ថៃប្រាប់កម្ពុជាឱ្យប្រកាសឈប់បាញ់មុនដើម្បីបញ្ចប់ការវាយប្រហារគ្នាតាមព្រំដែន
លក្ខខណ្ឌទាំងនោះរួមមាន កម្ពុជាត្រូវប្រកាសបទឈប់បាញ់មុន ហើយត្រូវតែអនុវត្តជាក់ស្ដែង និងចុងក្រោយថៃឱ្យកម្ពុជាត្រូវធ្វើកិច្ចសហប្រតិបត្តិការយ៉ាងពិតប្រាកដ និងស្មោះត្រង់លើការបោសសម្អាតគ្រាប់មីន។
កម្ពុជា-វៀតណាមឯកភាពពង្រឹងទំនាក់ទំនងរវាងកងទ័ព និងប្ដេជ្ញាចិត្តពន្លឿនការងារខណ្ឌសីមា ខណៈកម្ពុជា-ថៃកំពុងប្រយុទ្ធគ្នា
រដ្ឋាភិបាលកម្ពុជា និងវៀតណាមឯកភាពជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនាក់កងទ័ពនៃប្រទេសទាំងពីរ ក្នុងពេលយោធាកម្ពុជា និងថៃកំពុងតែប្រយុទ្ធគ្នាយ៉ាងក្តៅគគុកអស់រយៈពេល ៩ថ្ងៃមកហើយ។
យោធាថៃប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់ដល់ទឹកដីខេត្តសៀមរាប
ក្រសួងការពារជាតិកម្ពុជាថា យោធាថៃពង្រីកការវាយប្រហារមកលើទឹកដីកម្ពុជាកាន់តែខ្លាំងក្លា ដោយបានទម្លាក់គ្រាប់ចូលកាន់តែជ្រៅរហូតដល់ស្រុកស្រីស្នំ ខេត្តសៀមរាប។
ក្រសួងការពារជាតិច្រានចោលព័ត៌មានថា កម្ពុជាបង្ខំមិនឱ្យពលរដ្ឋថៃចាកចេញពីកម្ពុជា
ក្រសួងការពារជាតិកម្ពុជាអះអាងថា ភាគីថៃតែងផ្សាយបំភាន់ការពិតទៅកាន់អន្តរជាតិ និងបង្កើតព័ត៌មានក្លែងក្លាយគ្រប់រូបភាពចោទប្រកាន់ខ្មែរ ដើម្បីបានលេសប្រើអាវុធវាយប្រហារឈ្លានពានកម្ពុជាកាន់តែខ្លាំង។
កងទ័ពថៃបញ្ជាបិទច្រកសមុទ្រដើម្បីរាំខ្ទប់ការដឹកជញ្ជូនប្រេងនិងអាវុធចូលកម្ពុជា
សារព័ត៌មានថៃ Khaosod បានរាយការណ៍នៅថ្ងៃទី១៤ ខែធ្នូនេះថា យោធាថៃបានចេញបញ្ជាបន្ទាន់មួយ ឱ្យបិទឈូងសមុទ្រថៃ ដើម្បីស្ទាក់ចាប់ការដឹកជញ្ជូនប្រេង និងសម្ភារៈយោធាចូលកម្ពុជា ហើយបានប្រកាសដាក់ដែនទឹកជុំវិញកំពង់ផែកម្ពុជា ថាជាតំបន់គ្រោះថ្នាក់មានហានិភ័យខ្ពស់។
អ្នកវិភាគថា ចិនកំពុងបោះបង់រដ្ឋាភិបាលត្រកូល ហ៊ុន នៅពេលថៃវាយប្រហារឈ្លានពានកម្ពុជា
អ្នកឃ្លាំមើលថា សារនយោបាយលោក ហ៊ុន សែន ដែលធ្លាប់អះអាងថា ភាគីចិនប្ដេជ្ញាជួយ និងការពារដែនអធិបតេយ្យកម្ពុជា គ្រាន់តែជាសារនយោបាយបង្ហាញពីឥទ្ធិពលចិនធ្វើជាបងធំកាងអំណាចឱ្យរដ្ឋាភិបាលត្រកូល ហ៊ុន។
ពលរដ្ឋខ្មែរបារម្ភសង្គ្រាមបន្តយូរទៀត ក្រោយប្រទេសថៃរំលាយសភា
បន្ទាប់ពីប្រទេសថៃរំលាយសភា ប្រជាពលរដ្ឋខ្មែរបារម្ភសង្គ្រាមបន្តយូរទៀត ពីព្រោះអំណាចនៅថៃ ធ្លាក់ទៅលើកណ្ដាប់ដាប់ដៃពួកយោធាដែលនៅតែចិញ្ចឹមចិត្តធ្វើសង្គ្រាមឈ្លានពានទឹកដីកម្ពុជា។
លោក ហ៊ុន ម៉ាណែត ថា ពលរដ្ឋខ្មែរសាមគ្គីជាតិជាធ្លុងមួយ ខណៈអ្នកឃ្លាំមើលថា អត់តែមេដឹកនាំ
លោក ហ៊ុន ម៉ាណែត សរសេរថា លោកមានមោទនភាព ដែលបានឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈដែលកម្ពុជាយើងកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង។
យោធាថៃបន្តវាយប្រហារឈ្លានពានទឹកដីកម្ពុជា ដោយមិនគោរពបទឈប់បាញ់
យោធាថៃនៅតែបន្តវាយប្រហារឈ្លានពានទឹកដីកម្ពុជាយ៉ាងកម្រោល និងកាន់តែខ្លាំងក្លា ដោយមិនគោរពបទឈប់បាញ់តាមការអន្តរាគមន៍របស់មេដឹកនាំអាមេរិក និងម៉ាឡេស៊ីនេះទេ។
កម្ពុជាយល់ព្រមទទួលបទឈប់បាញ់តាមគំនិតមេដឹកនាំម៉ាឡេស៊ី តែថៃនៅតែមិនព្រម
កម្ពុជាយល់ព្រមទទួលយកនូវបទឈប់បាញ់ដែលផ្ដួចផ្ដើមដោយប្រធានប្ដូរវេនអាស៊ាន លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នៅត្រឹមយប់ម៉ោង១០ ថ្ងៃទី១៣ ធ្នូ នេះ ប៉ុន្តែ ភាគីថៃនៅតែអះអាងថា ខ្លួនពុំទទួលនូវបទឈប់បាញ់ឡើយ។



















