត្ថភាព ហើយតែងតែនិយាយធ្វើល្អ ដើម្បីស្អំចិត្តពលរដ្ឋក្នុងគោលដៅលាក់បាំងកំហុសរបស់ខ្លួន។
មន្ត្រីការបរទេស និងអ្នកនយោបាយថៃព្រមានកម្ពុជាកុំឱ្យជ្រៀតជ្រែកក្នុងកិច្ចការនយោបាយថៃ
មន្ត្រីការបរទេស និងអ្នកនយោបាយថៃបានព្រមានកម្ពុជាកុំឱ្យជ្រៀតជ្រែកក្នុងកិច្ចការនយោបាយ និងរឿងបោះឆ្នោតរបស់ថៃ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ការស្ដារទំនាក់ទំនងរវាងប្រទេសទាំង២ និងបទឈប់បាញ់ ដែលមានភាពផុយស្រួយ។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពី មេស្ថាប័នសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានធ្វើអត្ថាធិប្បាយថា ប្រសិនបើនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចានវីរៈគុល (Anutin Chanvirarkul) ចាញ់ឆ្នោត នោះលទ្ធភាពនៃការផ្ទុះសង្គ្រាមនៅតាមព្រំដែនលើកទី៣ រវាងកម្ពុជា និងថៃ នឹងថយចុះ។រដ្ឋមន្ត្រីការបរទេសថៃ...
លោក ហ៊ុន ម៉ាណែត ចង់ឱ្យពលរដ្ឋចូលរួមកម្ចាត់ឧក្រិដ្ឋកម្មអនឡាញ ខណៈសិទ្ធិអំណាចនៅលើរដ្ឋាភិបាល
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចង់ឱ្យពលរដ្ឋចូលរួមកម្ចាត់ឧក្រិដ្ឋកម្មអនឡាញជាមួយសមត្ថកិច្ច ខណៈសិទ្ធិអំណាចពិតប្រាកដស្ថិតនៅលើរដ្ឋាភិបាល ហើយករណីជាច្រើនដូចជា ការចាប់ខ្លួនអ្នករិះគន់ដែលពលរដ្ឋទាមទារដោះលែង ពុំត្រូវបានរដ្ឋាភិបាលអើពើឡើយ។
រដ្ឋាភិបាលបន្តចាប់ខ្លួនសកម្មជនបក្សប្រឆាំង ខណៈការស្នើឲ្យខ្មែររួបរួមគ្នាជាធ្លុងមួយ គ្មានប្រយោជន៍
អ្នកឃ្លាំមើលសង្គមលើកឡើងថា ការអំពាវនាវរបស់គណបក្សកាន់អំណាចឲ្យមានការរួបរួមសាមគ្គីគ្នារវាងខ្មែរនិងខ្មែរជាធ្លុងមួយ គឺជាការអំពាវនាវឥតប្រយោជន៍ ពីព្រោះរដ្ឋាភិបាលនៅតែបន្តចាប់ខ្លួនសកម្មជនបក្សប្រឆាំង។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនលោក សរ ណាល់ ដែលជាសមាជិកក្រុមប្រឹក្សាគណបក្សភ្លើងទៀន នៅសង្កាត់ចោមចៅ២ និងជាអ្នកគាំទ្រគណបក្សកម្លាំងជាតិ រាជធានីភ្នំពេញ។
លោក ហ៊ុន ម៉ាណែត រងការរិះគន់ថា ជាមេដឹកនាំអសមត្ថភាពទើបថៃឈ្លានពានដោយគ្មានការភ័យខ្លាច
ការលើកឡើងនេះ ធ្វើឡើង ក្រោយពីនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានថ្លែងសារទាំងគ្មានជំហរច្បាស់លាស់ ក្នុងការប្ដឹងថៃ ទៅកាន់តុលាការអន្តរជាតិ បើទោះបីជា ថៃបានឈ្លានពានយកទឹកដីខ្មែរអស់ជាច្រើនកន្លែង និងដុតបំផ្លាញ លំនៅឋាន របស់ពលរដ្ឋអស់រាប់ពាន់ខ្នងក្ដី។
















