សង្គមស៊ីវិល សហជីព និងបក្សក្រៅរដ្ឋាភិបាលរំឭកខួប២២ឆ្នាំនៃឃាតកម្មលោក ជា វិជ្ជា
សង្គមស៊ីវិល សហជីព និងគណបក្សក្រៅរដ្ឋាភិបាល ជំរុញឲ្យអាជ្ញាធរចាប់ខ្លួនឃាតករ និងអ្នកនៅពីក្រោយខ្នង ដែលរៀបចំផែនការបាញ់សម្លាប់ ប្រធានសហជីពសេរីកម្មករ លោក ជា វិជ្ជា។ ការជំរុញនេះ ធ្វើឡើងក្នុងពិធីរំឭកខួប ២២ ឆ្នាំនៃការសម្លាប់លោក ជា វិជ្ជា នៅរាជធានីភ្នំពេញ។
អង្គការលីកាដូថា ការឈូសកម្ទេចលំនៅឋានពលរដ្ឋខ្មែរនៅតំបន់ព្រំដែន ពីសំណាក់យោធាថៃ គឺជាការរំលោភច្បាប់អន្តរជាតិ
អង្គការលីកាដូលើកឡើងថា ផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរជាច្រើនខ្នង ស្ថិតនៅភូមិជោគជ័យ និងតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ ត្រូវកងទ័ពថៃឈូសកម្ទេចចោល ក្រោយពេលមានបទឈប់បាញ់ ដែលធ្វើឱ្យពលរដ្ឋខ្មែរជាច្រើនគ្រួសារ ត្រូវបាត់បង់ទីជម្រក។
ថៃតវ៉ានឹងកម្ពុជារឿងសមាជិកព្រឹទ្ធសភាកម្ពុជាម្នាក់សរសេរលិខិតចំហទៅកាន់សែស្រឡាយមហាក្សត្រថៃករណីជម្លោះព្រំដែន
ក្រសួងការបរទេសថៃបានតវ៉ាជាបន្ទាន់ទៅកាន់ប្រទេសកម្ពុជា បន្ទាប់ពីសមាជិកព្រឹទ្ធសភាកម្ពុជាម្នាក់ គឺលោក ងី ចន្ទ្រផល បានសរសេរលិខិតចំហមួយ ដោយស្នើឱ្យព្រះអនុជ ឬប្អូនស្រីរបស់ព្រះមហាក្សត្រថៃ គឺព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិនថន (Maha Chakri Sirindhorn) ឱ្យជួយសម្របសម្រួលឱ្យកម្ពុជា និងថៃចរចាគ្នារឿងជម្លោះព្រំដែនដោយសន្តិវិធី។
សង្គមស៊ីវិលរិះគន់រដ្ឋាភិបាលរឿងលាក់បាំងការបាត់ខ្លួនកងទ័ពខ្មែរ បន្ទាប់ពីយោធាថៃបញ្ជូនមកវិញ
ក្រុមអ្នកឃ្លាំមើលសង្គមនិងមន្ត្រីបក្សប្រឆាំង អំពាវនាវទៅដល់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន បញ្ឈប់ការលាក់បាំងព័ត៌មានទាក់ទងទៅនឹងកងទ័ពកម្ពុជាដែលស្លាប់ និងបាត់ខ្លួន ដើម្បីបង្ហាញការទទួលខុសត្រូវទៅលើគ្រួសារកងទ័ពនិងពលរដ្ឋកម្ពុជា។
«រដ្ឋាភិបាលត្រូវលុបបំបាត់អំពើពុករលួយនិងបក្ខពួក» ទើបកម្ពុជាអាចលើកកម្ពស់យុត្តិធម៌សង្គម
ក្រុមអ្នកឃ្លាំមើលសង្គមអះអាងថា រដ្ឋាភិបាលត្រូវតែលុបបំបាត់អំពើពុករលួយ និងបក្ខពួកនិយមឱ្យអស់ពីប្រព័ន្ធអភិបាលកិច្ចរដ្ឋ ទើបកម្ពុជាអាចលើកកម្ពស់យុត្តិធម៌សង្គមបាន បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា សម្រេចដកតំណែង និងបន្ថយឋានន្តរស័ក្តិ នគរបាលបាលខេត្តស្ទឹងត្រែង ចំនួន ៦រូប ដោយសារពួកគេប្រព្រឹត្តល្មើសវិន័យនគរបាល។
