កម្ពុជា​នៅ​តែ​មិន​ពន្លឿន​ប្ដឹង​ថៃ​ទៅ​តុលាការICJ ទោះ​ប្រទេស​បារាំង​ព្រម​ផ្ដល់​ឯកសារ និង​ផែនទី

0
ទន្ទឹមគ្នា​នោះ ពួកគាត់​ថា ការ​ដែល​លោក ហ៊ុន ម៉ាណែត មិន​ហ៊ាន​ប្ដឹង​ថៃ​ទៅ​ស្ថាប័ន​អន្តរជាតិ ព្រោះ លោក​ខ្លាច​យោធា​ថៃ​បង្ក​សង្គ្រាម ជា​លើក​ទី​៣ ដែល​ធ្វើ​ឱ្យ​រង្គោះរង្គើ​អំណាច​របស់​មេដឹកនាំ​ត្រកូល «ហ៊ុន» ទើប​មិន​ប្ដឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ។

អ្នកឃ្លាំមើល​ថា ការ​ចូល​ចត​នាវាចម្បាំង​អាមេរិក​គឺជា​ការ​ទប់ទល់​ឥទ្ធិពល​ចិន និង​បង្ហាញ​ពី​សមត្ថភាព​យោធា​អាមេរិក​ក្នុង​តំបន់

0
វា​នា​ចម្បាំង​អាមេរិក​ឈ្មោះ យូអេសអេស ស៊ីនស៊ីណាទី (USS Cincinnati) ឬ​អិលស៊ីអេស​២០ បាន​ចូល​ចត​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​ជា​លើកដំបូង បន្ទាប់ពី​កម្ពុជា​សម្ពោធ​មូលដ្ឋាន​ទ័ពជើងទឹក​នេះ​ជា​ផ្លូវការ កាល​ពី​ខែ​មេសា ឆ្នាំ​២០២៥ ក្រោម​ជំនួយ​កសាង​ពី​ចិន​កុម្មុយនិស្ត។

លោក ហ៊ុន ម៉ាណែត ប្រកាស​ចូលរួម​ក្រុមប្រឹក្សា​សន្តិភាព​ដែល​លោក ដូណាល់ ត្រាំ បង្កើត

0
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា កម្ពុជា​នឹងចូលរួម​ជា​សមាជិក​ក្រុមប្រឹក្សា​សន្តិភាព​ដែល​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump) ទើប​បង្កើតឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​សង្គ្រាម​រវាង​អ៊ីស្រាអែល (Israel) និង​ក្រុម​ហាម៉ាស់ប៉ាឡេស្ទីន នៅ​តំបន់​ហ្កាហ្សា។

គ្រួសារ​យោធិន​មួយ​ចំនួន​បាត់​ដំណឹង​សាច់ញាតិ និង​រក​សព​មិន​ឃើញ​ក្រោយ​សង្គ្រាម​ព្រំដែន​ថៃ

0
គ្រួសារ​របស់​យោធិន​មួយ​ចំនួន បាន​អះអាង​ថា គ្រួសារ​ពួកគាត់​បាន​បាត់​ខ្លួន​ដោយ​មិនបាន​ទទួល​ដំណឹង​ថា ស្លាប់ ឬក៏​នៅរ​ស់​នោះ​ទេ និង​ខ្លះទៀត​អះអាង​ថា បាន​ទទួល​ដំណឹង​ថា បាន​ពលី​ហើយ ក៏ប៉ុន្តែ​នៅ​មិន​ទាន់​រក​សព​ឃើញ។

លោក ហ៊ុន សែន បង្ហាញ​ការ​ឈឺចាប់​រឿង​កូន ខណៈ​លោក​មើល​រំលង​ទុក្ខ​សោក​របស់​ប្រជាជាតិ

0
ការ​លើកឡើង​នេះ ក្រោយ​ពី លោក ហ៊ុន សែន បាន​បង្ហោះ​សារ​រៀបរាប់​អំពី​កូនប្រុស​របស់​លោក​ដែល​បាន​ស្លាប់​កាលពី​៥០​ឆ្នាំ​មុខ ហើយ​ថ្មីៗ នេះ​មាន​អ្នក​បន្លំ​ថា បាន​ចាប់​កំណើត​ថ្មី ដោយ​ទទូច​ចង់​ជួប លោក ហ៊ុន សែន។

ក្រសួង​ការបរទេស​រង​ការរិះគន់​ថា ជា​ស្ថាប័ន​អសមត្ថភាព​ដោះស្រាយ​បញ្ហា​ថៃ​ឈ្លាន​ពាន​ទឹកដី

0
ការ​លើកឡើង​នេះ ក្រោយពី​ក្រសួង​ការបរទេស មិន​បាន​ដាក់ពាក្យ​ប្ដឹង​យោធា​ថៃ​នោះ​ទេ ដោយ​គ្រាន់តែ ចេញ​លិខិត​ប្រឆាំង​នឹង​យោធា​ថៃ ដែល​បាន​បំផ្លិចបំផ្លាញ​រូប​សំណាក់ ព្រះវិស្ណុ ដាក់​ពង្រាយ​កុងតឺន័រ​រារាំង​អ្នកភូមិ​មិន​​​ឱ្យ​ត្រឡប់​ទៅ​ភូមិកំណើត​វិញ និង​ការសាងសង់ លេណដ្ឋាន​ច្រើន​នៅក្នុង​តំបន់​បឹង​ត្រកួន។

មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ស៊ើបអង្កេត​ករណី​មេ​ប៉ូលិស​​ចោទ​កងកម្លាំង​ថ្នាក់ក្រោម​ថា​រត់ចោល​សមរភូមិ

0
មន្ត្រី​គណបក្ស​ប្រឆាំង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ស៊ើបអង្កេត​លើ​ករណី​ស្នងការ​ខេត្តបន្ទាយមានជ័យ​ម្នាក់ ដែល​បាន​ចោទប្រកាន់​កងកម្លាំង​ថ្នាក់ក្រោម​ចំនួន ២០​នាក់ ថា រត់ចោល​សមរភូមិ ក្នុង​កំលុង​ផ្ទុះ​សង្គ្រាម​នៅ​តាម​ព្រំដែន​ជាមួយ​ថៃ។ មន្ត្រី​បក្ស​ប្រឆាំង​ថា ករណីនេះ បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​អំពើពុករលួយ និង​ភាព​កម្សោយ នៅក្នុង​វិស័យ​ការពារ​ជាតិ​របស់​កម្ពុជា។

សង្គម​ស៊ីវិល សហជីព និង​បក្ស​ក្រៅ​រដ្ឋាភិបាល​រំឭក​ខួប​២២​ឆ្នាំ​នៃ​ឃាតកម្ម​លោក ជា វិជ្ជា

0
សង្គម​ស៊ីវិល សហជីព និង​គណបក្ស​ក្រៅ​រដ្ឋាភិបាល ជំរុញ​ឲ្យ​អាជ្ញាធរ​ចាប់ខ្លួន​ឃាតករ និង​អ្នក​នៅ​ពី​ក្រោយខ្នង ដែល​រៀបចំ​ផែនការ​បាញ់សម្លាប់ ប្រធាន​សហជីព​សេរី​កម្មករ លោក ជា វិជ្ជា​។ ការជំរុញ​នេះ ធ្វើឡើង​ក្នុង​ពិធី​រំឭក​ខួប ២២ ឆ្នាំ​នៃ​ការ​សម្លាប់​លោក ជា វិជ្ជា នៅ​រាជធានី​ភ្នំពេញ។

អង្គការ​លីកាដូ​ថា ការ​ឈូស​កម្ទេច​លំនៅឋាន​ពលរដ្ឋ​ខ្មែរ​នៅ​តំបន់​ព្រំដែន ពី​សំណាក់​យោធា​ថៃ គឺជា​ការ​រំលោភច្បាប់​អន្តរជាតិ

0
អង្គការ​លីកាដូលើកឡើង​ថា ផ្ទះសម្បែង​របស់​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ខ្នង ស្ថិតនៅ​ភូមិ​ជោគជ័យ និង​តំបន់​បឹង​ត្រកួន ក្នុង​ខេត្តបន្ទាយមានជ័យ ត្រូវ​កងទ័ព​ថៃ​ឈូស​កម្ទេច​ចោល ក្រោយ​ពេល​មាន​បទ​ឈប់​បាញ់ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​គ្រួសារ ត្រូវ​បាត់បង់​ទីជម្រក​។

ថៃ​តវ៉ា​នឹង​កម្ពុជា​​រឿង​សមាជិក​ព្រឹទ្ធសភា​កម្ពុជា​ម្នាក់​សរសេរ​លិខិត​ចំហ​ទៅ​កាន់​​សែស្រឡាយ​មហាក្សត្រ​ថៃ​ករណី​ជម្លោះព្រំដែន

0
ក្រសួង​ការបរទេស​ថៃ​បាន​តវ៉ា​ជា​បន្ទាន់​ទៅ​កាន់​ប្រទេស​កម្ពុជា បន្ទាប់ពី​សមាជិក​ព្រឹទ្ធសភា​កម្ពុជា​ម្នាក់ គឺ​លោក ងី ចន្ទ្រផល បាន​សរសេរ​លិខិត​ចំហ​មួយ ដោយ​ស្នើ​ឱ្យ​ព្រះ​អនុជ ឬ​ប្អូនស្រី​របស់​ព្រះមហាក្សត្រ​ថៃ គឺ​ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិនថន (Maha Chakri Sirindhorn) ឱ្យ​ជួយ​សម្របសម្រួល​ឱ្យ​កម្ពុជា និង​ថៃ​ចរចា​គ្នា​រឿង​ជម្លោះព្រំដែន​ដោយ​សន្តិវិធី។

សង្គមស៊ីវិល​រៀបចំ​វេទិកា​ពលរដ្ឋ​ស្ដីពី​កង្វល់​​បញ្ហា​សិទ្ធិមនុស្ស​សម្រាប់​តស៊ូមតិ​នៅ​វេទិកា​អាស៊ាន

0
វេទិកាប្រជាពលរដ្ឋកម្ពុជា (CPF)  រៀបចំឡើង ដើម្បីកំណត់បញ្ហាប្រឈមដែល​កំពុងកើតមាននៅកម្ពុជា និងប្រមូល​អនុសាសន៍រួមជាអាទិភាពមួយ​ដើម្បីរួមចំណែកដល់ការតស៊ូមតិ​ថ្នាក់ជាតិ និងថ្នាក់តំបន់ ជាពិសេសសម្រាប់សន្និសីទសង្គមស៊ីវិលអាស៊ាន (APF/ACSC) ឆ្នាំ ២០២៦ ដែល​ប្រទេស​ហ្វីលីពីន​ធ្វើជាម្ចាស់ផ្ទះ។