គណបក្សកម្លាំងជាតិស្នើឲ្យរដ្ឋាភិបាលប្ដឹងថៃទៅតុលាការអន្តរជាតិ និងដោះលែងអ្នកទោសមនសិការ
ការជំរុញរបស់គណបក្សកម្លាំងជាតិនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅមិនទាន់ដាក់ពាក្យបណ្ដឹងរឿងថៃទៅតុលាការអន្តរជាតិនៅឡើយទេ ទោះបីជារដ្ឋាភិបាលរបបគ្រួសារហ៊ុន និយាយជាច្រើនដងមកហើយ អំពីបំណងប្ដឹង។
អ្នកឃ្លាំមើលថា កម្ពុជាកំពុងដើរដល់ផ្លូវទាល់ច្រកផ្នែកការទូត
អ្នកឃ្លាំមើលថា កម្ពុជាកំពុងដើរដល់ផ្លូវទល់ច្រកផ្នែកទំនាក់ទំនងការទូតជាមួយនឹងបណ្ដាប្រទេសមហាអំណាចដែលមានចិន និងសហរដ្ឋអាមេរិក ដោយសារតែរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ខ្វល់តែរឿងអំណាច បក្ខពួកនិយម និងគ្មានឆន្ទៈ ពិតប្រាកដ ក្នុងការស្ដារប្រព័ន្ធប្រជាធិបតេយ្យ និងគិតពីផលប្រយោជន៍ជាតិជាធំ ទើបធ្វើឱ្យជម្លោះព្រំដែនកម្ពុជា-ថៃបាន បន្តជាប់គាំង ព្រោះគ្មានមេដឹកនាំ បណ្ដាប្រទេស នៅលើភពលោកជួយអន្តរាគមន៍។
ការបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញរបស់រដ្ឋាភិបាលរងការរិះគន់ថា គ្រាន់តែបញ្ចៀសសម្ពាធអន្តរជាតិ
ទន្ទឹមគ្នានេះ ស្ថានទូតចិនប្រចាំកម្ពុជាក៏បានរិះគន់ពីចំណាត់ការបង្ក្រាបគ្មានប្រសិទ្ធភាពលើឧក្រិដ្ឋកម្មនេះ និងបានលើកឡើងពីក្ដីកង្វល់ពាក់ព័ន្ធជនជាតិចិនជាច្រើនករណី បានបាត់ខ្លួនដោយសារតែរងការបង្ខាំងធ្វើទារុណកម្មក្នុងឧស្សាហកម្មឆបោកតាមអនឡាញ។
អ្នកឃ្លាំមើលថា គ្រួសារត្រកូលហ៊ុនជាអ្នកធ្វើឱ្យខ្មែរបែកបាក់ និងចុះខ្សោយ
ការអះអាងនេះ ធ្វើឡើងក្រោយពីប្អូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺលោក ហ៊ុន ម៉ានី លើកឡើងថា កម្ពុជាបានបាត់បង់ឥទ្ធិពល និងថមថយអានុភាពបន្តិចម្ដងៗ ដោយសារការបែកបាក់ និងជម្លោះផ្ទៃក្នុងដែលបើកឱកាសឱ្យមានការជ្រៀតចូលពីបរទេស និងមានការរំលោភបំពានពីប្រទេសជិតខាងជាបន្តបន្ទាប់។
ឪពុកលោក សន តារា ថា លោកគ្មានកំហុសទេ និងស្នើឲ្យសាលាឧទ្ធរណ៍ទម្លាក់ចោលបទចោទប្រកាន់
ឪពុកលោក សន តារា គឺលោក សុខ ស៊ុនណារ៉េត ទទូចឲ្យសាលាឧទ្ធរណ៍ភ្នំពេញ ទម្លាក់ចោទប្រកាន់ និងដោះលែងលោកឲ្យមានសេរីភាពវិញ ដោយលោកអះអាងថា លោកជាមនុស្សស្អាតស្អំ និងមិនបានរក្សាទុកគ្រឿងញៀន ដូចតុលាការ ថ្នាក់ក្រោមចោទប្រកាន់នោះទេ។ សង្គមស៊ីវិល ចាត់ទុកករណីនេះថា ជាល្បិចធ្វើទុក្ខបុកម្នេញសេរីភាពនយោបាយ។



















